Khmer Dictionary: ពល
Chuon Nath's Khmer-Khmer Dictionary
-
ពលរដ្ឋ
( ន.នាមសព្ទ )
[ពល់-លៈ-រាត់]
( បា.បាលី ( បាលីភាសា ) )
(ពល + រដ្ឋ, តាមបែបវេយ្យាករណ៍ជា រដ្ឋពល) ពលរបស់រដ្ឋ, ពលអាស្រ័យនៅក្នុងរដ្ឋ, ប្រជាជនទាំងប្រុសទាំងស្រីដែលទុកជាកម្លាំងរបស់ប្រទេស : ពលរដ្ឋម្នាក់ៗ គប្បីពលិកម្មផ្សេងៗចំពោះប្រទេសជាតិមាតុភូមិ តាមនាទីរបស់ខ្លួន ។
-
ពលសក្តិ
( ន.នាមសព្ទ )
[ពៈលៈស័ក ]
or ពលស័ក្តិ
or -ស័ក្តិ
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ពលឝក្តិ) អំណាចកម្លាំង, សន្ទុះកម្លាំង : អាងពលសក្តិ ។
-
ពលឯក
( ន.នាមសព្ទ )
[ពល់-]
( បា.បាលី ( បាលីភាសា ) )
(ពល + ឯក) ទាហានខ្ពស់ជាងពលទោ (ពលថ្នាក់ទី ១) ។
-
ពលាហក
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វលាហក) ។
-
ពលិកម្ម
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពលី) ។
-
ពលិការ
( ន.នាមសព្ទ )
[ពៈ-- ]
or ពលីការ
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ពលិ + ការ) កិរិយាធ្វើនូវពលី, ការធ្វើពលី : តាំងពលិការ, ធ្វើពលិការ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពលី); ខ្មែរយើងច្រើននិយាយតាមស្រួលមាត់ថា ព្លិការ ឬ ព្លីការ; ច្រើនសំដៅចំពោះការបូជា, បួងសួង ឬការតាំងហោមពិធីផ្សេងៗ ។
-
ពលិទាន
( ន.នាមសព្ទ )
[ពៈ--]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ការឲ្យអាហារជាទានដល់ពពួកជន ឬដល់ពពួកសត្វមិនរើសមុខ ។
-
ពលី
( ន.នាមសព្ទ )
[ពៈ-- ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ពលិ) ការបូជា; សួយ, អាករ, ពន្ធដារ; តង្វាយ; សំណែន, ការសង្គ្រោះ, ចំណែកបុណ្យ ។ ពលីមាន៥យ៉ាងគឺ ១- ញាតិពលី ការសង្គ្រោះញាតិ; ២- អតិថិពលី ការទទួលភ្ញៀវពន្លឺ; ៣- បុព្វបេតពលី ការធ្វើទានឧទ្ទិសផ្សាយចំណែកបុណ្យចំពោះទៅអ្នកដែលចែកឋានទៅកាន់បរលោកមុនៗហើយ; ៤- រាជពលី ការទទួលភារៈកិច្ចការរាជការមានបង់ពន្ធដារសួយអាការជាដើម; ៥- ទេវតាពលី ការផ្សាយចំណែកបុណ្យចំពោះពួកទេវតា តាមលទ្ធិពុទ្ធសាសនា ឬបូជាវត្ថុផ្សេងៗមានបាយចំណីជាដើមចំពោះទេវតាតាមលទ្ធិដទៃក្រៅពីពុទ្ធសាសនា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទាំង៥នុះផង) ។
-
ពលីការ
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពលិការ) ។
-
ពលៃ
( ន.នាមសព្ទ )
[ពៈ-- ]
or ពាលៃ
សាលាមានដំបូលគ្រឹះហើបខ្ពស់ដាច់ឃ្លាតពីដំបូលរបៀង មានជញ្ជាំងបាំងរាំងដូចជាផ្ដែរ, គេច្រើនប្រើជាជំនួសឧបោសថាគារ (វិហារបណ្ដោះអាសន្ន) ក្នុងវត្តថ្មីដែលពុំទាន់បានសង់ឧបោសថាគារមាំទាំនៅឡើយ (ហៅ រោងឧបោសថ៍) ក៏បាន; ហៅក្លាយជា ពន្លៃ ក៏មាន) : វត្តថ្មីនោះពុំទាន់មានវិហារនៅឡើយទេ មានតែពលៃមួយជារោងឧបោសថ៍ ។