Khmer Dictionary: ស័ក
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
សក្ខរា
( ន.នាមសព្ទ )
[ស័ក-ខៈរ៉ា]
(ឝករា) ក្រួស; ស្ករក្រាម ឬស្ករតាំងស៊ិន ។
- សក្ខរាបាន ឬ - សក្ខរបាន ទឹកដែលលាយដោយស្ករក្រាម ។
-
សក្ខី
( ន.នាមសព្ទ )
[ស័ក-ខី]
(សាក្សិន៑) សាក្សី (ស្ម, បន្ទាល់) ។
- សក្ខីភាព ដំណើរជាសាក្សី ។
- សក្ខីភូត ដែលជាសាក្សី ។ ស្ត្រីជា សក្ខីភូតា ។
-
សក្ដា
( គុ.គុនសព្ទ )
[ជើងដ; ស័ក-ក្តា]
(ឝក្ត) ដែលអាច, អង់អាច, ដែលមានអំណាច, ក្លាហាន; មានកម្លាំង; មានព្យាយាមរឹងប៉ឹង; ពូកែ, ខ្លាំងពូកែ; ជំនាញ; ដែលប៉ិនធន់ទ្រាំ ។ ប្រើជា ន. ក៏បាន : មានសក្តា, ដោយសក្តា ។
- សក្តាតេជ ឬ
- --តេជះ (--ដែច ឬ--ដេជះ) តេជះដ៏អង់អាច, ដ៏ក្លាហាន ។
- សក្តានុភាព (សំ. សក្ត + អានុភាវ) អានុភាពដ៏អង់អាច,... ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : សក្តាខ្ពង់ខ្ពស់ ប៉ុន្តែគ្មានយស ពុំស្មើប្រជា ដែលគេគ្មានស័ក្ដិ គេមានមេត្តា សទ្ធាជ្រះថ្លា ទេញ្តស្រឡាញ់ ។ កាព្យច្បាប់ រាជនេតិ នៃព្រះរាជសម្ការថា : ស័ក្ដិពុំស្មើយស អ្នកមានរបស់ ពុំស្មើសក្តា សូវបង់ធនធាន កុំខុសអាជ្ញា សូវមានរោគា កុំឲ្យមើលងាយ ។
-
សក្ដិ
( ន.នាមសព្ទ )
[ស័ក]
(ឝក្តិ; សត្តិ) អំណាច, សេចក្ដីអង់អាច, សេចក្ដីក្លាហាន; កម្លាំង; ព្យាយាមរឹងប៉ឹង; ការខ្លាំងពូកែ; ការជំនាញ; សេចក្ដីធន់, ការប៉ិនធន់ទ្រាំ; លំពែង : អ្នកមានស័ក្ដិ, ស័ក្ដិតូច, ស័ក្ដិធំ, ស័ក្ដិស្មើគ្នា ។ ឥស្សរិយាភរណៈដែលប៉ាក់ដោយចេសមាសឬចេសប្រាក់ជាដើម សម្រាប់ដាក់ភ្ជាប់នឹងអាវរបស់មន្រ្តី សម្គាល់ឲ្យដឹងថ្នាក់ធំតូច : ពាក់ស័ក្ដិ, ស័ក្ដិមាស, ស័ក្ដិប្រាក់; ស័ក្ដិ១, ស័ក្ដិ២,... ។
- សក្ដិត្រ័យ (ស័ក-ក្តិ-ត្រៃ) ប្រជុំ ៣ នៃស័ក្ដិ ឬអង្គ៣ នៃរាជស័ក្ដិ គឺ ព្រះរាជា, អមាត្យ ឬ មន្រ្តី, ពលស័ក្ដិ (ពលរដ្ឋដែលមានកេរ្តិ៍ឈ្មោះ) ។
- សក្ដិធរ (ស័ក-ក្តិ-ធ) អ្នកទ្រទ្រង់ស័ក្ដិ (អ្នកមានស័ក្ដិ); អ្នកកាន់រំពែង ។
- ស័ក្ដិ ៩ ហ៊ូពាន់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ហ៊ូពាន់) ។
- ស័ក្ដិយស (--យស់) អំណាចនិងបរិវារ, ទ្រព្យសម្បតិ្ត, កេរ្តិ៍ឈ្មោះល្អ, សេចក្ដីរាប់អាននៃអ្នកដទៃ (និយាយថា យសស័ក្ដិ ក៏បាន “បរិវារនិងអំណាច” ឬ “អំណាចលើបរិវារ”) ។
- ស័ក្ដិសម (--សំ) សមដោយអំណាច ។
