Khmer Dictionary: សុខ
Chuon Nath's Khmer-Khmer Dictionary
-
សុខេធិត
( គុ.គុនសព្ទ )
or សុខៃធិត
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(< សុខ + ឯធិត “ដែលចម្រើន”; សុខៃធិត < សុខ + ឯធិត > សុខៃធិត) ដែលចម្រើនដោយសេចក្ដីសុខ, ដែលឋិតនៅក្នុងសេចក្ដីសុខ, សុខុមាល : មនុស្សសុខេធិត (បើស្ត្រីជា សុខេធិតា ឬ សុខៃធិតា) ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : នៅពេលនោះណា សុខៃធិតា រាជមហេសី លើប្រគាបឈើ ឈឺផ្ទៃពេកក្រៃ ប្រសូតបុត្រថ្លៃ ដោយក្តីទុក្ខខ្លាំង ។ (រឿងឧទេនកុមារ) ។
-
សុខោទ័យ
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(សុខោទយ < សុខ + ឧទយ “ការតាំងឡើង; ការលេចឡើងឬកើតឡើង; ការរះឡើង”) ការតាំងឡើងឬកើតឡើងនៃសេចក្ដីសុខ, កំណើតសេចក្ដីសុខ : កុសលជាសុខោទ័យរបស់សត្វលោក (អ. ថ. សាត់ត្វៈលោក, កុំថា សាត់លោក) ។