Khmer Dictionary: ពោធិ៍
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
សិល្ប
( ន.នាមសព្ទ )
[សិល-ប៉ៈ]
(ឝិល្ប; សិប្ប) សិប្បៈ ។ រៀនសិល្ប៍ រៀនសិប្បៈ ។ អ្នកសិល្ប៍ អ្នកចេះសិប្បៈ ។ ខ្មែរហៅសំដៅចំពោះមនុស្សក្បត់ផែនដី ដែលប្រកាសខ្លួនថាជាអ្នកខ្លាំងពូកែ ឬថាជាអ្នកបុណ្យ ដឹកនាំប្រជាជនអ្នកឆោតល្ងង់ឲ្យចុះចូលខ្លួនហើយតាំងកជាទ័ព (ដូចយ៉ាងអាចារ្យស្វា, ពោធិ៍កំបោរ ជាដើម) : កើតមានអ្នកសិល្បិ៍ទៅតាំងសិល្ប៍នៅក្នុងព្រៃស្ងាត់ ។
- សិល្បករ, សិល្បការ ឬ - សិល្បការិន ដូចគ្នានឹង
- សិប្បករ, សិប្បការ ឬ - សិល្បការី (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សិប្ប) ។
- សិល្បជីវិកា ដូចគ្នានឹង
- សិប្បជីវិកា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សិប្ប) ។
- សិល្បជីវិន ដូចគ្នានឹង
- សិប្បជីវី (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សិប្ប) ។
- សិល្បវិទ អ្នកចេះសិល្បៈ (សិប្បវិទូ) ។
- សិល្បវិទ្យា ឬ - សិល្ប៍វិជ្ជា ការចេះសិល្បៈ; ចំណេះជាង (សិល្បសាស្រ្ត) ។
- សិល្បសាលា, សិល្បគ្រឹះ ឬ - សិល្បគារ (សំ. ឝិល្ប + អគារ “ផ្ទះ; រោង”) រោងរៀនសិល្បៈ; រោងការ (សិប្បសាលា) ។
- សិល្បសាស្រ្ត ឬ - សិល្ប៍សាស្រ្ត ក្បួនរៀនសិល្បៈ; ចំណេះជាង ។
- សិល្ប៍សាស្រ្តវិទ្យាការ ការចេះសិល្បសាស្រ្ត ។ ខ្មែរច្រើនហៅសំដៅចំពោះមន្តអាគមផ្សេងៗ ។
- សិល្បសិក្សា ការរៀនសិល្បៈ; ការរៀនធ្វើជាង ។
- សិល្បាករ (សំ. សិល្ប + អាករ “ទីកើត; អណ្តូង;...”) ទីកើតសិល្បៈ; កន្លែងបង្កើតសិល្បៈ ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សិប្ប ផង) ។
-
ស្លឹកពោធិ៍
( ន.នាមសព្ទ )
[--ពោ]
ប្រដាប់មានសណ្ឋានស្រដៀងនឹងស្លឹកពោធិ៍ ធ្វើដោយបន្ទះស្ពាន់ស្ដើងជាដើម សម្រាប់ដាក់បន្តោកភ្ជាប់នឹងចុងគ្រាប់កណ្ដឹង ដើម្បីឲ្យត្រូវខ្យល់បក់ប៉ះមកអង្រួនកណ្ដឹងឲ្យលាន់ឮ : ស្លឹកពោធិ៍កណ្ដឹងវិហារ ។ ប្រដាប់ឯទៀតៗ ដែលមានសណ្ឋានស្រដៀងនឹងស្លឹកពោធិ៍ ។
-
