Khmer Dictionary: វេរ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ភត្ត
( ន.នាមសព្ទ )
[ភ័ត ]
(ភត្ត) បាយ, អាហារ : ចម្អិនភត្ត, វេរភត្ត, ទទួលភត្ត ។ ច្រើនប្រើរួមភ្ជាប់ជាមួយនឹងសព្ទដទៃ, ដូចជា : និច្ចភត្ត, សង្ឃភត្ត, សលាកភត្ត ជាដើម ។
-
យក
( កិ.កិរិយាសព្ទ )
កាន់; នាំ; នាំទៅមក; ទទួល, ព្រមទទួល; ត្រូវការ; ជឿតាម; ប្រកាន់; ប្រកាន់តាម ។ល។ : យកប្រាក់ទៅទិញស្រូវ; យកកូនទៅជាមួយផង; យកពាក្យគេ; យកគ្រូមកមើលជំងឺ ។ល។
- យកការប្រាក់ ទទួលចំណេញលើសពីចំនួនប្រាក់ដើមដែលចងការឲ្យគេ ។
- យកកំណើត ចាប់កំណើត ។
- យកក្ដី (ព. បុ.) ប្រកាន់ទោស, ចាប់ កំណើត ។
- យកខុស ចាប់ខុស, ចាប់ប្រកាន់ថាខុស ។
- យកខ្លួនពុំរួច (ពីទុក្ខទោស) ។
- យកគាប់គួរ ផ្គាប់ផ្គុនឲ្យមានសេចក្ដីគាប់គួរ ។
- យកគុណ ឬ - យកគុណយកស្រ័យ ទទួលបំណាច់គុណ, ទារគុណ, តវ៉ាថាខ្លួនមានគុណលើគេ ។
- យកគំនិត ជឿតាមគំនិត : យកគំនិតគេ ។
- យកចិត្ត ឬ - យកចិត្តយកថ្លើម អនុលោមតាមឲ្យត្រូវចិត្តគេ, ផ្គាប់តម្រូវតាមចិត្តគេ ។
- យកចិត្តទុកដាក់ ធ្វើសេចក្ដីអើពើពុំប្រហែសធ្វេស ។
- យកចំណេញ លៃលកឬគិតគៃឲ្យមានចំណេញ ។
- យកចំណេះ រៀនឲ្យបានចេះ ។
- យកជ័យ ធ្វើឲ្យមានជ័យ, ដណ្ដើមឲ្យមានជ័យ ។
- យកជាកូន ទទួលប្តេជ្ញា ឬព្រមទទួលអ្នកដែលមិនមែន កូនថាជាកូន ។
- យកជាគ្នា ទទួលរាប់រកឲ្យបានជាគ្នា; ...។
- យកជាតិ ចាប់ជាតិ, ចាប់កំណើត ។
- យកជើងកប តែងតែធ្វើឲ្យមាន សេចក្ដីអន្តរាយរៀងរាល់ឆ្នាំ : កំពង់យកជើងកប កំពង់ដែលតែងតែមានមនុស្សស្លាប់ ដោយលង់ទឹកឬដោយក្រពើវាខាំជាដើម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ជើងកប ផង) ។
- យកជើងរាទឹក ដាក់ជើងទៅក្នុងទឹករាមិនឲ្យទូកលឿនទៅមុខ ។ ព. ប្រ. ជំទាស់ដំណើរមិនឲ្យប្រព្រឹត្តទៅបាន ។ ព. ទ. បុ. បើមិនជួយចូកជួយចែវកុំយកជើងរាទឹក បើមិនជួយប្រឹងប្រែងខ្នះខ្នែងទេ កុំជំទាស់ឲ្យខូចការ ។
- យកឈ្នូល ទទួលឈ្នូល ។ យកឈ្នះ ធ្វើឲ្យបានឈ្នះ, ខំប្រឹងឲ្យមានជម្នះ ។
- យកឈ្មោះ ឬ - យកកេរ្តិ៍ឈ្មោះ ធ្វើឲ្យមានឈ្មោះល្អចំពោះមកលើខ្លួន : ធ្វើការយកឈ្មោះ ។
- យកដៃ ជួយធ្វើការឲ្យគេដើម្បីឲ្យគេជួយធ្វើការខ្លួនវិញ តាមកំណត់វេលា ដែលហៅថា សងដៃ (អ្នកស្រុកខ្លះហៅថា យកវេរ; សងវេរ) ។
- យកដំបូន្មាន ទទួលធ្វើតាមពាក្យដំបូន្មាន ។
- យកតម្រាប់ ធ្វើតាមតម្រាប់ ។
- យកទោស ប្រកាន់ទោស, ប្រកាន់ថាមានទោស ។
- យកទោសយកពៃរ៍ ប្រកាន់ទោសកំហុសព្រមទាំងចងពៀរផង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពៃរ៍ ផង) ។
- យកទ្រព្យគេ ខ្ចីទ្រព្យគេមក ឬលួចទ្រព្យគេ ។
- យកបុណ្យ ញ៉ាំងចិត្តឲ្យជ្រះថ្លាដោយជឿជាក់ថាបានបុណ្យ ។
- យកបែប ធ្វើតាមបែប, ចម្លងបែប ។
- យកប្តី ព្រមមានប្ដី ។
- យកប្រពន្ធ ព្រមមានប្រពន្ធ ។
- យកពន្ធ ហូតពន្ធ, ទារពន្ធ ។
