Khmer Dictionary: លំអ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
នាងច្រាល
( ន.នាមសព្ទ )
បង្គោលឈើខ្លឹម ឬថ្មមានសណ្ឋានច្រើនតែមូលៗ ប្រើជាគ្រឿងលំអសម្រាប់ដាក់រាយបញ្ឈរដង្ហែរកឹងលើខ្នងព្រំដំបូលប្រាសាទ, វិហារជាដើម ជាគ្រឿងរចនាមួយប្រភេទរបស់ខ្មែរក្នុងបុរាណសម័យ, សព្វថ្ងៃនេះ ក៏នៅមានប្រើខ្លះដែរ : ប្រាសាទស្អាងស្អាតត្រកាល លំហនាងច្រាល បញ្ចេញលំអថ្លៃថ្លា...។
-
បន្ទុំ
( កិ.កិរិយាសព្ទ )
ធ្វើឲ្យទុំ : បន្ទុំចេក, បេះផ្លែទៀបពេញចំណាស់យកមកបន្ទុំ ។
- បន្ទុំក្រចក យកស្លឹកក្រពេនដែលបុកឬដែលដំឲ្យល្អិត មករុំត្រង់ក្រចកដៃឲ្យដិតឡើងសម្បុរក្រហមទុំ រាប់ថាជាលំអរបស់អ្នកដែលត្រូវការ ។
- បន្ទុំបារមី បំពេញបារមីទាំង ១០ ឲ្យពេញបរិបូរហាក់ដូចជាផ្លែឈើដែលដល់កំណត់ទុំ ដើម្បីឲ្យសម្រេចពោធិញ្ញាណ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទសបារមី ផង) ។
-
បាយសី
( ន.នាមសព្ទ )
កំណាត់ដើមចេកមានដោតជើងដាក់បញ្ឈរមានរមូរស្លឹកចេកសណ្ឋានម្រាមដៃដោតជាថ្នាក់ៗ មាន ៣ ថ្នាក់ ឬ ៥ ថ្នាក់, ៧ ថ្នាក់, ៩ ថ្នាក់ មានដោតផ្កាលាយចម្រុះ, មានដាក់បាយព្រលឹងឬលាជ; ដែលហៅថា បាយសី គឺបាយស្រី ឬបាយសិរី តម្កល់ត្រង់ខាងលើកំពូល, បែបនេះហៅថា បាយសីធំ; មានបាយសីមួយបែបទៀត គេមូរស្លឹកចេកសណ្ឋានម្រាមដៃដោតខ្ទាស់ភ្ជាប់គ្នាដាក់គងលើមាត់ចាន, ហៅថា បាយសី ប៉ាកឆាម (ស. ប៉ាកជាម អ. ថ. ប៉ាកឆាម, ប៉ាក “មាត់” + ជាម “ចានជាម” = មាត់ចាន); បាយសីទាំងនេះ សម្រាប់ដាក់តាំងជាគ្រឿងបូជា ឬជាលំអក្នុងពិធីជាមង្គលផ្សេងៗ (ប្រើតាមសណ្ដាប់ស្រុកចំពោះតែអ្នកដែលត្រូវការចង់ធ្វើ) ។
-
បញ្ចពិធកល្យាណី
( ន.នាមសព្ទ )
[ប៉័ញ-ចៈពិធៈ ក័ល-យ៉ាណី ឬ ត. ទ. ថា ប៉័ញ-ចៈពិត-កល់-យ៉ាណី ]
(--វិធ-ឬ-ពិធ- ) ស្ត្រីដែលមានលំអ៥ យ៉ាងគឺ លម្អសក់, លម្អបបូរមាត់, លម្អធ្មេញ, លម្អសម្បុរ, លម្អវ័យ ។
-
បួរ
( ន.នាមសព្ទ )
សរីរាវយវៈរបស់ពួកសត្វខ្លះ មានគោជាដើមនៅត្រង់ក្រោម-កមានសណ្ឋានយារចុះស្រដៀងនឹងផ្លិតឃ្មុំ : បួរគោ ។ ឈ្មោះក្បាច់ឬកម្រង មានសណ្ឋានស្រដៀងនឹងបួរដាក់ស៊ែមសំយុងជាលំអដោយឡែក : ក្បាច់បួរ, ដាក់បួរស៊ែម ។ ស. ប្វ័ អ. ថ. បួ (ឥត រ) “ឈូក” ។
