Khmer Dictionary: ម៉ែត្រ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
បណ្ដោយ
( ន.នាមសព្ទ )
ទីទៃពីទទឹង គឺប៉ែកខាងប្រវែង : ផ្ទះនេះមានបណ្ដោយប្រវែង ១០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ ។
-
ប្រវែង
( ន.នាមសព្ទ )
ប៉ែកខាងវែង : ក្ដារប្រវែងប្រាំម៉ែត្រ ។
-
មាត្រា
( ន.នាមសព្ទ )
(មត្តា) ការរាប់; ការថ្លឹង, ស្ទង់; ការវាស់; ខ្នាតរង្វាស់ យ៉ាងដូចឈើរង្វាស់, ម៉ែត្រជាដើម ។ ខ្នាតសំឡេងអក្សរ : ស្គាល់មាត្រាអក្សរ ។ ប្រភេទសេចក្ដីដែលបែងចេញពីចំពូក, ពីមាតិកា : ចាំមាត្រាច្បាប់, កាត់សេចក្ដីអាងដល់មាត្រាច្បាប់ ។
-
មានទណ្ឌ
( ន.នាមសព្ទ )
[មានៈទ័ន ]
(មាន “រង្វាស់” + ទណ្ឌ “កំណាត់ឈើ”) ឈើរង្វាស់, ខ្នាតរង្វាស់ដូចយ៉ាងម៉ែត្រជាដើម (ហៅថា មាត្រាទណ្ឌ ក៏បាន) ។
-
មិល្លីម៉ែត្រ
( ន.នាមសព្ទ )
(មើលក្នុងពាក្យ ម៉ែត្រ) ។
-
មេកុង
( ន.នាមសព្ទ )
ឈ្មោះមហានទី គឺទន្លេធំមួយ មានក្បាលហូរចេញពីភ្នំទីបេរ៍ (ប្រទេសចិនប៉ែកខាងលិច) កាត់ប្រទេសលាវចូលមកក្នុងប្រទេសខ្មែររហូតមកត្រង់ខាងមុខក្រុងភ្នំពេញ ចុះទៅក្នុងដែនកម្ពុជាក្រោមចូលទៅក្នុងសមុទ្រ (ចិន); ចម្ងាយប្រវែងមហានទីនេះប្រហែលជា ៤.៥០០ គីឡូម៉ែត្រ; ប្រើជា មេគង្គ (--គង់) ក៏មាន; ព្រោះសំដៅអត្ថន័យថា មេគង្គា គឺមេទឹក (មហានទី) ។ ខ្មែរហៅតាមពាក្យធម្មតាថា ទន្លេធំ ។
-
ម៉ែត្រ
( ន.នាមសព្ទ )
[ម៉ែត ឬ ម៉ិត]
(Mètre ម៉ែត្រិ៍) ឈ្មោះរង្វាស់បារាំងសែស ប្រវែងដប់ដេស៊ីម៉ែត្រឬមួយរយសង់ទីម៉ែត្រ ឬក៏មួយពាន់មិល្លីម៉ែត្រ, ជារង្វាស់ដែលក្នុងសម័យសព្វថ្ងៃនេះ ខ្មែរចេះប្រើពេញទាំងកម្ពុជរដ្ឋ, បើធៀបនឹងរង្វាស់របស់ខ្មែរពីដើមត្រូវគ្នានឹងប្រវែងពីរហត្ថជាងឈើ ដែលហៅថា ហត្ថខ្នាត (ពីរហត្ថខ្នាត), ធៀបនឹងហត្ថមនុស្សប្រក្រតីសព្វថ្ងៃនេះ ច្រើនតែពីរហត្ថមួយទះឬលើសខ្វះពីនោះបន្តិចបន្តួច (ម៉ែត្រ សរសេរកាត់ថា ម) ។
- ដេស៊ីម៉ែត្រ (Décimètre) ប្រវែងដប់សង់ទីម៉ែត្រ (ដ. ម.) ។
- សង់ទីម៉ែត្រ (Centimètre) ចំនួន ឬប្រវែងមួយរយភាគដែលចែក ឬដែលបែងចេញពីក្នុងមួយម៉ែត្រ (ស.ម.) ។
- មិល្លីម៉ែត្រ (Millimètre) ចំនួន ឬប្រវែងមួយពាន់ភាគដែលចែក ឬដែលបែងចេញពីក្នុងមួយម៉ែត្រ (ម. ម.) ។
- ដេកាម៉ែត្រ (Décamètre) ចម្ងាយ ឬប្រវែងដប់ម៉ែត្រ (ដា. ម.) ។
- ហិកតូម៉ែត្រ (Hectomètre) ចម្ងាយ ឬប្រវែងមួយរយម៉ែត្រ (ហ. ម.) ។
- គីឡូម៉ែត្រ (Kilomètre) ចម្ងាយ ឬប្រវែងមួយពាន់ម៉ែត្រ (គ. ម.) ។
- ម៉ែត្រការ៉េ (Mètre carré) ម៉ែត្រទ្វេគុណ មានទំហំទីបួនជ្រុងស្មើគាគ (ម.២); កុំប្រើពាក្យម៉ែត្រក្រឡា ព្រោះជាពាក្យគន្លាស់ពុំសមរម្យ, ត្រូវប្រើពាក្យ ម៉ែត្រទ្វេគុណ ឬម៉ែត្រការ៉េ (តាមបារាំង) វិញក៏បាន ។
- ម៉ែត្រគុប (Mètre cube) ម៉ែត្រត្រីគុណ មានកម្ពស់មួយម៉ែត្របួនជ្រុងស្មើភាគ (ម.៣) ។ល។
-
យដ្ឋិ
( ន.នាមសព្ទ )
[យ័ត-ឋិ ]
(យឞ្ដិ) ឈើច្រត់, ដំបងវែង; ឈើសាវ គឺលំពង់ឈើស្រលួតតូចៗ វែងៗ ។ ឈ្មោះឈើរង្វាស់បុរាណប្រវែង ៧ ហត្ថ (ប្រហែល ៣ ម៉ែត្រកន្លះ) : ទទឹងផ្លូវទំហំមួយយដ្ឋិ ។ មើលក្នុងពាក្យ លិក្ខា ឬ លិក្សា ទៀតផង ។
-
រ៉ៃ
( ន.នាមសព្ទ )
ចំនួនផ្ទៃដី ៤ ងារគឺ ២០ ព្យាម ៤ ជ្រុងត្រូវជា ៤០០ ព្យាមក្រឡា (៤០០ ព្យាមការ៉េ) ឬ ៤០ ម៉ែត្រ ៤ ជ្រុងត្រូវជា ១.៦០០ ម៉ែត្រការ៉េ : ដីមួយរ៉ៃ (ប្រើតែក្នុងខែត្របាត់ដំបង, សៀមរាម) ។
-
លី
( ន.នាមសព្ទ )
(ហ្លី) មីល្លីម៉ែត្រ (១០ លី ជា ១ ហ៊ុន) : ដែកទំហំ ៥ លី (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ម៉ែត្រ ផង) ។