Khmer Dictionary: ភ្នំ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ខ្ពង់
( ន.នាមសព្ទ )
ខ្នងភ្នំ ឬ ខ្នងទួល : ខ្ពង់ភ្នំ, ខ្ពង់ទួល ។
-
កណ្ដក់
( ន.នាមសព្ទ )
ឈ្មោះឈើមួយប្រភេទ ច្រើនដុះនៅព្រៃភ្នំ ឬព្រៃរនាម, ស្លឹកប្រើជាអន្លក់ ឬជាបន្លែស្លក៏បាន ។
-
កន្លងភ្នំ
( ន.នាមសព្ទ )
ឈ្មោះវល្លិមួយប្រភេទ គល់ដើមថ្លោសៗ ស្លឹកធំៗ មានផ្កាពណ៌ដំបូងស រួចចេញជាព័ណ៌ស្វាយ គេអាចកាត់ដាំរស់ លូតលាស់ងាយ អាចវារឡើងទ្រើង វារឡើងឈើរស់បាន លូតលាស់ទ្រុបទ្រុល, គេច្រើនដាំឲ្យឡើងទ្រើង ធ្វើជាម្លប់ត្រជាក់ស្រួលណាស់, ប៉ុន្តែយូរៗ មានដង្កូវថ្លោសៗស៊ីស្លឹក បើលុះតែថែទាំប្រដិតប្រជី ទើបបានស្អាតល្អ : វល្លិកន្លងភ្នំ ជួនកាលមានពស់ពួកខ្លះមកជ្រកអាស្រ័យ, ត្រូវឧស្សាហ៍រំពៃមើល ពុំគួរធ្វេសប្រហែសឡើយ ។
-
កោះ
( ន.នាមសព្ទ )
ទីដី ឬភ្នំ ដែលមានទឹកព័ទ្ធជុំវិញ : កោះកុង, កោះទន្សាយ ។ អវយវៈក្នុងពោះបក្សី : កោះមាន់, កោះទា ។
-
កំចាយ
( ន.នាមសព្ទ )
ឈ្មោះភ្នំមួយក្នុងខែត្រកំពត ក្នុងពួកភ្នំបូកគោ : ភ្នំកំចាយ ។
-
ក្រវាញ
( ន.នាមសព្ទ )
[--វ៉ាញ ]
ឈ្មោះប្រទាលមួយប្រភេទ មានផ្លែប្រើជាថ្នាំកែរោគ, ច្រើនមានតែនៅទីភ្នំក្នុងស្រុកថ្ពង, ខែត្រពោធិ៍សាត់, ខែត្របាត់ដំបង ។
-
ខ្ចូវ
( ន.នាមសព្ទ )
រុក្ខជាតិមួយប្រភេទ ច្រើនដុះនៅព្រៃភ្នំ ដើមធំខ្ពស់ មានខ្លឹម, សាច់ហាប់ជិតស្និទ្ធជាប់ល្អ ប្រើជាគ្រឿងទព្វសម្ភារៈ ផ្សេងៗបាន ។
-
តែ
(តេ) ឈ្មោះឈើពួកមួយ ស្លឹកស្ងួត ក្រៀមសម្រាប់ឆុងទឹកក្ដៅផឹក ។ ស្លឹកតែគ្រប់ប្រភេទគេច្រើននាំយកមកពីប្រទេសចិនមកលក់ក្នុងប្រទេសយើង ។ ប្រទេសកម្ពុជាក្នុងសម័យសង្គមរាស្រ្តនិយមសព្វថ្ងៃនេះ ក៏បានបង្កើតដំណាំតែនាភ្នំនានាមានភ្នំគិរីវង់ជាដើម កំពុងតែលូតលាស់ចម្រើនតាមលំដាប់កាលឡើង ហើយ, តាំងពីសម័យនេះរៀងទៅមុខ ដំណាំតែក៏មុខ ជានឹងចេះតែកើនឡើងជាភិយ្យោភាព ។
-
ខ្សាន
( ន.នាមសព្ទ )
ឈ្មោះត្រីមួយប្រភេទ រូបរាងនិងទំហំប្រហែលនឹងត្រីផ្ទក់ តែសម្បុរថ្លា ហើយច្រើនតែនៅលើភ្នំ ឬលើដើមឈើដែលមានដក់ទឹក; ស្រុកខ្លះហៅ
- ត្រីផ្អោក ។
-
ខ្វាវ
( ន.នាមសព្ទ )
ឈ្មោះឈើភ្នំមួយប្រភេទ ពណ៌លឿងភាវច្រើនប្រើជាក្ដារ ។ ឈ្មោះឈើតូចមួយប្រភេទទៀត ដើមមែកមានបន្លា ផ្លែគេប្រើជ្រលក់សំពត់ឲ្យខ្មៅ ។