អស់
( កិ.កិរិយាសព្ទ )
មិនមាន, លែងមាន; មិនសល់, ឥតសេសសល់; ចប់; ស្រេច; ផុត; រលត់; សូន្យ ។ល។ : អស់កម្មនឹងគ្នា លាកចិត្តលែងរាប់រកគ្នាជាគូស្រករតទៅទៀត ។
- អស់កម្លាំង ថយឬស្បើយកម្លាំង ។
- អស់កាស (ព. ប្រ.) ខ្សត់ខ្សោយជាងពីដើម : ឡើងដៃអស់កាស ឡើងបុណ្យស័ក្តិប៉ុន្តែថយខ្សោយទ្រព្យជាងពីមុន (ព. ទ. បុ.) ។
- អស់ក្បាច់ (ព. ប្រ.) ទ័លគំនិតទ័លប្រាជ្ញា; ទ័លឧបាយត្រឹមប៉ុណ្ណោះ ។
- អស់កើត លែងកើត, ធ្វើមិនកើត, មិនសម្រេច ។
- អស់ក្បួន អស់ចំណេះ; អស់ពីចិត្ត ។
- អស់ក្លាក់ (ព. សា.) អស់កែទៅទៀតបាន; ដែលគេរកឧបាយស្ដីប្រដៅឬជួយជ្រោមជ្រែងតទៅទៀតពុំកើត : មនុស្សអស់ក្លាក់ ។
- អស់ខុស លែងខុស ។
- អស់ខ្យល់ ស្ងប់លែងមានខ្យល់ ។ ផុតរលត់ខ្យល់ដង្ហើម (ស្លាប់) ។
- អស់គេ ឬ - អស់ទាំងគេ គេទាំងឡាយ : អស់គេរាល់គ្នា; មិនដូចអស់ទាំងគេ ។
- អស់ចង់ ឬ - អស់ចំណង់ លែងចង់ឬលែងមានចំណង់; ពេញចំណង់ ។
- អស់ចិត្ត ស្កប់ចិត្ត, ល្មមដល់ចិត្ត ។
- អស់ចំណេះ ផុតការចេះ, លែងចេះតទៅទៀត : ធ្វើអស់ចំណេះប៉ុណ្ណឹងហើយ ! ។
- អស់ច្បាប់ ពេញច្បាប់, ត្រឹមត្រូវតាមច្បាប់; ពេញលក្ខណៈគ្រប់គ្រាន់ ។
- អស់ជើង សព្វគ្រប់, គ្រប់គ្រាន់; ពេញល្បិច, ពេញបន្ទុក ។
- អស់ជំនុំ (ព. បុ.) ប្រជុំសេនាបតីអ្នកជំនុំសម្រេចការផែនដី (ច្រើនហៅ) : អស់លោកអស់ជំនុំ ឬ ព្រះបាទអស់ជំនុំ (សព្វថ្ងៃនេះលើកលែងមិនប្រើ) ។
- អស់ជម្រើស ដែលសល់ពីគេជ្រើសសម្រាំងយកតែល្អៗអស់ទៅហើយ : របស់អស់ជម្រើស ។
- មនុស្សអស់ជម្រើស មនុស្សមិនបានការ ។
- អស់ដៃ អស់កម្លាំងដៃ ។ ព. ប្រ. ធ្វើទៅទៀតមិនកើត, ធ្វើលែងកើត ។
- អស់ដៃអស់ជើង អស់កម្លាំងដៃជើង ។ ព. ប្រ. អស់ពីចិត្ត, អស់បែប, អស់យ៉ាង : នាំគ្នាប្រឹងឲ្យអស់ដៃអស់ជើង ! ។
- អស់តម្រិះ អស់គំនិតត្រិះរិះ, ត្រិះរិះតទៅទៀតមិនលេចឬមិនចេញគំនិត, ទ័លគំនិត ។
- អស់ទំហឹង ពេញទំហឹង : ចោលអស់ទំហឹងដៃ ។
- អស់ទាំង ទាំងឡាយ : អស់ទាំងគេៗនៅជាសុខ ឯងរងទុក្ខ ឥតអ្នកណាជួយកើត !; អស់ទាំងគេរាល់គ្នា ។
