Khmer Dictionary: ពាហុ
Chuon Nath's Khmer-Khmer Dictionary
-
ពាហុ
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពាហា) ។
-
ពាហុជៈ
( ន.នាមសព្ទ )
[ពាហ៊ុជៈ ]
or ពាហុសម្ភព
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ពាហុជ ឬ ពាហុសម្ភវ) អ្នកដែលកើតអំពីព្រះពាហានៃព្រហ្ម គឺក្សត្រិយ៍, មនុស្សជាតិក្សត្រិយ៍ (ហៅដោយប្រតិដ្ឋថា តាមលទ្ធិរបស់ពួកមនុស្សអ្នកមជ្ឈិមប្បទេស ក្នុងបុរាណសម័យយូរហើយ ដែលព្រមគ្នាជឿថា ពូជព្រាហ្មណ៍, កាលដែលកើតដំបូងបំផុត, កើតអំពីព្រះឱស្ឋព្រហ្ម; ពូជក្សត្រិយ៍កើតអំពីព្រះពាហាព្រហ្ម; ពូជវេស្សៈឬវៃស្យៈកើតអំពីព្រះឱរុព្រហ្ម; ពូជសុទ្ទៈឬសូទ្រៈ កើតអំពីព្រះបាទព្រហ្ម...; មនុស្សទាំង ៤ ពួកនេះ សំ. ហៅ កុលវគ៌; បា. ហៅ កុលវគ្គ “ពួកនៃត្រកូល” ឬ សំ. ហៅ វណ៌; បា. ហៅ វណ្ណ “ព័ណ៌ឬសម្បុរគឺសម្បុរនៃសម្លៀកបំពាក់” ។
-
ពាហុប្រហារ
( ន.នាមសព្ទ )
[ពាហ៊ុប្រហា ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ពាហុប្រហរណ ឬ--ប្រហារ) ការប្រហារដោយកំភួនដៃ, ប្រហារដោយដៃសុទ្ធ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពាហុយុទ្ធ ទៀតផង) ។
-
ពាហុមូល
( ន.នាមសព្ទ )
[ពាហ៊ុ-- ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
គល់ដៃ គឺក្លៀក; (រ.ស.) : ព្រះពាហុមូល ឬ ព្រះកច្ឆៈ (ក្លៀកក្សត្រិយ៍) ។
-
ពាហុយុទ្ធ
( ន.នាមសព្ទ )
[ពាហ៊ុយុត ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ពាហុ + យុទ្ធ) ការតយុទ្ធឬប្រយុទ្ធគ្នា, ប្រឡូកគ្នាដោយដៃសុទ្ធ គឺដាល់, តប់, គក់, ទះគ្នា (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ពួកក្មេងស្មុតទ្រុឌ ធ្វើពាហុយុទ្ធ ស្រែកហ៊ោអឺងអាប់ នៅក្បែរសាលា ស្ដីថាពុំស្ដាប់ ឥតកោតក្រែងច្បាប់ ចាស់ប្រាប់ប្រដៅ ។
-
ពាហុរត្ន
( ន.នាមសព្ទ )
[ពាហ៊ុរ័ត ]
or #NAME?
គ្រឿងប្រដាប់កាយធ្វើដោយរតនវត្ថុមានមាសជាដើម សម្រាប់ស្ត្រីពាក់ត្រង់កំភួនដៃឬត្រង់ដើមដៃ (កងកន់) : ពាក់ពាហុរត្ន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពាហុ និង រត្ន ផង) ។
-
ពាហុសច្ច
( ន.នាមសព្ទ )
[ពាហុស័ច-ចៈ ]
or #NAME?
( បា.បាលី ( បាលីភាសា ) )
ភាវៈនៃបុគ្គលជាពហុស្សូត គឺការតាំងចិត្តរៀនសូត្រមុតមាំ ឬការចេះដឹងច្រើនព្រោះសេចក្ដីខំប្រឹងរៀន (នៃអ្នកសិក្សា) : មនុស្សមានពាហុសច្ច (ព. ទេ.) ។
-
ពាហុសម្ភព
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពាហុជៈ) ។
Headley's Khmer-English Dictionary
-
ពាហុជៈ
( n )
[piehuʔceaʔ]
- detail »
king; royalty
-
ពាហុប្រហារ
( n )
[piehuʔprɑhaa]
- detail »
striking with the forearm
-
ពាហុមូល
( n )
[piehuʔmuul]
- detail »
armpit
-
ពាហុរត្ន
( n )
[piehuʔrat]
- detail »
jewelry worn on the forearm / wrist
-
ពាហុសច្ច
( n )
[piehuʔsaccaʔ]
- detail »
erudition, great learning
-
ពាហុសម្ភព
- detail »
See: ពាហុជៈ