Khmer Dictionary: រាជ
Chuon Nath's Khmer-Khmer Dictionary
-
រាជាយតនចេតិយ
[--យៈតៈន៉ៈចេដី ]
មើលពាក្យ រាជាយតនៈ ។
-
រាជាគណៈ
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(< រាជ + គណ “ពួកឬក្រុមរបស់ស្ដេច”) លោកទ្រទូង; ពាក្យហៅសមណសក្តិទីទ្រទូងសម្រាប់បព្វជិតក្នុងកម្ពុជរដ្ឋ; បើធៀបនឹងឋានន្តរសក្តិរបស់មន្ត្រីខាងអាណាចក្រ ត្រូវគ្នានឹងបណ្តាសក្តិទី ឧកញ៉ា, ចួនកាលឡើងដល់ទី សម្ដេច ក៏មាន; រាជាគណៈមាន ៤ សម្រាប់គឺសម្រាប់ ឯក, ទោ, ត្រី, ចត្វា; សម្រាប់ឯក ជារាជាគណៈរបស់ក្សត្រិយ៍ទ្រង់រាជ្យ, សម្រាប់ទោ របស់ក្សត្រិយ៍ឧភយោរាជ, សម្រាប់ត្រី របស់សម្ដេចព្រះមហាឧបរាជ, សម្រាប់ចត្វា របស់សម្ដេចព្រះវររាជជននី... (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទ្រទូង ២ ន. និង ឋានានុក្រម និង វណ្ណៈ ផង) ។
-
រាជិនី
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(រាជ្ញី) ស្ដេចស្ត្រី; ព្រះអគ្គមហេសីនៃព្រះរាជា: សម្ដេចព្រះរាជិនី (ប្រយ័ត្នកុំច្រឡំពាក្យ រាជជននី និង រាជិនី) ។
-
រាជិនីកូល
( ន.នាមសព្ទ )
or #NAME?
( បា.បាលី ( បាលីភាសា ) )
(រាជិនី + កុល) ត្រកូលរបស់ព្រះរាជិនី, ព្រះញាតិរបស់ព្រះអគ្គមហេសី; ត្រកូលដែលជាប់ពីវង្សព្រះរាជិនីមក ។
-
រាជិសី
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(រាជិសិ < រាជ+ឥសិ; រាជរ្សិ < រាជ+ឫឞិ) ស្ដេចទ្រង់រាជ្យដែលចេញទ្រង់ព្រះផ្នួសជាឥសី (ម. ក្នុង ព. រាជ) ។
-
រាជី
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(រាជិ “ស្នាមប្រេះ, ការប្រេះឆា; ថែវ; ជួរ; របៀប; ជាយព្រៃ; ផ្លូវ;...”) ។ គ្រឿងចំណាំដាក់ជាជំនួសនិមិត្តសីមាដែលពុំប្រាកដ ឬ ដែលកំបាំងមើលពុំឃើញ ដើម្បីឲ្យដឹងទីកំណត់ព្រំដែន : រាជីសីមា (ស្លឹកសីមា) ។
- សង្ឃរាជី (សង់ឃៈ--) ការប្រេះឆា គឺការរចែករចោករបស់សង្ឃ, របស់ពួកក្រុម ។
-
រាជូបករណ៍
or រាជូបភោគ
(ម. ក្នុង ព. រាជ) ។
-
រាជេន្រ្ទ
(ម. ក្នុង ព. រាជ) ។
-
រាជោបករណ៍
or រាជោវាទានុសាសនី
(ម. ក្នុង ព. រាជ) ។
-
រាជ្យ
( ន.នាមសព្ទ )
[រាច ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(រជ្ជ) ភាវៈជាព្រះរាជា; សម្បត្តិសម្រាប់ផែនដី, ស្រុកទេសដែលជាសម្បត្តិរបស់ព្រះរាជា; ការគ្រប់គ្រងផែនដី : សោយរាជ្យ, ដណ្ដើមរាជ្យ, ក្សត្រិយ៍ទ្រង់រាជ្យ, ប្រាំរាជ្យមកហើយ ។ ព. ប្រ. ឡើងរាជ្យ ឡើងអំណាចឥតកោតក្រែងអ្នកណា ។ គុ. ដែលជាប់ទាក់ទងដោយព្រះរាជា, ដែលជារបស់ព្រះរាជា ឬដែលជារបស់សម្រាប់ផែនដី : មកុដរាជ្យ, ព្រះខ័នរាជ្យ ។
- រាជ្យទ្រព្យ (រាជ្យៈ ទ្រ័ព្យ) ទ្រព្យសម្រាប់រាជ្យ, របស់រាជការ ។
- រាជ្យភង្គ (រាជ្យៈភ័ង) ការដណ្ដើមយករាជ្យ, ការជ្រែករាជ្យ ។ល។