Khmer Dictionary: ល័ក្ខណ៍
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ហីន
( គុ.គុនសព្ទ )
[ហី-នៈ ឬ ហិន ]
ថយថោក ឬ ថោកថយ, ថោកទាប; ទាប; ទន់ទាប; ខ្ជីខ្ជា; ពុំប្រសើរ; តូច (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ហិន ផង) ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. ហី-នៈ, ដូចជា
- ហីនកម្ម អំពើឬការថោកទាប ។
- ហីនជាតិ ជាតិទាប ។
- ហីនធម៌ ធម៌ថោកទាប, អកុសលធម៌ ។
- ហីនប្បណីត ឬ --ប្រណីត (--ន៉ាប់-ប៉ៈណេត ឬ--ប្រៈ--) ឧត្តមនិងថយថោក ។
- ហីនប្បណីតភាព ឬ--ប្រណីតភាព (--តៈភាប) ភាពឧត្តមនិងថយថោក ។
- ហីនភេទ ភេទទាប ។
- ហីនល័ក្ខណ៍ ឬ --ល័ក្សណ៍ (ហីនៈ ល័ក ឬ ហិន--) ល័ក្ខណ៍ថោកទាប; ដែលមានល័ក្ខណ៍ថោក, ថោកឫក, ខាតល័ក្ខណ៍ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : រីឯហីនល័ក្ខណ៍ នោះមានបីថ្នាក់ មួយគេឥតហៅ ខ្លួនដើរជជ្រក- មមកចូលទៅ នេះប្រាជ្ញលោកហៅ ថាហីនលក្ខណា ។ ពីរឥតគេសួរ ការណ៍គួរពុំគួរ ខ្លួនចេះតែថា ប៉ោចៗម្នាក់ឯង ឥតក្រែងនរណា អ្នកប្រាជ្ញលោកថា កិរិយាហីនល័ក្ខណ៍ ។ បីពោលអួតខ្លួន អួតពេកផ្ទួនៗ អួតហួសវោតវគ្គ អ្នកឮគេគ្រាន់ ស្ទើរផ្ទាន់ឲ្យអាក់ រាប់ថាហីនល័ក្ខណ៍ មានបីប្រការ ។
- ហីនវណ្ណៈ ដែលមានវណ្ណៈទាប (សូទ្រៈ) ។
- ហីនវាចា ឬ--វាទ សម្តីថោកទាប, សម្តីខ្ជីខ្ជាឬផ្តេសផ្តាស ។
- ហីនវាទិន ឬ --វាទី អ្នកដែលច្រើនតែនិយាយពាក្យខ្ជីខ្ជាឬផ្តេសផ្តាស, អ្នកដែលចូលចិត្តតែខាងនិយាយសម្តីឥតតម្លៃ (បើស្រ្តីជា ហីនវាទិនី) ។ល។
-
អបហាស
( ន.នាមសព្ទ )
[អៈប៉ៈ-- ]
ការសើចឥតទំនង, ឥតមូលហេតុ គឺការគ្មានទំនងឲ្យចង់សើចសោះទៅជាសើច, ការសើចស្ងួត ។ អបហាសភាព (--សៈ--) ភាពឬភាវៈនៃអបហាស ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : កុំធ្វើអបហាស សើចស្ងួតផ្តេសផ្តាស ឲ្យគេរង្កៀស សុជីវធម៌ ថាត្រូវឲ្យចៀស បើគេរង្កៀស ជាហេតុហិនល័ក្ខណ៍ ។
-
អបលក្ខណ៍
មើលក្នុងពាក្យ អប និ. (ដើម្បីឲ្យងាយអាន, សរសេរជា អបល័ក្ខណ៍ ឬ --ល័ក្សណ៍ ក៏បាន) ។
-
អើពើ
( កិ.កិរិយាសព្ទ )