- អស់នេះ ទាំងនេះ : កូនអស់នេះ, អ្នកអស់នេះ, របស់អស់នេះ ។
- អស់នុ៎ះ ឬ - អស់នោះ ទាំងនុ៎ះ, ទាំងហ្នឹង, អស់ហ្នឹង ឬទាំងនោះ ។
- អស់បែប គ្រប់បែប, ពេញបែប : ធ្វើឲ្យអស់បែប ។
- អស់ពិស លែងមានពិស ។ ព. ប្រ. អស់អំណាច; អស់ពុតកំណាច ។
- អស់ពី រួចពី : អស់ពីនុ៎ះនោះ រួចពីនុ៎ះហើយនោះទៀត ។
- អស់យ៉ាង គ្រប់យ៉ាង, គ្រប់បែប; សព្វគ្រប់; ក្រៃពេក, ណាស់, ពេកណាស់: លេងឲ្យអស់យ៉ាង ; ពិបាកអស់យ៉ាង; ឆ្ងាញ់អស់យ៉ាង ។ អស់រាជ្យ អស់ព្រះជន្ម (ក្សត្រិយ៍អស់ព្រះជន្ម) ។ ព. ប្រ. ពោធិ៍អស់រាជ្យ ដើមពោធិ៍តាយសាក (ចំពោះតែដើមពោធិ៍ដែលមានគេគោរព) ។
- អស់រឿង គ្រប់សព្វ : អធិប្បាយឲ្យអស់រឿង ។
- អស់លោក ពួកមន្រ្តី : រៀបកៅអីជូនអស់លោក ។ សព្ទអារក្សថា “បង់បត់, មេមត់, បិសាច, ខ្មោចអារក្ស” : អាស្រមអស់លោក, បន់អស់លោក, អស់លោកមកសណ្ឋិត ។
- អស់លោក-អ្នក លោកនិងអ្នកទាំងឡាយ : សូមអស់លោកអ្នកអញ្ជើញទៅចួបជុំកុំខាន ! ។
- អស់សាច់ (ព. ប្រ.) អស់ស្ដីថាកើត, លែងស្ដីប្រដៅកើត; អស់កែកើត ។
- អស់ហើយ គ្មានហើយ, ឥតមានសេសសល់ឡើយ; សព្វគ្រប់ហើយ, ល្មមដល់ការហើយ; ស្រេចហើយ, ស្រេចបាច់ហើយ : អស់ហើយត្រឹមប៉ុណ្ណឹង ។
- អស់ហ្នឹង ទាំងហ្នឹង, អស់នុះ : អ្នកអស់ហ្នឹង, ក្មេងអស់ហ្នឹង, របស់អស់ហ្នឹង ។
- អស់អង្គ អស់ទាំងខ្លួន, សព្វសព៌ាង្គកាយ : ល្អអស់អង្គ, ឈឺអស់អង្គ (ច្រើនប្រើក្នុងកាព្យ) ។
- អស់អថ៌ ឬ - អស់អាថ៌ អស់សេចក្ដី, អស់ដំណើរសេចក្ដី; ដោយសព្វគ្រប់ : និយាយឲ្យអស់អថ៌ (ប្រើជា អស់អាថ៌សេចក្ដី ក៏មាន) ។
- អស់អ្នក អ្នកទាំងអស់គ្នា : អស់គ្នារាល់គ្នាចាំស្ដាប់ខ្ញុំ ! ។ ស្ត្រីព្រះស្នំ: ពួកអស់អ្នក; បងខ្ញុំគាត់មានកូនស្រីម្នាក់ធ្វើអស់អ្នក ។
- អស់ឯង ឯងទាំងអស់គ្នា : អស់ឯងរាល់គ្នាកុំអាលទៅណា ចាំអាស្រ័យបាយសិន ។ល។
-
អស្សត្ថព្រឹក្ស
( ន.នាមសព្ទ )
[អ័ស-ស័ត-ថៈព្រឹក]
(អស្សត្ថ + រុក្ខ; អឝ្វត្ថ + វ្ឫក្ស) ដើមពោធិ៍ : ព្រះសក្យមុនីគោតមទ្រង់បានត្រាស់ក្នុងម្លប់នៃអស្សត្ថព្រឹក្ស ។ វេវ. ពោធិព្រឹក្ស, ពោធិទ្រុម ។