Khmer Dictionary: ពាណិជ
Chuon Nath's Khmer-Khmer Dictionary
-
ពាណិជ
( ន.នាមសព្ទ )
[--និច ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(វាណិជ, វ > ព ជា ពាណិជ) អ្នកលក់ដូរ, អ្នកជំនួញ, ឈ្មួញ : លក់ស្រូវឲ្យពួកពាណិជ ។
-
ពាណិជ្ជ
( ន.នាមសព្ទ )
[--និច ]
or ពាណិជ្យ
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(វណិជ្យា ឬ វាណិជ្យ; វណិជ្ជា ឬ វាណិជ្ជ) ការលក់ដូរ, ជំនួញ ។
-
ពាណិជ្ជកម្ម
( ន.នាមសព្ទ )
[ពានិច-ជៈ ក័ម]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(វាណិជ្ជកម្ម; វាណិជ្យកម៌ន៑) ការ ឬអំពើលក់ដូរ, របរលក់ដូរ : ខ្ញុំមានពាណិជ្ជកម្មជារបរ ។
-
ពាណិជ្ជការ
( ន.នាមសព្ទ )
[ពានិច-ជៈកា]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(វាណិជ្ជ + ការ; វាណិជ្យ + ការ) អ្នកធ្វើជំនួញ ។
- ក្រសួងពាណិជ្ជការ ឬ - ក្រសួងពាណិជ្ជកម្ម ក្រសួងត្រួតត្រាលើពួកអ្នកធ្វើជំនួញ, ក្រសួងខាងជំនួញ ។
-
ពាណិជ្យ
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពាណិជ្ជ) ។
Headley's Khmer-English Dictionary
-
ពាណិជ
( n )
[pienɨc]
- detail »
merchant, businessman
-
ពាណិជ្ជ
( n )
[pienɨc, pienɨcceaʔ]
- detail »
merchant, businessman, dealer, trader; business, commerce, buying and selling
-
ពាណិជ្យ
- detail »
See: ពាណិជ្ជ