- យកពាក្យ ជឿតាមពាក្យ ។
- យកមាត់យកពាក្យ ទទួលព្រម ឬជឿតាមពាក្យដែលគេថា ។
- យកមុខ ឬ - យកមុខយកមាត់ វាតអាទិ៍ឬជែកជែងធ្វើឲ្យមានមុខមានឈ្មោះចំពោះមកលើខ្លួន, ធ្វើឲ្យគេសរសើរខ្លួនម្នាក់ឯង ។
- យកមែន យកជាមែន, ប្រាកដជាយក; រាប់ ថាជាមែន, សំដៅតែត្រង់មែន ។
- យកសុខ ឲ្យបានសុខ : ខំអត់យកសុខ, ស្ងៀមយកសុខ, កាន់សីលយកសុខ ។
- យកសម្តី ។ កាន់ឬជឿតាមសម្តី ។ ព. ទ. បុ. មនុស្សយកសម្តី ដំរីយកភ្លុក មនុស្សយកសម្តីជាការប្រាកដ, ឯដំរីយកត្រង់ភ្លុក ។
- យកអង្វរ ទទួលព្រមតាមពាក្យអង្វរ ។
- យកអាយុ ជួយសង្រ្គោះឲ្យមានអាយុជីវិត គឺជួយឲ្យរួចពីសេចក្ដីស្លាប់ ។
- យកអាសា ជួយឈឺឆ្អាលតាមបំណងគេ, ជួយរ៉ាប់រងភារៈតាមបំណងគេដោយពេញកម្លាំង ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អាសា ទៀតផង) ។
-
របែររបោរ
( គុ.គុនសព្ទ )
ដែលបោរវៀចរមួល : ក្តាររបែររបោរ ។ ព. ប្រ. ដែលបោរវៀចវេរ, របិញរបុញក្រៃពេក : គំនិតរបែររបោរ ។
-
រមត់
( គុ.គុនសព្ទ )
ដែលធ្លាប់តែរត់គេចពួន, ដែលមានពុតត្បុត, ដែលមានចិត្តវៀចវេរគេចកែរឿយៗ : មនុស្សរមត់, គោរមត់ ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : រីជនរមត់ គំនិតរំពត់ វៀចវេរវរវឹក របិញរបុញ យប់ថ្ងៃល្ងាចព្រឹក គេឲ្យបាយទឹក រមឹលគុណគេ ។
-
វៀច
( គុ.គុនសព្ទ )
ទីទៃពីត្រង់ គឺដែលមានរំពត់, មានរបត់, កោង, រមួល : ឈើវៀច, ផ្លូវវៀច, ចិត្តវៀច, អំពើវៀច ។
- វៀចវរ វៀចវឹកវរ ។
- វៀចវាង វាងព្រោះវៀច ។
- វៀចវេរ វៀចងាកបែរ, វៀចបែររេ : ចិត្តវៀចវេរ ។ល។
-
វេរា
( ន.នាមសព្ទ )
(វេរ; វៃរ) ពៀរ : មានវេរានឹងគ្នា; សូមស្មារលា កុំឲ្យមានវេរាតទៅមុខទៀត សុំឲ្យចប់អស់ត្រឹមប៉ុណ្ណឹងទៅចុះ !
-
វេរ
( កិ.កិរិយាសព្ទ )
ប្រគល់ឬប្រគេនអ្វីៗ ឲ្យដោយបញ្ចេញវាចាថា តាមគ្នា (ព. ពុ.) : វេរភត្ត, វេរកុដិ, វេរសាលាប្រគេនជំនុំសង្ឃ ។ វេរចង្ហាន់សង្ឃ ឈ្មោះរបៀបមង្គលការមួយយ៉ាង ធ្វើដោយពិធីវេរភត្ត និងគ្រឿងបរិក្ខារប្រគេនភិក្ខុសង្ឃ : រៀបមង្គលការវេរចង្ហាន់សង្ឃ ។
-
វេរ
( កិ.កិរិយាសព្ទ )
ងាកបែរទ្រេតឬបញ្ឆៀង, ងាកបែររេ : សសរវេរ, ដើមឫស្សីត្រូវខ្យល់ខ្លាំង វេរមកលើផ្លូវ, ទូកវេរ ។
- វៀចវេរ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វៀច) ។
-
វេរ
( ន.នាមសព្ទ )
ដំណើរយកវេនគ្នា, ដំណើរធ្វើការឲ្យគ្នាទៅវិញទៅមកម្តងម្នាក់ : យកវេរ, ជំពាក់វេរគេ, សងវេរគេ (និយាយតាមទម្លាប់ដោយស្រុក, អ្នកស្រុកខ្លះនិយាយថា យកដៃ, ជំពាក់ដៃគេ, សងដៃគេ) ។
-
វេន
( ន.នាមសព្ទ )
(វេរ) កាលកំណត់ដំណើរធ្វើការផ្លាស់គ្នាតាមប្តេជ្ញា : ចូលវេន, ចេញវេន, ធ្វើការមានវេន, ត្រូវវេន... ។
- វេនកែន វេនធ្វើការរបស់អ្នកកំណែន ។
- វេនរបស់កម្ម ការចេញមុខឲ្យផលតាមការកំណត់របស់កម្ម (ជាកុសលឬជាអកុសល) : ត្រូវទទួលសុខទុក្ខតាមវេនរបស់កម្ម ។