Khmer Dictionary: ម្រ័ក្សណ៍
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
រ៉ុតណាម
( ន.នាមសព្ទ )
(រតនាំ អ. ថ. រ៉ុតន៉ាម់ “ស្រោចទឹក”) ក្បាច់រចនាវិចិត្រធ្វើដោយវិធីលាបម្រ័ក្សណ៍ឬជាតហិង្គុលលើសាច់ឈើទុកឲ្យស្ងួតហើយខាត់ឲ្យឡើងសម្បុររលោងរួចលាបទឹកម្រ័ក្សណ៍ថ្លាលើផ្ទៃឈើនោះទៀត ទុកឲ្យស្ងួតនៅស្អិតបន្តិចៗ ល្មមបិទមាសជាប់... ហើយគូរក្បាច់ដោយថ្នាំជ័រឈើរួចទឹបមាស... ហើយស្រោចទឹក ឲ្យរលាយថ្នាំលាងជម្រះឲ្យស្អាត, លេចក្បាច់មាសនិងឋានខ្មៅឬក្រហមច្បាស់លាស់ស្រស់បំព្រង (ច្រើនប្រើឋានខ្មៅជាងក្រហម) : ក្បាច់រ៉ុតណាម (ក្បាច់ស្រោចទឹក), ទូរ៉ុតណាម ។
-
លាង
( កិ.កិរិយាសព្ទ )
ជម្រះ, សម្អាត ដោយវត្ថុរាវមានទឹកជាដើម : លាងដៃ, លាងចាន, យកប្រេងកាតលាងដៃឲ្យជ្រះម្រ័ក្សណ៍ ។
- លាងមុខ ជម្រះមុខ, លុបមុខ ។ ព. ប្រ. លាងចិត្ត ជម្រះចិត្ត, សម្អាតចិត្ត ឲ្យបរិសុទ្ធ ។
- លាងបាប ជម្រះឲ្យអស់បាប (តាមលទ្ធិព្រាហ្មណ៍ជាដើម) ។
- លាងពៀរ ជម្រះពៀរ គឺលែងចងពៀរតទៅទៀត ។ល។
-
ល័ក្កចាន់
( ន.នាមសព្ទ )
[លាក់-កៈ--]
(ល័កច័ន អ. ថ. ល៉ាក់-កៈចាន់) ក្អម ឬថូទឹក ច្រើនតែធ្វើដោយឈើក្រឡឹង ឬ ដោយបន្ទោះត្បាញខ្មុកម្រ័ក្សណ៍ មានខ្សែសម្រាប់យួរឬស្ពាយបាន, សម្រាប់ដាក់ទឹក ប្រើក្នុងវេលាដើរដំណើរ, ជាបរិក្ខាររបស់បព្វជិត : ល័ក្កចាន់របស់លោកអ្នកកាន់ធុតង្គ សម្រាប់ដាក់ទឹកប្រើប្រាស់ ។
-
ស្មាច់
( កិ.កិរិយាសព្ទ )
បិទក្រដាសឬសំពត់ភ្ជាប់គ្នាច្រើនស្រទាប់ដោយវត្ថុស្អិត ដើម្បីនឹងខ្មុកម្រ័ក្សណ៍ឬលាបថ្នាំជាន់ខាងក្រៅ ធ្វើជារបស់តាមការប្រកប : ស្មាច់ផ្តិល, ស្មាច់មុខយក្ស ។
- ផ្តិលស្មាច់ ផ្តិលដែលធ្វើដោយស្មាច់ ។
-
សៀន
( ន.នាមសព្ទ )
ប្រដាប់ត្បាញដោយបន្ទោះផ្តៅឬបន្ទោះឫស្សី ហើយខ្មុកម្រ័ក្សណ៍ជាដើម មានទ្រង់ទ្រាយជាផ្តិល សម្រាប់ប្រើការជាជំនួសផ្តិល : នៅខែត្រកំពង់ធំច្រើនមានអ្នកចេះធ្វើសៀនលក់, ជារបរសំខាន់មួយយ៉ាងរបស់ខ្មែរ ។
-
សំយោគសញ្ញា
( ន.នាមសព្ទ )
[ស័ង-យោគៈស័ញ-ញ៉ា]
គ្រឿងសម្គាល់អក្សរតម្រួត ។ ខ្មែរប្រើជាឈ្មោះវណ្ណយុត្តមួយប្រភេទ មានសណ្ឋានដូច្នេះ (័) ជាជំនួសអក្សរសំយោគសម្រាប់ដាក់លើពាក្យបាលីឬសំស្រឹ្កតពួកខ្លះ ដែលប្រើបំប្លែងសំឡេងឲ្យក្លាយល្អៀងពីសូរដើម, កាលបើមិនដាក់ (័) នេះ នាំឲ្យពិបាកថា, ដូចជា ក្ស័យ, ជ័យ, ទ័ល, នង្គ័ល, ន័យ, និស្ស័យ, បច្ច័យ, ពិន័យ, ពិរាល័យ, ភ័យ, រហ័ស, រំហ័ស, វិន័យ, វេស្ម័ន, វេស្សវ័ណ, សម័យ, អធ្យាស្រ័យ, អនាម័យ, អភ័យ, អាល័យ, អាស្រ័យ, ឧបនិស្ស័យ ជាដើម ។ ទោះបីពាក្យដែលមានអក្សរសំយោគហើយ ប៉ុន្តែបើមិនដាក់ (័) នេះផ្សំផងទេ នាំឲ្យពិបាកថា, ត្រូវប្រើសំយោគសញ្ញាថែមទៀតក៏មានខ្លះ, ដូចជា គ័ភ៌, ទក្ខិណាព័ត៌, ព័ណ៌, ព័ទ្ធ, ព័ទ្ធព័ន្ធ, ពិទ័គ្ធ, ពិភ័ក្តិ, ភ័ព្វ, ម្រ័ក្សណ៍, យ័ន្ត ឬ យ័ន្រ្ត, ល័ក្ត, ល័ព្ធ, អភ័ព្វ ជាដើម ។ សម្រាប់ប្រើពាក្យខ្មែរខ្លះក៏មាន, ដូចជា ខ្ទ័រ, ជ័រ, ញ័រ, ទទ័រ, ទូទ័រ, ទំព័រ, នំបុ័ង, សូរបុ័ងៗ, ភ្ជ័រ, ផ្លែសង្ឃ័រ, ដើមសំព័រ, ស្ពាន់ធ័រ ជាដើម ។ សម្រាប់ប្រើភាសាដទៃក៏មានខ្លះ, ដូចជា កុងត្រូល័រ, ឌីរ៉ិកទ័រ, អ័ងស្ប៉ិកទ័រ ជាដើម ។