Khmer Dictionary: ពាង
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ពាង
( ន.នាមសព្ទ )
ឈ្មោះបក្សីមួយប្រភេទ មានរូបធំស្រដៀងនឹងត្មាតតែទ្រង់ទ្រាយស្រដៀងនឹងរអាត មានសម្រែកឮខ្លាំងជាសត្វឆាបឆក់សត្វស្លាបផងគ្នាដែលមានអានុភាពតិចជាងខ្លួន យកជាចំណី (អ្នកស្រុកខ្លះហៅ អុក) ។
-
ប្លាត
( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
(បលាត “រត់ទៅហើយ, គេចឃ្លាតទៅហើយ; ដែលរត់, គេចឃ្លាតទៅហើយ”) ជ្រលួស, ជ្រួសហួស មិនត្រូវតាមកំណត់, តាមកន្លែង ដែលសំដៅ : ចាប់ដុំដីចោលមាន់ប្លាតទៅត្រូវឯពាងទឹក ។
- ប្លាតសំដី ជ្រួសឬជ្រលួសសម្ដី ។
-
ពាង
( ន.នាមសព្ទ )
ប្រដាប់ធ្វើដោយដីស្អិតដុតឆ្អិន មានសាច់រឹងមានរាងមូលជ្រៅ សម្រាប់ដាក់ទឹក : ពាងទឹក ។
-
ពិន្ទង
( ន.នាមសព្ទ )
ឈ្មោះមច្ឆជាតិមួយប្រភេទ ជាត្រីធំសម្បើមកើតនៅក្នុងសមុទ្រ ។ ឈ្មោះពាងមួយបែប បាតនិងមាត់តូច ក្អេងធំ : ទឹកមួយពិន្ទង ឬ មួយពាងពិន្ទង ។
-
ពេញ
( កិ.កិរិយាសព្ទ )
ធ្វើឲ្យដល់ចំនួន ។ ច្រើនតែប្រើជា គុ. ឬ កិ. វិ. ដែលដល់ចំនួន, ដល់មាត់, ដល់កណ្ដាប់មាត់, បរិបូណ៌, គ្រប់គ្រាន់, មានសព្វអន្លើ, ឥតមានសល់ចន្លោះមិនខ្វះខាត : ទឹកពេញពាង, អង្ករពេញតៅ, ឆ្អែតពេញពោះ; មនុស្សអង្គុយពេញរោង ។
- ពេញការ ដែលបានការ, ដែលដល់កំណត់ធ្វើការកើត : មនុស្សពេញការ ។
- ពេញកម្លាំង ដែលប្រឹងឥតសំចៃកម្លាំង : ធ្វើការពេញកម្លាំង ។
- ពេញកំលោះ, ពេញក្រមុំ ដែលមានវ័យកំលោះ, ក្រមុំ ពេញទី ។
- ពេញចិត្ត គាប់ចិត្ត, ស្ម័គ្រចិត្ត ។
- ពេញចំហ បើកអស់មិនលាក់មិនសំចៃ : លេងពេញចំហ, បើកពេញចំហ ។
- ពេញជំទង់ ដែលមានវ័យជំទង់ពេញទី ។
- ពេញជំហរ អស់ជំហរ ។
- ពេញដៃ ពេញកម្លាំងដៃ : អស់យ៉ាង, ឥតសំចៃ, ឥតញញើត : លេងឲ្យពេញដៃ ។
- ពេញដៃពេញជើង ពេញកម្លាំងដៃជើង ។
- ពេញទី ដល់ទី, ដល់កំណត់ ។
- ពេញទំហឹង អស់ទំហឹង គឺប្រហែលនឹងរត់ហត់ហ៊ឹងត្រចៀក ។