-
បុប្ផាកេសរ
( ន.នាមសព្ទ )
[បុប-ផាកេ-ស ឬ --កែ-ស]
(បុប្ផ + កេសរ “លម្អង”) កេសរផ្កា (លម្អងផ្កា) ។ ព. ប្រ. ពាក្យសម្រាប់ហៅលើកស្ត្រីដែលជាទីស្រឡាញ់ ថាមានលំអដូចជាកេសរផ្កា (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : បុប្ផាកេសរ ចូរនាងត្រេកអរចំពោះសំណាង គឺការកុសល ដែលយើងបានសាង បញ្ចេញព័ស្តុតាង ឲ្យឃើញទាន់ភ្នែក ។ (សម្ដីបុណ្ណសេដ្ឋីនិយាយទៅកាន់ភរិយា) ។
-
បុប្ផានារី
( ន.នាមសព្ទ )
[បុប-ផា--]
(បុប្ផ + នារី) នារីផ្កា (ស្ត្រីដូចជាផ្កា); ពាក្យសន្មតហៅស្ត្រីដោយលើកថាមានលំអដូចផ្កា (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : បុប្ផានារី ចូរនាងសម្ភី ខំរៀនវិទ្យា ទាន់ខ្លួននៅក្មេង កុំញ៉ាំងវេលា ឲ្យខាតច្រើនគ្រា នាំឲ្យស្ដាយក្រោយ (ឱវាទទានចំពោះយុវនារី) ។
-
បុញ្ញ
( ន.នាមសព្ទ )
[បុញ-ញ៉ៈ]
(បុណ្យ) គុណជាតជាគ្រឿងជម្រះសន្ដានចិត្ត ឬដែលកើតពីចិត្តជ្រះថ្លា គឺបុណ្យ, កុសល, អំពើល្អ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បុណ្យ) ។ ពាក្យ បុញ្ញ នេះសម្រាប់តែប្រើខាងដើមពាក្យឯទៀតៗ ដូចជា បុញ្ញកម្ម (បុញ-ញ៉ៈក័ម) ន. (បា.; សំ. បុណ្យ + កម៌ន៑) អំពើដែលជាបុណ្យ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បុណ្យ ផង) ។ ព. ផ្ទ. បាបកម្ម ។
- បុញ្ញកិរិយា (បុញ-ញ៉ៈ កិរ៉ិយ៉ា) ន. (បា.; សំ. បុណ្យ + ក្រិយា) ការធ្វើបុណ្យ, អំពើដែលជាបុណ្យ ។
- បុញ្ញកិរិយាវត្ថុ (បុញ-ញ៉ៈកិរ៉ិយ៉ាវ៉័ត-ថុ) ន. (បា.; សំ. បុណ្យ + ក្រិយា + វស្ដុ) ទីតាំង ឬទីកើតនៃបុណ្យ, កន្លែងដែលនាំឲ្យកើតបានជាបុណ្យជាកុសល; មាន ១០ យ៉ាងគឺ : ១-ទានមយៈ បុណ្យកើតមានព្រោះការឲ្យទាន; ២-សីលមយៈ... ព្រោះការរក្សាសីល; ៣-ភាវនាមយៈ... ព្រោះការចម្រើនធម៌ដែលគួរចម្រើនឲ្យកើតមានក្នុងចិត្ត; ៤-អបចាយនមយៈ... ព្រោះការគោរពកោតក្រែងឱនលំទោន ជឿស្ដាប់បុគ្គលគួរគោរព; ៥-វេយ្យាវច្ចមយៈ... ព្រោះការខ្នះខ្នែងខ្វល់ខ្វាយចាត់កិច្ចការបុណ្យឬបម្រើក្នុងការធ្វើបុណ្យ; ៦-ធម្មទេសនាមយៈ... ព្រោះការសម្ដែងឬពន្យល់ធម៌ឲ្យគេស្គាល់ឬបង្រៀនឲ្យគេបានចេះធម៌ផង; ៧-ធម្មស្សវនមយៈ... ព្រោះការស្ដាប់ធម៌ដោយគោរព