Khmer Dictionary: មជ្ឈិម
Chuon Nath's Khmer-Khmer Dictionary
-
មជ្ឈិម
( គុ.គុនសព្ទ )
[ម័ច-ឈិមៈ ឬ--ឈិម ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(មធ្យម) យ៉ាងកណ្ដាល : ទោសមជ្ឈិម, បទមជ្ឈិម, ជាមជ្ឈិម, យ៉ាងមជ្ឈិម ។ ច្រើនប្រើជាបទសមាស ដូចជា :
- មជ្ឈិមដ្ឋាន (ដូចគ្នានឹង មជ្ឈដ្ឋាន ដែរ); ឈ្មោះថ្នាក់រៀនទី ៨-៩ នៃបឋមសិក្សា : មជ្ឈិមដ្ឋានទី១, --ទី២ ។
- មជ្ឈិមទោស (ម័ចឈិមៈ--) ទោសយ៉ាងកណ្ដាល ។ មជ្ឈិមនិកាយ ឈ្មោះគម្ពីរព្រះសុត្តន្តបិដកមួយពួកតបន្ទាប់ពីគម្ពីរទីឃនិកាយមក (ព. ពុ.) ។
- មជ្ឈិមប្បដិបទា (ម័ច-ឈិម័បប៉ៈដិប៉ៈទា) សេចក្ដីប្រតិប័ទជាកណ្ដាល គឺប្រតិបត្តិប័ទតាមដំណើរអដ្ឋង្គិកមគ្គ ជាចន្លោះកណ្ដាលនៃសេចក្ដីប្រតិប័ទតឹងពេកនិងធូរពេក; ហៅជា សំ. ថា មធ្យមប្រតិប័ទ ក៏បាន (ព. ពុ.) ។
- មជ្ឈិមប្បទេស (ម័ចឈិម័ប-ប៉ៈ--) ប្រទេសភាគកណ្ដាលនៃជម្ពូទ្វីប គឺប្រទេសឥណ្ឌាសព្វថ្ងៃ (ហៅ មជ្ឈិមប្រទេស ឬ មធ្យមប្រទេស ក៏បាន) ។
- មជ្ឈិមពុទ្ធវចនៈ ពុទ្ធវចនៈប៉ែកកណ្ដាល គឺពុទ្ធភាសិតដែលជាចន្លោះកណ្ដាលនៃបឋមពុទ្ធវចនៈនិងមច្ឆិមពុទ្ធវចនៈ (ព. ពុ.) ។
- មជ្ឈិមពោធិកាល (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពុទ្ធកាល) ។
- មជ្ឈិមភាគ ប៉ែកកណ្ដាល ។
- មជ្ឈិមភូមិ ថ្នាក់ឬជាន់កណ្ដាល ។
- មជ្ឈិមយាម យាមឋិតនៅជាចន្លោះកណ្ដាលនៃបឋមយាមនិងបច្ឆិមយាម ។
- មជ្ឈិមវ័យ វ័យជាចន្លោះកណ្ដាលនៃបឋមវ័យនិងបច្ឆិមវ័យ ។ល។
Headley's Khmer-English Dictionary
-
មជ្ឈិម
( adj )
[maccʰɨm]
- detail »
to be average, common; medium, intermediate, middle, central