- ពេញបន្ទុក ដល់បន្ទុក ។
- ពេញធឹង (ព.សា.) ពេញលក្ខណៈ, ពេញសមត្ថភាព, ពេញទី (ប្រើតាមទម្លាប់ដោយស្រុក) ។
- ពេញបូណ៌មី តិថីដែលមានព្រះចន្ទ្រពេញវង់, ថ្ងៃ ១៥ កើត ។
- ពេញមាត់ ស៊ប់មាត់ឥតកោតញញើត : ស្ដីថាពេញមាត់ ។
- ពេញរង្វាស់ ពេញដូចគេវាល់, គ្រប់គ្រាន់ : ធ្វើការពេញរង្វាល់ ។
- ពេញរបុង គ្រប់គ្រាន់, ដល់ខ្នាត : ធ្វើការពេញរបុង ។
- ពេញលេញ
- ពេញកម្លាំង, គ្រប់គ្រាន់, បរិបូណ៌; ពេញសាច់, ពេញសាច់ពេញឈាម : ធ្វើការពេញលេញ, រកស៊ីពេញលេញ, មានសាច់ពេញលេញ ។
- ពេញសន្ធឹក មានសូរសន្ធឹកខ្លាំងក្រៃ; លើសលន់, ក្រៃពេក, សន្ធឹកសន្ធាប់ : លេងឲ្យពេញសន្ធឹក ។ល។
-
លូក
( កិ.កិរិយាសព្ទ )
លាតឬឈោងដៃចេញ : លូកដៃទទួលអីវ៉ាន់ ។ លាតដៃចុះឬកាយយក : លូកដៃក្នុងពាងទឹក; លូកផ្អកពីក្នុងឪទឹន ។ លាតដៃចាប់កាន់, ហ៊ានទិញ : ទំនិញឥឡូវថ្លៃណាស់ លូកមិនចុះទេ ។ បង្ខិតចូលឬចេញ : បោះរបងលូកចូលក្នុងដីគេ ។ កិ. វិ. ឬ គុ. ដែលលយចេញឬចូល : ដីដុះលូកចូលក្នុងទន្លេ ។
- លូកនាយលូកអាយ លូកខាងណេះបន្តិចខាងណោះបន្តិច ។
- លូកល លូកលមើល, ហុចល្បងមើល ។
- លូកលើសើក្រោម លូកចាប់ខាងលើសើរើខាងក្រោមជន្លឲ្យកើតការ : និយាយលូកលើសើក្រោម ។ល។ ព. ទ. បុ. លូកព្រហក់ឲ្យកប់ដៃ បានជាជ្រុលដៃធ្វើហើយ ត្រូវតែធ្វើឲ្យពេញកម្លាំងកុំញញើត ។
-
វាយ
( កិ.កិរិយាសព្ទ )
(វ៉ៃ) ប្រហារដោយបហរណវត្ថុឥតមុខមុត មានរំពាត់, ដំបងជាដើម : វាយដោយរំពាត់, វាយមួយដំបង ។ សំពងឲ្យមុតលិចចុះ : វាយដែកគោល ។ សំពងបញ្ចូលឲ្យណែនតឹង : វាយរនុកក្រោល ។ ទួង, គោះ ឬដំឲ្យលាន់ឮសូរសព្ទ : វាយស្គរធំ, វាយរគាំង, វាយគង ។ យកសេចក្ដីឬលម្អិតសេចក្តីឲ្យជាក់ប្រាកដ : វាយសេចក្ដីមិនបែក ។ តថ្លៃ : វាយថ្លៃទំនិញ ។ ច្បាំងគ្នា, ច្បាំងដណ្ដើមយកស្រុក : វាយកងទ័ពបច្ចាមិត្ត, វាយយកស្រុក ។
- វាយដំ វាយសំពងថែមហើយថែមទៀត ។
- វាយដំច្រំធាក់ វាយសំពងរឿយៗ ទាំងធាក់តន្រ្តំផ្ទួនៗផង ។ ព. ប្រ.