គឺស្ដាប់ដោយយកចិត្តទុកដាក់; ៨-បត្តិទានមយៈ... ព្រោះការឲ្យចំណែកបុណ្យ គឺជូនឬឧទ្ទិសចំណែកបុណ្យដែលខ្លួនបានហើយឲ្យទៅអ្នកដទៃ; ៩-បត្តានុមោទនាមយៈ... ព្រោះការត្រេកអរទទួលយកចំណែកបុណ្យដែលគេឲ្យមកខ្លួន; ១០-ទិដ្ឋុជុកម្មមយៈ... ព្រោះការធ្វើសេចក្ដីយល់ឃើញរបស់ខ្លួន ឲ្យត្រូវត្រង់តាមផ្លូវពិត គឺធ្វើប្រាជ្ញាជាសម្មាទិដ្ឋិឲ្យកើតមានក្នុងសន្ដានចិត្ត ។
- បុញ្ញក្ខេត្ត (បុញ-ញ័ក-ខែត) ន. (បា.; សំ. បុណ្យ+ក្សេត្រ) ស្រែបុណ្យ : ព្រះសព្វញ្ញុពុទ្ធ, ព្រះបច្ចេកពុទ្ធ និងព្រះអរហន្តទាំងឡាយ ជាបុញ្ញក្ខេត្តដ៏ឧត្តម របស់ពួកទេវតាមនុស្សក្នុងលោក ។
- បុញ្ញតេជះ (បុញ-ញ៉ៈ-ដែច-ជះ) ន. (បា. បុញ្ញតេជ; សំ. បុណ្យតេជស៑) អំណាចឬអានុភាពនៃបុណ្យ, តេជះដែលកើតអំពីបុណ្យ ។
- បុញ្ញនិធិ (បុញ-ញ៉ៈ--) ន. (បា.; សំ. បុណ្យនិធី) កំណប់បុណ្យ (បុណ្យដែលជាប់ជាស្នាមចិត្តមិនរលុប ទុកដូចជាកំណប់ក្នុងចិត្ត) : បុញ្ញនិធិ ជាកំណប់ឥតចោរណាលួចគាស់យកបានឡើយ ។
- បុញ្ញរាសី (បុញ-ញ៉ៈ--) ន. (បា. បុញ្ញរាសិ; សំ. បុណ្យ + រាឝិ) គំនរបុណ្យ (បុណ្យដែលមានច្រើនក្រាស់ក្នុងសន្ដានចិត្ត) : មនុស្សអ្នកមានបុញ្ញរាសី ។
- បុញ្ញលាភ (បុញ-ញ៉ៈលាប) ន. (បា.; សំ. បុណ្យលាភ) ការបានបុណ្យ, ដំណើរបានបុណ្យ; ការបានទ្រព្យធន ឬអ្វីៗព្រោះបុណ្យឲ្យផល : ចួនជាប្រទះលើបុញ្ញលាភ; ទ្រព្យនេះជាបុញ្ញលាភរបស់ខ្ញុំ ។
- បុញ្ញវន្ត (បុញ-ញ៉ៈវ័ន) គុ. ឬ ន. (បា. បុញ្ញវន្តុ > បុញ្ញវន្ត; សំ. បុណ្យវត៑) ដែលមានបុណ្យ; អ្នកមានបុណ្យ, អ្នកមានសំណាង; បើស្ត្រីជា បុញ្ញវតី ឬ បុញ្ញវន្តី ។
- បុញ្ញវិបាក (បុញ-ញ៉ៈវិបាក) ន. (បា.) ផលនៃបុណ្យ : គេបានសេចក្ដីសុខចម្រើនដោយសារបុញ្ញវិបាកពីព្រេងនាយ ។
- បុញ្ញសម្បទា (--សាំប៉ៈទា) ន. ការដល់ព្រម, ការបរិបូណ៌ដោយបុណ្យ ។
- បុញ្ញសម្ភារ (បុញ-ញ៉ៈសំ-ភា) ន. ការសន្សំបុណ្យ, ការសាងសន្សំកុសល ។ ច្រើនប្រើសំដៅយកតេជះ ឬអំណាចបុណ្យស័ក្តិជាដើម : សូមជ្រកកោនក្រោមម្លប់បុញ្ញសម្ភារ នៃសម្ដេចជាម្ចាស់ ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សម្ភារ ផង ។
