Khmer Dictionary: សត្វ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កន្ទាទូក
( ន.នាមសព្ទ )
ឈ្មោះសត្វទឹកមួយប្រភេទ មានស្លាប ដូចកន្លាតតែរូបធំជាងច្រើន ដល់វេលាពង ឡើងពងភ្ជាប់នឹងស្មៅរឹង ឬ នឹងឈើ ។ អ្នកស្រុកខ្លះហៅថា
- ក្ដាមទូក ។
-
ករី
( ន.នាមសព្ទ )
[កៈ-រ៉ី]
សត្វចតុប្បាទមានដៃ ឬមានប្រមោយ គឺ ដំរី ។
-
កម្សោយ
( ន.នាមសព្ទ )
មនុស្សសត្វជាដើមដែលមានកម្លាំងខ្សោយ : មនុស្សកម្សោយ ។
-
កាល
( ន.នាមសព្ទ )
មច្ចុ, មច្ចុរាជ, សេចក្ដីស្លាប់ : ព្រះកាលតែងផ្តាប់ផ្តិលនូវអាយុសង្ខារនៃសត្វលោក ឥតមានរើសមុខឡើយ ។
-
កាល់
( កិ.កិរិយាសព្ទ )
ពានគ្នា; ពាក្យសម្រាប់និយាយចំពោះសត្វចង់គ្នា : គោកាល់ញី ។
-
កិកិ
( ឧ.ឧទានសព្ទ )
សូរឮដោយសម្រែកសត្វអ្វីមួយ ។
-
កេសរ
( ន.នាមសព្ទ )
[កែ-ស ]
លំអងផ្កា, កេសរផ្កា ។ សំណុំរោមវែងៗ ត្រង់កសត្វចតុប្បាទ មានសីហៈ ជាដើម ។
-
កែះ
( ន.នាមសព្ទ )
ឈ្មោះសត្វចតុប្បាទព្រៃ រូបភាពស្រដៀងនឹងពពែ, រស់នៅតែក្នុងព្រៃភ្នំ, គេរាប់អានយកស្នែងមកដុះផឹកជាថ្នាំត្រជាក់ ។
-
កោញ្ចនាទ
( ន.នាមសព្ទ )
[កោញ ចៈ-នាត ]
ការបន្លឺសូរសព្ទ ដូចជាសម្រែកនៃសត្វក្រៀល : ដំរីបន្លឺនូវកោញ្ច-នាទ គួរឲ្យស្ញប់ស្ញែង (ប្រើចំពោះតែដំរី) ។
-
កំពាយ
( ន.នាមសព្ទ )
ដីដែលសត្វល្អិតមានចង្រិត ឬកំពោងជាដើម កកាយដាក់រាយក្បែរមាត់រន្ធ : អ្នកដើររកជីកចង្រិតគេតែងសង្កេតរកមើលកំពាយវាជាមុន ។ កំពូកលាមកដែលនៅរាត់រាយត្រង់នេះខ្លះ ត្រង់នោះខ្លះ : កំពាយលាមក; កំពោងច្រើននៅក្នុងដីដែលមានកំពាយលាមក ។