Khmer Dictionary: សាកល
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ស្ម័គ្រ
( គុ.គុនសព្ទ )
[ស្មាក់ ]
(សមគ្រ; សមគ្គ) ទាំងអស់, ទាំងមូល, ទាំងស្រុង, សាកល, សព្វ, សព្វគ្រប់; ដែលពេញលេញ, មិនខ្វះខាត; ដែលព្រមព្រៀងគ្នា, ដែលស្រុះចិត្តគ្នា; ដែលពេញចិត្តធ្វើពីខ្លួនឯង ។ ខ្មែរប្រើជា កិ. “ពេញចិត្តធ្វើដោយខ្លួនឯង, ពេញចិត្តចូលជាមួយ, ធ្វើពីចិត្តឯង” : មិនស្ម័គ្រធ្វើការ ។ ប្រើជា ន. ក៏បាន “ការពេញចិត្តធ្វើដោយខ្លួនឯង,...” : បើកឲ្យចូលធ្វើការតាមស្ម័គ្រ ។
- ស្ម័គ្រចិត្ត ពេញចិត្តដោយខ្លួនឯងឥតអ្នកណាបង្ខំ :
- ទាហានស្ម័គ្រចិត្ត ទាហានអាសា (ខ្មែរហៅចំពោះតែទាហានក្នុងក្រុមពិជ័យសង្រ្គាម) ។
- ស្ម័គ្របក្សពួក ពួកដែលចូលគំនិតគ្នា ។
- ស្ម័គ្រស្មាគម សមាគមតាមស្ម័គ្រ ។
- ស្ម័គ្រស្មាន (សំ. សមគ្រ + សមាន “ស្មើ, ស្មើគ្នា”) ស្ម័គ្រចិត្តស្មើគ្នា, ស្រុះចិត្តគ្នា; ស្ម័គ្រអស់ពីចិត្ត; សោះសា ។
- ស្ម័គ្រស្មោះ ឬ - ស្មោះស្ម័គ្រ ស្ម័គ្រដោយស្មោះអស់ពីចិត្ត ។ល។
-
អៀ
( ន.នាមសព្ទ )
ឈ្មោះរោគមួយប្រភេទ កើតនាភ្នែក ធ្វើទុក្ខភ្នែកឲ្យមានកន្ទុយថ្លែននិងពពឹក ឲ្យភ្នែកពព្រៀកជានិច្ច (បារ. Trachome ត្រាកូម) ជាជំងឺរ៉ាំរ៉ៃ ទាំងជារោគងាយឆ្លងពីអ្នកម្នាក់ទៅអ្នកដទៃផងទៀត : ភ្នែកកើតអៀ ឬ អៀស៊ីភ្នែក, ភ្នែកអៀស៊ី ។ ក្នុងសម័យបច្ចុប្បន្ននេះគេច្រើនហៅ ត្រាកូម តាមវេជ្ជសាស្រ្តសាកល គេមិនសូវហៅ អៀទេ (បើចង់យល់ច្បាស់អំពីប្រភពនិងការព្យាបាលជំងឺត្រាកូមនេះ ចូរសួរគ្រូពេទ្យភ្នែកចុះ ឬបើមានការសង្ស័យក្រែងភ្នែករបស់ខ្លួនមានរោគ ត្រាកូម គួរសុំឲ្យគ្រូពេទ្យភ្នែកពិនិត្យមើល ក៏គង់នឹងអាចដឹងបាន) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ឲ្យងាយចាំហើយប្រយ័ត្នកុំឲ្យរោគអៀស៊ីភ្នែកឆ្លង : រោគអៀស៊ីភ្នែក គ្រូពេទបច្ចេក- ទេសហៅថា ជំងឺត្រាកូម ងាយឆ្លងពីគ្នា គួរបុត្រធីតា ប្រយ័ត្នខ្លាចឆ្លង ។ ច្រើនតែក្មេងៗ ដែលវារួមលេង ចូលគ្នាម្តងៗ ក្មេងម្នាក់មានរោគ -ត្រាកូមចម្លង ដោយការទាក់ទង គ្នាវានោះឯង ។ វាឆ្លងងាយណាស់ ទោះចាស់និងចាស់ ក៏ឆ្លងស្តែងៗ លុះតែពេទ្យភ្នែក ទើបអាចថ្លាថ្លែង ប្រាប់ហេតុនេះឯង ឲ្យអស់សង្ស័យ ។
-
ឥណ្ឌា
( ន.នាមសព្ទ )
ឈ្មោះភូមិប្រទេសមួយប៉ែកធំទូលាយក្នុងទ្វីបអាស៊ី, មានទន្លេឥណ្ឌុល (សិន្ធុ) ឱបពីខាងលិច, ដែលក្នុងបុរាណសម័យហៅថា ប្រទេសសិន្ធវៈ ឬ សិន្ធព, ហៅអ្នកប្រទេសនោះថា សិន្ធវៈ ឬ សិន្ធព ដែរ ឬហៅ សិន្ធូ ក៏មាន, លុះចំណេរកាលតមក ហៅក្លាយជា ហិណ្ឌូ, តមកទៀតហៅ ឥណ្ឌូ ; អង្គេ្លសហៅប្រទេសនោះថា ឥណ្ឌា (India), បារាំងសែសហៅ អ័ងដឺ : (inde), ហៅរួមទាំងភូមិប្រទេសដែលក្នុងសម័យបុរាណហៅ ជម្ពូទ្វីប, ត្រង់ភាគកណ្ដាលហៅ មជ្ឈិមប្បទេស ឬ មធ្យមប្រទេស នោះផង, ជាប់ជាពាក្យប្រើក្នុងភូមិសាស្រ្តនៃសាកលលោកសព្វថ្ងៃនេះជាក់ប្រាកដថា ប្រទេសឥណ្ឌា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សិន្ធុ, សិន្ធវ និង ហិណ្ឌូ ផង) ។ ដែលធ្លាប់សរសេរជា ឥណ្ឌៀ នោះត្រូវលែងប្រើតទៅទៀត ។