Khmer Dictionary: សង្វេគ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
សំវេគ
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សង្វេគ) ។
-
សំវេជនីយ
( គុ.គុនសព្ទ )
[ស័ង-វេជៈនីយៈ]
ដែលគួរសង្វេគ ។
- សំវេជនីយដ្ឋាន ទីដែលគួរឲ្យកើតសង្វេគ ។
- សំវេជនីយទស្សនីយដ្ឋាន (--ទ័ស-សៈនីយុ័ត-ឋាន) ទីដែលគួរទៅមើល (លុះបានឃើញ) គួរឲ្យកើតសង្វេគ គឺទីដំណែលរបស់បុគ្គលដែលគួរគោរព ។
-
អនិច្ចំ
( គុ.គុនសព្ទ )
[អៈនិច-ច័ង ]
(< អនិច្ច) មិនទៀង: ធ្វើម្តេចរូបអនិច្ចំ អ្នកណាអាចឃាត់បាន ! ។ ប្រើជា ឧ. ក្នុងកាលដែលកើតសេចក្ដីសង្វេគឬកើតសេចក្ដីអាណិតក៏មាន : ឱ អនិច្ចំ ហ្ន៎ !, ឱ អនិច្ចំ !, ឱ រូបំ អនិច្ចំ !
-
អនាថ
( គុ.គុនសព្ទ )
[អៈន៉ាត ]
(< ន> អ “មិន, ពុំ, ឥត” + នាថ “ទីពឹង, ពំនាក់”) ដែលឥតទីពឹង, ឥតពំនាក់ ។ ខ្មែរប្រើសំដៅសេចក្ដីថា “ណែលណោល; កណ្តែងកណ្តោច, ត្រមោច; គួរឲ្យអាណិតពេក, គួរឲ្យអាសូរពេក; គួរឲ្យសង្វេគ, ឲ្យស្លុតចិត្ត” : អនាថចិត្ត ចិត្តអាសូរពេក, ចិត្តខ្លោចផ្សា; ចិត្តសង្វេគ ។
- អាណិតអនាថ (--អន៉ាត) អាណិតអាសូរឬពន់ពេក ។
- អនាថករ (--ថៈ--) ដែលធ្វើឲ្យឥតទីពឹងឬធ្វើមិនឲ្យជាពំនាក់បាន ។
- អនាថជន ឬ --បុគ្គល (--ថៈ--) អ្នកដែលឥតទីពឹង (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : អនាថជន គួរកុំទម្រន់ ក្នុងក្តីក្រទ័ល កុំធ្វើលែនលន ត្រូវខំខ្វាយខ្វល់ ឲ្យត្រាតែដល់ ទីផុតទ័លក្រ ។
- អនាថភាព ភាពនៃបុគ្គលដែលគ្មានទីពឹងពំនាក់, ការក្រីក្រលំបាកដោយខ្វះមុខរបររកស៊ីនិងទីជ្រកកោន : ធ្លាក់ចុះក្នុងអនាថភាព, ប្រកបដោយអនាថភាព ។ល។
-
អន្តរដ្ឋកា
( ន.នាមសព្ទ )
[អន់-តៈរ៉ាត់-ឋៈកា ]
(អន្តរ + អដ្ឋកា > អន្តរដ្ឋកា; អន្តរ៑ + អស្តកា > អន្តរស្តកា) រាត្រីក្នុងរវាង ៨ យប់ គឺត្រង់យប់ ១១-១២-១៣-១៤ រោចខែមាឃ និងយប់ ១-២-៣-៤ កើតខែផល្គុន, រាត្រីទាំង៨ នេះ មានទឹកសន្សើមល្អិត ត្រជាក់ជ្រៅជាងរាត្រីឯទៀតៗ ក្នុងហេមន្តរដូវ (ចាស់ទុំថា ត្រជាក់ឆ្ងាញ់)។ ក្នុងរាត្រីឈ្មោះ អន្តរដ្ឋកា នេះហើយដែលមានសេចក្ដីចែងក្នុងវិនយបិដក ចីវរក្ខន្ធកៈថា ព្រះសក្យមុនីសម្ពុទ្ធ ទ្រង់ស្តេចចេញ គង់ក្នុងទីវាលនាវេលាយប់ ដើម្បីពិសោធរងាមើល, ព្រះអង្គដណ្តប់ចីវរល្បងរងាមើលតាំងពីចីវរមួយដល់ចីវរបួន តាមលំដាប់ពេល, តាំងពីព្រលប់ដល់អរុណរះបំព្រាង, ព្រះអង្គអាចធន់ទ្រាំរងាបានតាមពេល, ទ្រង់មានព្រះហឫទ័យនឹកសង្វេគ, ទើបទ្រង់អនុញ្ញាតឲ្យពួកភិក្ខុធ្វើសង្ឃាដី ២ ជាន់, ចីពរ ១ ជាន់, ស្បង់ ១ ជាន់; បើសំពត់ស្តើងឬសំពត់ជំនំ ឲ្យធ្វើសង្ឃាដី៤ ជាន់, ចីពរ ២ ជាន់, ស្បង់ ២ ជាន់, ដើម្បីទប់ទល់នឹងរងាក្នុងហេមន្តរដូវ (ន័យដែលថ្លែងនេះ ចំពោះរាត្រីក្នុងជម្ពូទ្វីប (ប្រទេសឥណ្ឌា), ប៉ុន្តែទោះបីក្នុងប្រទេសកម្ពុជាយើង ក៏គង់មាន អន្តរដ្ឋកា នេះដែរ, បើយើងល្បងមើល ក៏គង់អាចដឹងបាន) ។ល។
-
អហោ
( និ.និបាតសព្ទ )
[អៈ-- ]
ឱ ! : អហោទុក្ខំ ! (ឱ សេចក្ដីទុក្ខ !; អហោ ពុទ្ធោ ! ឱ ព្រះពុទ្ធ ! (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ញ៉ាំងចិត្តឲ្យមានសង្វេគ) : អហោឱរូបអនិច្ចំ ទុក្ខំមានទាំងអនត្តា បីនេះជាត្រៃលក្ខណា សត្វក្នុងលោកាគេចពុំផុត !; បើគ្រាន់តែដឹងចោលទទេ ចេះតែធ្វេសទ្វេឃ្លាតបរិសុទ្ធិ៍ ធ្វើម្តេចនឹងបានដល់វិមុត្ត និរោធនិរុទ្ធក្តីទុក្ខបាន !
-
អាណិត
( កិ.កិរិយាសព្ទ )
នឹកអាសូរ, មានករុណា, នឹកស្រងោចលន្លោចចិត្តទៅរក, នឹកប្រណី : អាណិតម្ដាយ, បណ្តាលពីចិត្តសង្វេគលន្លោច នៅស្ងៀមពុំសុខ ដូចគេបោចរោចចេះតែអាណោចចង់ជួយសង្រ្គោះ ។
- អាណិតអនាថ (--អៈន៉ាត) អាណិតអ្នកដែលឥតទីពឹងឬឥតទីពំនាក់; អាណិតអាសូរពន់ពេក (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : អាណិតអនាថ ឆ្ពោះមនុស្សឥតញាតិ ណាមួយជួយគ្នា ឃើញគ្នាទ័លក្រ កំព្រីកំព្រា គួរសង្រ្គោះគ្នា ឲ្យបានសុខផង ។ គ្នាក៏ដូចយើង ចង់សុខចង់ថ្កើង ចង់ឲ្យហ្មត់ហ្មង ប៉ុន្តែកម្មផល ផ្តល់សុខបំណង សូម្បីប៉ុនល្អង ក៏កែពុំកើត ។
- អាណិតអាណោច អាណិតស្រងោចចន្លោចចិត្ត (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : អាណិតអាណោច ហាក់ដូចជាខ្លោច-ចិត្តឆ្ពោះទៅរក ជនដែលរងទុក្ខ ជជ្រុលជជ្រក មានអ្វីក៏យក ទៅជួយសង្រ្គោះ ។
- អាណិតអាសូរ អាណិតខ្លោចចិត្តឬអាណិតស្រងោចខ្លោចចិត្ត (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : អាណិតអាសូរ កាលឮគេថ្ងូរ នៅស្ងៀមពុំសុខ ចង់តែទៅជួយ ឲ្យគេស្រាលទុក្ខ ចិត្តធ្ងន់កណ្តុក ប៉ផ្អុករឿយៗ ។ល។
-
ឱ !
( ឧ.ឧទានសព្ទ )
ពាក្យលាន់មាត់ ដោយមានសេចក្ដីសង្វេគ, ដោយយល់ការជាក់, ដោយត្អូញជាដើម : ឱ ! រូបអើយរូប !; ឱ ! ដូច្នោះទេឬ ?; ឱ ! អ្នកអើយ ខ្ញុំសព្វថ្ងៃត្រដរតែនឹងរស់ទៅទេ ! ។ ឱហ្ន៎ ! អើហ្ន៎ ! ។ ប្រើសំឡេងខ្ពស់ជា អោ៎ ! ក៏មាន : អោ៎ ! ដូច្នោះទេឬ ?