Khmer Dictionary: ព
Chuon Nath's Khmer-Khmer Dictionary
-
ពន្លក
( ន.នាមសព្ទ )
ដើមខ្ចីដែលទើបនឹងដុះពីគ្រាប់ឬពីមើម : មែកសែដាផ្សាំមានពន្លកហើយ ។
-
ពន្លក
( កិ.កិរិយាសព្ទ )
(ជានាមកិរិយា) កកើតជាពន្លក, បញ្ចេញពន្លក : មែកក្រូចផ្សាំពន្លកច្រូង ។
-
ពន្លក
( គុ.គុនសព្ទ, ន.នាមសព្ទ )
ពាក្យសម្រាប់ហៅមនុស្សដែលជាទីស្រឡាញ់ប្រតិព័ទ្ធស្នេហា ដោយប្រៀបថាខ្ចីល្វក់ ដូចជាពន្លកអ្វីៗ : កែវពន្លក, ពៅពន្លក; មាសពន្លក, ស្ងួនពន្លក (ច្រើនប្រើក្នុងកាព្យ) : ហៃពៅពន្លក ផ្ដាំឲ្យបងមក ម្ដេចនាងតោះតើយ បងបានជាមក ដល់ទីនេះហើយ ពុំទៅណាឡើយ ស៊ូស្លាប់នៅនេះ ។
-
ពន្លង់
( កិ.កិរិយាសព្ទ )
ធ្វើឲ្យលង់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពន្លិច ផង) ។
-
ពន្លត់
( កិ.កិរិយាសព្ទ )
ធ្វើឲ្យរលត់, រំលត់ : ពន្លត់ភ្លើង, ពន្លត់ចង្កៀង (ប្រើចំពោះតែញ៉ាំងពន្លឺភ្លើងឲ្យរលត់, បើខាងទុក្ខព្រួយឬកំហឹងជាដើមវិញ ត្រូវប្រើពាក្យ រំលត់ : រំលត់ទុក្ខ, រំលត់ក្រោធ, រំលត់កិលេស) ។
-
ពន្លា
( ន.នាមសព្ទ )
រោង ឬសាលាដែលគេសង់សម្រាប់ថ្វាយព្រះរាជាទ្រង់ប្រថាប់បណ្ដោះអាសន្នមួយវេលាៗ, ហៅថា ព្រះពន្លា ។
- ព្រះពន្លាកិល ព្រះពន្លាខ្នាតតូចដែលមានជើងសសរថ្កល់លើផែនដី ត្រូវលើកសែងយកពីទីមួយទៅទីមួយបាន ។
- ព្រះពន្លាជ័យ ព្រះពន្លាសម្រាប់ព្រះរាជាទ្រង់ប្រថាប់សម្រាកក្នុងវេលាកំពុងធ្វើសង្គ្រាម ។
-
ពន្លាក
( ន.នាមសព្ទ )
គ្រឿដែកមានមុខមុតសម្រាប់ដាប់ ។
-
ពន្លាញ
( កិ.កិរិយាសព្ទ )
ធ្វើឲ្យលាញ, នាំឲ្យលាញ ឲ្យវិនាស ។
-
ពន្លាត់
( កិ.កិរិយាសព្ទ )
ទាញលាត់ត្រឡប់ស្បែកយកក្នុងជាក្រៅ : ពន្លាត់ស្បែក, អារពន្លាត់ស្បែក ។ សើយសម្លៀកត្រឡប់យកក្នុងជាក្រៅ : ពន្លាត់សំពត់, ពន្លាត់ជើងខោ ។
-
ពន្លិច
( កិ.កិរិយាសព្ទ )
ធ្វើឲ្យលិច, ជ្រមុជឲ្យលិចចុះទៅក្នុងទឹក : ពន្លិចទឹក ។ ព. ប្រ. ធ្វើឲ្យហិនហោច, ឲ្យវិនាស ដូចគេពន្លិចអ្វីៗទៅក្នុងទឹក ។
- ពន្លិចពន្លង់ បង្ហិនបំផ្លាញឲ្យវិនាសដូចគេពន្លិចពន្លង់ក្នុងទឹក ។
<< Prev 1 ... 5 6 7 8 9 10 11 ... 20 Next >>