- សមស័ក្ដិ (សំ--) អំណាចដ៏សមរម្យ ឬអំណាចស្មើគ្នា ។ ព. បុ. ថា : ស័ក្ដិពុំស្មើយស នាអ្នកខ្ពង់ខ្ពស់ ពុំស្មើចិត្តជា ។ល។
-
សក្យ
( ន.នាមសព្ទ )
[ស័ក-ក៉្យៈ]
(សក្ក ឬប្រើជា សក្យ ក៏មាន; ឝាក្យ) ជនពួកមួយនៅក្នុងដែនសក្កៈ (ជាប់គ្នានឹងប្រទេសឥណ្ឌាភាគខាងកើត, ជិតភ្នំហិមពាន្ត ឬហិមាល័យ) គឺពួកជនជាពូជវង្សនៃព្រះសក្យមុនីសម្ពុទ្ធ : ពួកសក្យ, ជាតិសាក្យ (សម័យសព្វថ្ងៃនេះហៅ នេប៉ាល៉េស៍ “អ្នកប្រទេសនេប៉ាល”) ព. ទ. បុ. រឹងដូចសាក្យ ឬរឹងមើលតែសាក្យ រឹងត្អឹងដោយប្រកាន់ជាតិ ប្រកាន់ត្រកូលដូចជាជនពួកសាក្យ ។
- សក្យជនបទ, --រដ្ឋ ឬ - សាក្យ -- ជនបទឬដែនរបស់ពួកសាក្យ “ក្នុងសម័យពីដើមរៀងមកដល់ពុទ្ធកាល មានក្រុង កបិលវត្ថុ ឬ កបិលព័ស្តុ ជារាជធានី; សម័យឥឡូវនេះ ដែននោះប្រែឈ្មោះជា នេប៉ាល Nepal, រាជធានីឈ្មោះ កដ្ឋមណ្ឌូ Katthamandu កដ្ឋមណ្ឌូ; នេប៉ាល” ប្រែថា “ប្រទេសរក្សានូវទម្លាប់ល្អរបស់ខ្លួនមិនឲ្យបាត់”; កដ្ឋមណ្ឌូ បំប្លែងចេញពីពាក្យ កដ្ឋមណ្ឌប ប្រែថា “ក្រុងមានសុទ្ធតែផ្ទះឈើ” ដ្បិតក្រុងនេះកាលដែលគេចាប់ផ្តើមសាងជាដំបូង គេសង់សុទ្ធតែផ្ទះឈើខ្លឹមដែលមានសាច់ធន់ជាប់បានយូរ... ។
- សក្យត្រកូល ឬ - សាក្យ-- ត្រកូលសាក្យ ។
- សក្យបុត្តិយ៍ ឬ - សាក្យបុត្រិយ៍ (--បុត) បព្វជិតជាកូនចៅឬជាពួជវង្សនៃព្រះពុទ្ធជាបុត្ររបស់សាក្យ (បព្វជិតពុទ្ធិក) : ពួកសក្យបុត្តិយ៍, សមណសក្យបុត្តិយ៍ ។
- សក្យមុនី ឬ - សាក្យ-- អ្នកប្រាជ្ញរបស់ពួកសាក្យ (ព្រះសមណគោតមបរមគ្រូ) ។
- សក្យរដ្ឋ ដែនសក្យៈ ។
- សក្យរាជ ឬ - សាក្យ-- (--រាច) ស្ដេចរបស់ពួកសាក្យ, ពួកស្ដេចសាក្យ (ពួកព្រះញាតិវង្សរបស់ព្រះសក្យមុនី) សក្យវង្ស ឬ សាក្យ-- វង្សរបស់សាក្យ ។ ខ្មែរប្រើពាក្យនេះជាឋានន្តរសមណស័ក្ដិទីរាជាគណៈសម្រាប់ទោ : ព្រះសាក្យវង្ស (ធៀបនឹងឋានន្តរមន្រ្តីខាងអាណាចក្រទី ឲកញ៉ាស្រីធម្មាធិរាជ... សេនាបតីក្រសួងវាំងសម្រាប់ទោ ដែលសម័យសព្វថ្ងៃនេះ តាំងជាទីអនុរដ្ឋលេខាធិការនៃក្រសួងវាំង) ។
- សក្យសីហៈ ឬ - សាក្យសិង្ហ (ព. ប្រ.) សីហៈ ឬសិង្ហរបស់ពួកសាក្យ (ព្រះសក្យមុនី) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : ព្រះសក្យមុនី ទ្រង់ចេញពីសក្យរដ្ឋ ទ្រង់បួសតាមបែបបទ ជាបន្ទាត់នៃពុទ្ធា ។ ដែលបានត្រាស់មុនៗ មានបុណ្យគុណដូចៗគ្នា ទ្រង់កាន់ធម៌ចរិយា ត្រាតែបានជាព្រះពុទ្ធ ។
-
សគ្គ
( ន.នាមសព្ទ )
[ស័ក-គៈ ]
(ស្វគ៌) ឋានសួគ៌ ។
- សគ្គកថា សម្ដីសម្ដែងអំពីឋានសួគ៌, ពាក្យទេសនាប្រកាសអំពីឋានសួគ៌ ។
