Khmer Dictionary: សៀម
Chuon Nath's Khmer-Khmer Dictionary
-
សៀម
( ន.នាមសព្ទ )
ឈ្មោះប្រទេសមួយមានព្រំប្រទល់ជាប់គ្នានឹងប្រទេសកម្ពុជា ភាគខាងលិចនិងភាគខាងជើង មួយចំហៀងខាងលិចឬខាងពាយ័ព្យ : ប្រទេសសៀម ។ ជាតិមនុស្សក្នុងប្រទេសនោះ ក៏ហៅ សៀម ដែរ: ជាតិសៀម, ភាសាសៀម (ពាក្យសម្រាប់ហៅប្រទេសនោះថា ស្យាម ឬ ទៃយ អ. ថ. ថៃ) ។
-
សៀមប្រៀម
( ន.នាមសព្ទ )
ជ្រក់ផ្លែចេកជ្វាខ្ចី គឺផ្លែចេកជ្វាខ្លីដែលគេចិតយកសំបកចេញហើយសាប់ឲ្យល្អិត តែមិនឲ្យដាច់ចេញពីគ្នា (ឲ្យនៅទាំងមូល) រួចត្រាំទឹកខ្មេះ ដាក់អំបិលខ្លះផង ឬសាប់មើមខ្ញីដាក់លាយខ្លះផងក៏បាន, ដាក់មើមខ្ទឹម-សលាយខ្លះផងក៏បាន (បើចង់ប្រញាប់ ត្រូវប្រើលាយមើមខ្ទឹមប្រៃ), ដាក់ស្ករលាយខ្លះផងក៏បាន (បើជ្រក់ទុកយូរថ្ងៃ មិនបាច់ប្រើទឹកខ្មេះ ត្រូវប្រើតែអំបិល) : សៀមប្រៀមប្រើបរិភោគជាមួយនឹងត្រីសាប (ហៅតាមទម្លាប់ដោយស្រុក, អ្នកស្រុកខ្លះហៅ ជ្រក់ចេកជ្វា ឬហៅត្រឹមតែ ជ្រក់ចេក ក៏មាន) ។
-
សៀមរាប
( ន.នាមសព្ទ )
ឈ្មោះខែត្រមួយក្នុងកម្ពុជរដ្ឋនៅក្នុងទិសភាគខាងជើងឆៀងខាងលិចក្រុងភ្នំពេញ; បុរាណស្ថានប្លែកៗមានច្រើនក្នុងខែត្រនេះជាងខែត្រឯទៀត ។ ឈ្មោះភូមិមួយនៅក្នុងស្រុកកណ្ដាលស្ទឹង ខែត្រកណ្ដាល, អ្នកនៅឆ្ងាយៗច្រើនហៅ សៀមរាប-រានថ្ម ព្រោះនៅជិតគ្នានឹងភូមិរានថ្ម, ដើម្បីមិនឲ្យច្រឡំគ្នានឹងខែត្រសៀមរាបផង ។
Headley's Khmer-English Dictionary
-
សៀម
( adj )
[siem]
- detail »
of or pertaining to Thailand, Siamese.
-
សៀម
( n )
[siem]
- detail »
Thailand, Siam
-
សៀមប្រៀម
( n )
[siem - priem]
- detail »
kind of pickled banana (made from a variety of banana known as ចេកជ្វា)
-
សៀមរាប
( n )
[siem riep]
- detail »
Siem Reap (a province in northwest Cambodia, where the ruins of Angkor are located)
-
សៀមរាប
( n )
[siem riep]
- detail »
Siem Reap (name of a town in Kandal Province; often called សៀមរាបរានថ្ម)