Khmer Dictionary: មាន់
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កកាយ
( កិ.កិរិយាសព្ទ )
[ក៏-កាយ ]
កាយរឿយៗ; ជីកដីជារន្ធ, ជារូង, ជារង, ជារណ្ដៅដោយដៃ (មនុស្ស), ដោយជើង (សត្វ) : មនុស្សកកាយដី, មាន់កកាយដី, អណ្តើកកកាយដី ។
-
កញ្ជុសមាន់
( ន.នាមសព្ទ )
ឈ្មោះរោគមួយប្រភេទ កើតនៅស្បែកមានសណ្ឋានដូចស្រែង បណ្ដាលឲ្យស្កៀបរមាស់ក្នុងវេលាដែលបែកញើស ។
-
កណ្ដូង
( គុ.គុនសព្ទ )
ឥតកន្ទុយ : មាន់កណ្ដូង ។ សក់ដែលកាត់ត្រងិលក្រោយ ក៏ហៅថា
- សក់កណ្ដូង; ខ្លែងបង្ហើរដែលឥតកន្ទុយ ក៏ហៅថា
- ខ្លែងកណ្ដូង ដែរ ។
-
កម្រៀវ
( ន.នាមសព្ទ )
សត្វឬឈើដែលក្រៀវ : គោកម្រៀវ, មាន់កម្រៀវ ជាដើម ។
-
កុក្កុដនេត្រ
( ន.នាមសព្ទ )
(កុក្កុដនេត្ត “ភ្នែកមាន់”) ឈ្មោះវណ្ណយុត្តិមួយយ៉ាង មានសណ្ឋានជាវង់មូល ពីរជាន់ តូចក្នុង ធំក្រៅ ស្រដៀងនឹងភ្នែកមាន់ (៙) សម្រាប់ប្រើសរសេរដាក់ត្រង់ក្បាលបន្ទាត់ ដើមសេចក្ដីធំនីមួយៗ (ប្រើតែក្នុងសម័យជាន់ដើម) ។
-
កុប
( ឧ.ឧទានសព្ទ )
សូរឮដោយគោះ, ដោយចោះ, ចឹកអ្វីៗ : មនុស្សពាក់ស្បែកជើងដើរឮកុបៗ , មាន់ចឹកស្រូវក្នុងចង្អេរឮកុបៗ ។
-
កោះ
( ន.នាមសព្ទ )
ទីដី ឬភ្នំ ដែលមានទឹកព័ទ្ធជុំវិញ : កោះកុង, កោះទន្សាយ ។ អវយវៈក្នុងពោះបក្សី : កោះមាន់, កោះទា ។
-
ក្ងោក
( ន.នាមសព្ទ )
ឈ្មោះសត្វបក្សីធំមួយប្រភេទ មានរោមស្លាបដុះនៅលើក្បាលដូចជាជុក មានឆ្នាល់ដូចមាន់ សំណុំកន្ទុយធំវែង មានត្រានៅចុងរោមកន្ទុយទាំងអស់ សម្រែកឮខ្លាំង ហើយស្អា ។
-
ខ្ញក
( ឧ.ឧទានសព្ទ )
សូរសម្រែកមាន់ : មាន់ស្រែកឮខ្ញក ។
-
ខ្វាក់មាន់
( គុ.គុនសព្ទ )
ដែលមានភ្នែកងងឹតមើលមិនសូវឃើញ តែក្នុងវេលាយប់ (ដូចមាន់) : មនុស្សខ្វាក់មាន់ ។