- បុញ្ញសិរី (បុញ-ញ៉ៈសិរ៉ី) ន. (បា.; សំ. បុណ្យ + ឝ្រី) សិរី, ស្រីសួស្ដីដែលកើតអំពីបុណ្យ, លំអបុណ្យ : មនុស្សអ្នកមានបុញ្ញសិរី, ថ្កើងរុងរឿងដោយបុញ្ញសិរី ។
- បុញ្ញឫទ្ធិ (បុញ-ញ៉ៈរឹត) ន. (បា. សំ.; បា. បុញ្ញ + ឥទ្ធិ > បុញ្ញិទ្ធិ; សំ. បុណ្យ + ឫទ្ធិ) ឫទ្ធិដែលកើតអំពីបុណ្យ, ឫទ្ធិរបស់បុណ្យ, សេចក្ដីសម្រេចដោយបុណ្យ : ទ្រង់មានជ័យជម្នះដោយសារបុញ្ញឫទ្ធិរបស់ព្រះអង្គ ។
- បុញ្ញានិសង្ស (បុញ-ញ៉ានិសង់) ន. (បា. បុញ្ញ + អានិសំស > បុញ្ញានិសំស) អានិសង្សបុណ្យ គឺការសម្រេចសេចក្ដីសុខ សេចក្ដីចម្រើនរុងរឿងដោយសារបុណ្យ បង្ហូរផលផ្ដល់មកឲ្យ ។
- បុញ្ញានុភាព (បុញ-ញ៉ានុភាប) ន. (បា. បុញ្ញ + អានុភាវ > បុញ្ញានុភាវ; សំ. បុណ្យ + អានុភាវ > បុណ្យានុភាវ) អានុភាពរបស់បុណ្យ ឬអានុភាពដែលកើតអំពីបុណ្យ, អំណាចនៃបុណ្យ ។
- បុញ្ញាភិនីហារ (បុញ-ញ៉ា--) ន. (បា.) ការកសាងបុណ្យ, សេចក្ដីប្រាថ្នាដ៏ក្លៀវក្លាចំពោះទៅរកបុណ្យ; បុណ្យដែលអាចឲ្យសម្រេចសេចក្ដីបានតាមប្រាថ្នា : មនុស្សអ្នកមានបុញ្ញាភិនីហារ ។
- បុញ្ញាភិសង្ខារ (បុញ-ញ៉ាភិសង់-ខា) ន. (បា.; សំ. បុណ្យ + អភិ + សំស្ការ > បុណ្យាភិសំស្ការ) ធម៌ ឬសភាវៈដែលបុណ្យតាក់តែងឲ្យកើតមានឡើង គឺអ្វីៗជាគ្រឿងលំអរុងរឿងក្នុងលោកដែលបុណ្យកុសលរបស់សត្វលោកតាក់តែងឬបង្កើតឲ្យមានឡើង ។ ព. ផ្ទ. អបុញ្ញាភិសង្ខារ ។
- បុញ្ញាភិសន្ទៈ (បុញ-ញ៉ាភិសន់-ទៈ) ន. (បា. បុញ្ញ + អភិសន្ទ) ការហូរជូនមកជានិច្ចនៃបុណ្យ, អានិសង្សបុណ្យ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បុញ្ញានិសង្ស ផង) ។
-
ផ្កាបិណ្ឌ
( ន.នាមសព្ទ )
[--បិន ]
គ្រឿងលំអដែលរចនាដោយស្ពាន់ក្រាប់មានដងដោតបាន សម្រាប់សម្គាល់ក្នុងពិធីបុណ្យកាន់បិណ្ឌ (ប្រើតាមប្រពៃណីស្រុក) ។
-
ព្រំ
( ន.នាមសព្ទ )
ឈ្មោះកម្រាលវិសេសមួយប្រភេទវិចិត្រដោយព័ណ៌និងក្បាច់រចនាផ្សេងៗ, មានច្រើនបែប, ធ្វើមកអំពីប្រទេសក្រៅ, សម្រាប់ក្រាលជាលំអ : ព្រំខ្សែ, ព្រំបួនជ្រុង, ក្រាលព្រំ (កុំសរសេរច្រឡំជា ព្រុំ) ។