- សគ្គគាមី អ្នកដែលនឹងបានទៅកើតឯឋានសួគ៌ (បើស្ត្រីជា សគ្គគាមិនី) ។
- សគ្គមគ្គ ផ្លូវទៅឋានសួគ៌ (ផ្លូវសួគ៌) ។
- សគ្គមោក្ខ សួគ៌និងនិញ្វន ។
- សគ្គមោក្ខមគ្គ (--មោក-ខៈ--) ផ្លូវសួគ៌និងនិញ្វន ។
- សគ្គវាសី អ្នកនៅក្នុងឋានសួគ៌ (ទេវតាទួទៅ); បើស្ត្រីជា សគ្គវាសិនី ស្រីដែលកើតក្នុងឋានសួគ៌ (ស្រីសួគ៌) ។ល។
-
សង្រ្កាន្ត
( ន.នាមសព្ទ )
[សង់ក្រាន ]
(សង្រ្កាន្តិ) ដំណើរឃ្លាតចាកទី; ការឈានចូលដល់; ដំណើរដែលព្រះអាទិត្យចរចូលដល់ទីចួបមួយជុំរាសិចក្រ គឺដំណើរដែលដើមនិងចុងនៃរាសិចក្រចួបគ្នា ពេញគ្រប់ជាមួយឆ្នាំ (ដំណើរដាច់ឆ្នាំចាស់ផ្លាស់ឆ្នាំថ្មី), ពិធីចូលឆ្នាំថ្មី (សង្រ្កាន្តមានបីថ្ងៃគឺថ្ងៃទី ១ ជាថ្ងៃចូលឆ្នាំ, ថ្ងៃទី ២ ជា ពារកណ្ដាល ឬហៅថា វ័នបត (ថ្ងៃខ្វាក់), ថ្ងៃទី ៣ ជា ពារឡើងស័ក គឺផ្លាស់ស័កថ្មីនៅថ្ងៃនេះឯង : ថ្ងៃសង្រ្កាន្ត, ពិធីសង្រ្កាន្ត ។
- ត្រស្តិសង្រ្កាន្ត ពិធីត្រស្តិនិងសង្រ្កាន្តដែលក្សត្រិយ៍ពីបុរាណរួមគ្នាក្នុងកាលតែមួយ ។
-
សប្ត
( ប. សំ.បកតិសំខ្យា ( ប្រើត្រឹមតែ សំខ្យា. គឺសំខ្យាសព្ទ ក៏មាន ) )
[ស័ប-ប្តៈ]
(សប្ត, សប្តន៑; សត្ត) ប្រាំពីរ (៧) ។
- សប្ដស័ក (សំ. សប្តក + ឝក) ស័កទី ៧ (នៃឆ្នាំ) : ឆ្នាំមមែសត្តស័ក, ឆ្នាំវកអដ្ឋស័ក ។
- សប្ដាហៈ, សប្ដាហ័ន, សប្ដាហ៍ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សត្ត >សត្ត ប. សំ.) ។ល។
-
ស័ក
( ន.នាមសព្ទ )
(ឝក) កាល, សម័យ, យុគ; ការរាប់លំដាប់ឆ្នាំ; ពួកជនជាតំណវង្សដែលជាប់ទាក់ទងដោយក្សត្រិយ៍ សកៈ ឬ សាលិវាហនៈ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សករាជ ផង) ។ ខ្មែរប្រើពាក្យនេះចំពោះតែការរាប់លំដាប់ឆ្នាំ តាំងពីស័កទី ១ ដល់ ស័កទី ១០ ត្រឡប់សាមករាប់ពីស័កទី ១ វិញ គឺរាប់ថា : ឯកស័ក, ទោស័ក, ត្រីស័ក, ចត្វាស័ក, បញ្ចស័ក, ឆស័ក, សប្តស័ក, អដ្ឋស័ក, នព្វស័ក, សំរឹទ្ធិស័ក; ដូចជា ឆ្នាំថោះឯកស័ក ។ល។ ឆ្នាំជូតសំរឹទ្ធិស័ក; ឆ្នាំឆ្លូវឯកស័ក,... ។
-
ស័ក្ដិសិទ្ធិ
( ន.នាមសព្ទ )
[ស័ក-សិត]
(ឝក្តិ + សិទ្ធិ “សេចក្ដីសម្រេច”) ការសម្រេចដោយអំណាច ។ គុ. ដែលមានអំណាច ឬដែលអាចឲ្យសម្រេចប្រយោជន៍បាន, ដែលវិសេសវិសាល; ដែលពូកែឆុតឆាប់, ដែលខ្លាំងពូកែ : របស់ស័ក្ដិសិទ្ធិ, មន្តស័ក្កិសិទ្ធិ, ថ្នាំស័ក្កិសិទ្ធិ ។ ប្រើជា កិ. វិ. ផងក៏បាន : ធ្វើឲ្យឃើញស័ក្កិសិទ្ធិ ធ្វើឲ្យឃើញជាក់ស្ដែង, ឲ្យឃើញប្រាកដ ។