យកចិត្តទុកដាក់; គោរព, មានអាទរភាព, ប្រុងប្រយ័ត្ន; នឹកនា, នាំពា; ទំនុកបម្រុង : អើពើចំពោះកិច្ចការ; ត្រូវចៅហ្វាយនាយស្ដីបន្ទោសព្រោះមិនពើអើ ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : មនុស្សអើពើមិនប្រហែសសហេតុច្បាស់ចែសឲ្យឃើញជាក់ មនុស្សបែបនេះបើច្រើននាក់ មានល័ក្ខណ៍នាំឲ្យជាតិចម្រើន ។
-
ឧដ្ឋាន
( ន.នាមសព្ទ )
[អ៊ុត-ឋាន ឬ អ៊ុត-ឋាន៉ៈ]
(ឧដ្ឋាន; ឧត្ថាន ឬ ឧត្សាន) ការក្រោក; ការក្រោកពីដេក; សេចក្ដីព្យាយាមក្លៀវក្លា, សេចក្ដីខំប្រឹងពេញកម្លាំងសេចក្ដីក្រវើនក្រតើនធ្វើការដោយមិនខ្ជិលច្រអូស : មនុស្សមានឧដ្ឋានៈ តែងចួបប្រទះប្រយោជន៍ជាដរាបពុំដែលខាន ។ ព. សុ. អ្នកមានឧដ្ឋាន តែងបានទ្រព្យធន ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ឧដ្ឋានគឺព្យាយាម មិនទីមទាមដោយក្តីខ្ជិល មិនក្រាញឲ្យរេចរិល អាចរំកិលបង្វិលការ ។ ជាគុណធម៌ថ្លៃ អ្នកឈ្លាសវៃមានវិចារណ៍ ពុំដែលមានថ្លោះការ ព្រោះដោយសារមានឧដ្ឋាន ។ អ. ថ. អ៊ុត-ឋាន៉ៈ, ដូចជា ឧដ្ឋានកាល ឬ--វេលា កាលឬវេលាដែលត្រូវក្រោក ។
- ឧដ្ឋានភាព ភាវៈនៃឧដ្ឋានៈ ។
- ឧដ្ឋានវន្ត (--វ័ន) អ្នកដែលមានឧដ្ឋានៈ (បើស្ត្រីជា ឧដ្ឋានវន្តី ឬ--វតី) ។
- ឧដ្ឋានសញ្ញា ការកំណត់វេលាដែលត្រូវភ្ញាក់ឬត្រូវក្រោកពីដេក : គួរធ្វើឧដ្ឋានសញ្ញារាល់ពេលដែលរៀបដេក ។
- ឧដ្ឋានសម្បទា ការបរិបូណ៌ដោយសេចក្ដីខំប្រឹងពេញកម្លាំង : ឧដ្ឋានសម្បទាជាជំនួយជួយឲ្យភ័ព្វព្រេងសំណាងចេញមុខឲ្យផល (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សម្បទា ផង) ។
- ឧដ្ឋានសម័យ សម័យដែលត្រូវក្រោក; សម័យដែលត្រូវខំប្រឹងប្រែងធ្វើកិច្ចការដោយពេញកម្លាំង (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ប្រទះឧដ្ឋានសម័យ ត្រូវប្រឹងកែខៃឲ្យទាន់គេ កុំនៅទម្រន់ដោយធ្វេសទ្វេ គេភ្ញាក់ពីដេកយើងត្រូវភ្ញាក់ ។ គេផ្តើមកិច្ចការយើងត្រូវផ្តើម កុំអើតអើមត្រាតែខ្លួនធ្លាក់ ព្រយុងចំហុងផុងខូចល័ក្ខណ៍ រអាក់រអួលដួលសន្លប់ ។ល។
-
ឆាយាល័ក្ខណ៍
( ន.នាមសព្ទ )
[ឆា-យ៉ា-ល័ក ]
(ឆាយាលក្ខណ) រូបថត : ព្រះឆាយាល័ក្ខណ៍ (រ. ស.) ។