Khmer Dictionary: ពិពាហ៍
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
អាពាហ៍ពិពាហ៍
( ន.នាមសព្ទ )
[--ពាពិពា ]
អាវាហ + វិវាហ; ខ្មែរប្រើផ្លាស់ វ ជា ព) មង្គលការ គូបុរសស្ត្រីដែលបាននាំមកហើយនាំត្រឡប់ទៅវិញ (ពីរលើក) : បានរៀបមង្គលការអាពាហ៍ពិពាហ៍ពេញច្បាប់ ។ តាមរូបសព្ទ អាវាហ (អាពាហ៍) ថា “នាំមក”, វិវាហ (ពិពាហ៍) ថា “នាំត្រឡប់ទៅវិញ”; តាមអធិប្បាយក្នុងគម្ពីរកែសព្ទថា ការនាំកូនស្រីមកខាងលំនៅកូនប្រុស ហៅថា អាវាហៈ (អាពាហ៍), ការនាំកូនប្រុសត្រឡប់ទៅខាងលំនៅកូនស្រីវិញ ហៅថា វិវាហៈ (ពិពាហ៍); ប៉ុន្តែតាមទំនៀមខ្មែរត្រូវនាំកូនប្រុសមកខាងលំនៅកូនស្រីមុន ហៅថា អាពាហ៍ (ត្រូវធ្វើពីល្ងាច), លុះដល់វេលាព្រឹកឡើង នាំកូនស្រីទៅឯរោងខាងកូនប្រុសវិញ ហៅថា ពិពាហ៍; មង្គលការដែលបានធ្វើទាំងពីរបែបនេះទើបហៅថា មង្គលការអាពាហ៍ពិពាហ៍; បើបានធ្វើត្រឹមតែ អាពាហ៍ ហៅថា អាវាហមង្គល, បើធ្វើតែ ពិពាហ៍ ហៅថា វិវាហមង្គល ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ បញ្ជាក់សព្ទ អាពាហ៍ និង ពិពាហ៍ ថា : អាពាហ៍ប្រែថាការនាំមក នូវប្រុសពន្លកជាគូភ្ងា មកផ្ទះខាងស្រីតាមវេលា ពិពាហ៍ថានាំស្រីទៅវិញ ។
-
អាវាហៈ
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អាពាហ៍ពិពាហ៍ និង វិវាហៈ ឬ វិវាហមង្គល) ។
-
អ្នកផ្លូវ
( ន.នាមសព្ទ )
[នាក់--]
អ្នកនាំផ្លូវសេចក្ដី គឺស្ត្រីជាអ្នកនាំមុខកូនស្រីចេញចូលតាមរយៈកិច្ចការ ក្នុងពិធីមង្គលការអាពាហ៍ពិពាហ៍, ជាគូគ្នានឹង អ្នកមហា, ច្រើនហៅរួមថា
- អ្នកផ្លូវអ្នកមហា ឬ
- អ្នកផ្លូវចៅមហា (មើលក្នុងពាក្យ អ្នកមហា ទៀតផង) ។
-
អ្នកមហា
( ន.នាមសព្ទ )
[នាក់-មៈហា]
បុរសដែលគេសន្មតឲ្យជាអ្នកស្ដីទី មហាទេព ឬ មហាមន្រ្តី គឺបុរសដែលជាអ្នកនាំមុខកូនប្រុសឡើងចុះតាមរយៈកិច្ចការក្នុងពិធីមង្គលការអាពាហ៍ពិពាហ៍, ជាគូគ្នានឹង អ្នកផ្លូវ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មហា>មហា និងអ្នកផ្លូវផង)។