- វាយកន្ទុយភ្នែក ញាក់ចុងភ្នែកឲ្យសញ្ញាគ្នា ។
- វាយចុងសម្តី បញ្ចេញចុងសម្តីមានសេចក្ដីប្លែក គួរឲ្យសង្ស័យ ។ល។ ព. ទ. បុ. វាយទឹកកម្ចាយត្រី កំចោករោកកម្ចាត់កម្ចាយឲ្យបែកខ្ញែកឬឲ្យបែកកន្ធែកចេញពីគ្នា ។
- វាយពាងព្រហក់បំបែក ឬ - វាយបំបែកពាងព្រហក់របស់ឯង កម្ចាយសេចក្ដីកំបាំងក្នុងផ្ទះ ឬ ក្នុងក្រុមរបស់ខ្លួនឲ្យលេចឮខ្ចរខ្ចាយស្អុយកេរ្តិ៍ឈ្មោះសាយសុស ។
-
លូ
( ន.នាមសព្ទ )
ឈើធំវែងដែលលុងជាបំពង់, ពាងឈើ; បំពង់ធំចាក់បេតុងអារម៉េមានប្រហោងរហូត សម្រាប់បង្កប់ក្នុងដីជាផ្លូវទឹក : លូដាក់ទឹក, បង្កប់លូក្នុងថ្នល់ជាផ្លូវទឹក ។
-
សព៌ាង្គ
( ន.នាមសព្ទ )
[ស័រ-ពាង]
(សវ៌ាង្គ < សវ៌ “ទាំងអស់, ទាំងមូល” + អង្គ “រូបរាង; ចំណែក”; សព្វង្គ < សព្វ + អង្ក) រូបរាងឬរូបអង្គទាំងមួល, រាងកាយទាំងមូល : ឈឺសព្វសព៌ាង្គ ឈឺឥតសល់សាច់ (ប្រើក្លាយមកទៀតជា សរពាង្គ ឬ សារពាង្គ ក៏មាន) ។
-
សុរា
( ន.នាមសព្ទ )
[--រ៉ា]
ទឹកស្រវឹងមានដើមកំណើតដំបូងបង្អស់ កើតអំពីព្រានព្រៃម្នាក់ឈ្មោះ សុរៈ ។ មានរឿងតំណាលក្នុងគម្ពីរជាតកខាងពុទ្ធសាសនាថា កាលពីបុរាណព្រេងនាយយូរអង្វែងហើយ មានព្រានព្រៃម្នាក់ឈ្មោះ សុរៈ (ជាអ្នកមធ្យមប្រទេស) បានឃើញពួកសត្វបក្សីមកប្រជុំគ្នាផឹកទឹកដែលដក់នៅប្រឡង់ប្រគាបឈើធំមួយក្នុងព្រៃ ហើយស្រវឹងធ្លាក់ចុះមកកកែ-កករល្ងីល្ងើហើរឡើងមិនរួច, ព្រាននឹកសង្ស័យក៏ពាក់បង្អោងឡើងទៅសង្កេតមើលឃើញទឹកមានគ្រាប់ឈើច្រើនប្រភេទ និងគ្រាប់ធញ្ញជាតិខ្លះត្រាំនៅក្នុងនោះ, គាត់កេវស្លឹកឈើដួសក្រេបផឹកល្បងមើល ក៏ព្រឺខ្លួនខ្ញាកៗ, លុះក្រេបផឹកថែមហើយថែមទៀតក៏ស្រវឹង នឹកចង់បរិភោគសាច់សត្វ, ចុះមកសម្លាប់បក្សីទាំងនោះអាំងបរិភោគ មានរសឆ្ងាញ់ ប្លែកជាងសព្វដង;... ដល់ថ្ងៃក្រោយ បាននាំតាបសមួយរូបឈ្មោះ វរុណៈ ឲ្យផឹកទឹកត្រាំនោះល្បងមើល, វរុណៈក៏ស្រវឹងនឹកចង់បរិភោគ សាច់សត្វដែរ; ចាប់ដើមតាំងពីនោះមក វរុណៈនិងសុរៈចូលដៃគ្នាពេញទី ។ លុះចំណេរកាលតមក សុរៈនិងវរុណៈបាននាំយកទឹកត្រាំនោះមកផ្សាយក្នុងស្រុក ពួកមនុស្សក៏ចេះផ្សំគ្រឿងត្រាំធ្វើឲ្យកើតជាទឹកស្រវឹងហៅថា សុរា តាមឈ្មោះព្រានព្រៃដែលជាអ្នកនាំអាទិ៍មុនគេបង្អស់ អ្នកស្រុកខ្លះហៅថា វារុណី តាមឈ្មោះតាបសទ្រុស្ដសីល ដែលជាបុរសទីពីរចូលដៃជាមួយនឹងព្រានព្រៃ ។ កាលជាន់នោះ ពួកមនុស្សចេះធ្វើសុរា ឬវារុណីនេះត្រឹមតែទឹកត្រាំដោយគ្រឿងផ្សំផ្សេងៗ (ជាមេរ័យ) ប៉ុណ្ណោះ, សម្រាប់ពួកសេនាទាហានប្រើច្រើនជាងសាធារណជន; លុះចំណេរកាលតរៀងៗមកមនុស្សទាំងឡាយក្នុងសាកលលោកចេះតែបែកគំនិតធ្វើសុរាបានច្រើនបែបឡើង, ដរាបដល់មកសម័យសព្វថ្ងៃនេះ សុរាក៏រឹងរឹតតែចម្រើនមានច្រើនយ៉ាងឡើងទៀត ។
- សុរាករណ្ឌក (--កៈរ៉ន់-ឌៈកៈ ឬ--ឌក់) ដបដាក់សុរា, ដបស្រា ។
- សុរាការ ឬ
- --ការកៈ អ្នកធ្វើសុរា, អ្នកបិតស្រា (បើស្ត្រីជា សុរាការិកា) ។
- សុរាគ្រឹះ ឬ - សុរាគារ (សំ. បា. < សុរា + អគារ “ផ្ទះ; រោង”) ផ្ទះឬរោងលក់សុរា; រោងបិតស្រា ។
- សុរាចាដិ (--ចា-ដិ ឬ--ចាត) ពាងឬឪទឹនដាក់សុរា ។
- សុរាជីព ឬ
- --ជីវៈ (សំ. បា. < សុរា + អាជីវ) ការចិញ្ចឹមជីវិតដោយរបរបិតសុរាឬលក់សុរា ។
- សុរាជីវិន ឬ
- --ជីវី អ្នកធ្វើរបរបិតសុរាឬលក់សុរា (បើស្ត្រីជា សុរាជីវិនី) ។
- សុរាទាន ការឲ្យសុរា (ជាទាន; ព. ពុ. ថាឥតបានបុណ្យ) ។
- សុរាទោស ទោសកើតអំពីផឹកសុរា ។
- សុរាបាន ការផឹកសុរា ។
- សុរាបានក (--ប៉ាន៉ៈកៈ ឬ--ប៉ាន៉ក់) អ្នកផឹកសុរា (បើស្ត្រីជា សុរាបានិកា) ។
- សុរាបានដ្ឋាន (--ប៉ានុ័ត-ឋាន) ទីសម្រាប់ផឹកសុរា, ទីប្រជុំផឹកស្រា ។
- សុរាភាជនៈ ឬ
- --ភាជន៍ ប្រដាប់ដាក់សុរា (មានដប, ពាង, ធុង ជាដើម) ។
- សុរាមត្ត (--មុ័ត) ដែលស្រវឹងស្រា; អ្នកស្រវឹងស្រា (បើស្ត្រីជា សុរាមត្តា) ។
- សុរាមទៈ (--មៈទៈ) ដំណើរស្រវឹងស្រា។
- សុរាមេរ័យ សុរានិងមេរ័យ (ស្រាបិតនិងស្រាត្រាំ) ។
- សុរាសោណ្ឌ (--សោន-ឌៈ ឬ--សោន) អ្នកជាប់ស្រា, អ្នកញៀនស្រា; អ្នកលេងស៊ីផឹក; មនុស្សស្រវឹងខួប ។ ល។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ប្រវត្តិសុរា) : ប្រភពសុរា ក្នុងដើមកល្បា កើតពីព្រានសូរ ហើយនិងវរុណ តាបសទ្រុស្ដស្មូរ គាត់អនុកូល ព្រមគ្នាបង្កើត ។ ដើមជាមេរ័យ លុះកាលយូរក្រៃ ទើបបែកកំណើត ផ្សេងៗអនេក ប្លែកៗជួឆើត ឯដើមកំណើត កើតពីមេរ័យ ។ ឯទឹកត្នោតជូរ កើតពីឈ្មោះស៊ូរ គាត់លៃកែខៃ យកឫសនេះនោះ មកផ្សំកាឡៃ ទឹកត្នោតត្រងថ្ងៃ ជាទឹកត្នោតជូរ ។ ចំណេរកាលមក មានមនុស្សរាប់រក យកបែបឈ្មោះស៊ូរ លៃលកថែមទៀត អស់កាលពុំយូរ ទើបទឹកត្នោតជូរ កើតមានច្រើនបែប ។ល។