Khmer Dictionary: ស័ក្ដិ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ម៉ឺន
ចំនួនសំខ្យាដប់ពាន់ (១០.០០០) ។ ន. បណ្ដាស័ក្ដិមន្រ្តីមុនទីឃុន (រាប់តាមលំដាប់បណ្ដាស័ក្តិពីថ្នាក់ក្រោមបំផុតឡើងរៀងទៅថ្នាក់លើថា : ម៉ឺន ឬ ហ្មឺន, ឃុន, ហ្លួង, ព្រះ, ឧកញ៉ា), តាមបវេណីរាជ្យក្នុងកម្ពុជរដ្ឋពីកាលជាន់បុរាណ, កូនប្រុសរបស់សេនាបតីឬរបស់ស្ដេចត្រាញ់ ត្រូវហៅ ម៉ឺន តាំងពីនៅជាកុមារតូច ពុំចាំបាច់តាំងឡើយ (បើកូនស្រី ហៅ អ្នកនាង) ។
-
រលំ
( កិ.កិរិយាសព្ទ )
ដួលដេកទាំងស្រុងទាំងជំហរ : ដើមឈើរលំ, សសររលំ ។ ព. ប្រ. ខាតវិនាសលែងតាំងឬលែងប្រកបទៅទៀតបាន : ជំនួញរលំ ។
- រលំងារ ធ្លាក់ងារ ឬ ខុសខូចងារ ។
- រលំរលាយ ខូចវិនាសទ្រព្យធន ឬយសស័ក្ដិ ។ ព. ទ. បុ. ឈើធំរលំសង្កត់ឈើតូច អ្នកធំបង្រ្គប ឬសង្កត់សង្កិនអ្នកតូចដោយអំណាច ។
-
រំកិល
( កិ.កិរិយាសព្ទ )
ធ្វើឲ្យកិលឃ្លាតខុសពីទីដើម, រង្កៀកឲ្យកិល : រំកិលព្រះពុទ្ធរូប, រំកិលបង្គុយ ។ លើកយកដោយថ្នាក់ថ្នមពីទីមួយទៅដាក់ឯទីដទៃ : រំកិលសព ។ ព. ប្រ. បន្ធំឲ្យឡើងយសស័ក្ដិតាមលំដាប់ថ្នាក់ : រំកិលយសស័ក្ដិ ។ល។
-
សង្ឃ
( ន.នាមសព្ទ )
[សង់ ]
(ប្រើជា សំឃ ក៏បាន (អ. ថ. ស័ង-ឃៈ) ពួក; ប្រជុំ; បន; ហ្វូង ។ តាមលទ្ធិពុទ្ធសាសនាសំដៅចំពោះពួកភិក្ខុតាំងពី ៤ រូបឡើងទៅ : ជំនុំសង្ឃ, របស់សង្ឃ, អាជ្ញាសង្ឃ, សង្ឃព្រមពៀងគ្នា។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. សង់ឃៈ, ដូចជា :
- សង្ឃកតិកា (--កៈ--) ប្តេជ្ញារបស់សង្ឃ ។
- សង្ឃកម្ម ការរបស់សង្ឃដែលប្រជុំគ្នាធ្វើក្នុងសីមា ។
- សង្ឃករណីយកិច្ច កិច្ចដែលសង្ឃត្រូវធ្វើ (មានការជួសជុលសេនាសនៈជាដើម) ។
- សង្ឃការី (តាមទម្លាប់ អ. ថ. សង់ខ្រី) អ្នកធ្វើការសង្ឃ; ខ្មែរហៅក្រុមអ្នករាជការក្នុងព្រះរាជវាំងមួយក្រុម មានមុខការខាងចាត់ការសង្ឃដែលទាក់ទងដោយកិច្ច មានព្រះរាជនិមន្តជាដើម ។
- សង្ឃកិច្ច កិច្ចការផ្សេងៗរបស់សង្ឃ ។
- សង្ឃគតទាន (សង់ឃៈគៈតៈ--) ទានដែលបង្អោនទៅចំពោះសង្ឃគឺទានដែលទាយកប្រគេនចំពោះសង្ឃ (ព. ផ្ទ. បុគ្គលិកទាន) ។
- សង្ឃគារវតា (--រៈវៈ--) សេចក្ដីគោរពចំពោះសង្ឃ ។
- សង្ឃគុណ គុណព្រះសង្ឃ គឺវត្តប្រតិបត្តិឬសណ្ដាប់ធ្នាប់ល្អវិសេសរបស់ព្រះអរិយសង្ឃ ។
- សង្ឃដីកា ដីការបស់សង្ឃ; ដីកា របស់ភិក្ខុដែលចេញជាផ្លូវរាជការ; សំបុត្រសម្រាប់សាមណេរក្នុងសម័យបច្ចុប្បន្ននេះកាន់ជាសម្គាល់ខ្លួន ទុកដូចជាសំបុត្រឆាយាសម្រាប់ភិក្ខុ (ប្រើតាមសម័យនិយមរបស់ប្រទេស) ។
- សង្ឃត្ថេរ ឬ--រៈ ភិក្ខុដែលជាថេរៈក្នុងជំនុំសង្ឃ ។
- សង្ឃទាន ទានដែលទាយកប្រគេនចំពោះសង្ឃ (ព. ផ្ទ. បុគ្គលិកទាន) ។
- សង្ឃទាសៈ ឬ - សង្ឃទាសី បុរសឬស្ត្រីដោយប្តេជ្ញាប្រគល់ខ្លួនជាអ្នកធ្វើការបម្រើសង្ឃហាក់ដូចជាទាសៈឬទាសី ។
- សង្ឃទូត បម្រើរបស់សង្ឃ, តំណាងសង្ឃ ។
- សង្ឃនវក (--នៈវៈកៈ ឬ--នៈវក់) ភិក្ខុថ្មីក្នុងសង្ឃ គឺភិក្ខុដែលទើបនឹងបួសថ្មីក្នុងជំនុំសង្ឃមួយពួកៗ ។
- សង្ឃនាយក (--យក់) មហាថេរដែលជាអ្នកដឹកនាំសង្ឃ គឺព្រះថេរៈធំដែលជាអ្នកត្រួតត្រាលើសង្ឃទួទៅក្នុងរដ្ឋមួយៗ ។
- សង្ឃបញ្ជា ពាក្យបង្គាប់ឬពាក្យផ្តាំផ្ញើរបស់សង្ឃ ។
- សង្ឃបរិនាយក (--ប៉ៈរ៉ិនាយក) ព្រះថេរៈដែលជាអ្នកត្រួតត្រាលើសង្ឃមួយពួកៗ ។
- សង្ឃបរិភោគ ការប្រើប្រាស់របស់ក្នុងអំណាចសង្ឃ (ព. ផ្ទ. បុគ្គលបរិភោគ) ។
- សង្ឃបាមោក្ខ (-ប៉ា-ម៉ោក) ព្រះថេរៈដែលជាប្រធានឬជាមេរបស់សង្ឃ, មេក្រុមក្នុងវត្តមួយៗ ឬមេគណក្នុងខែត្រមួយៗ ។
- សង្ឃបិតា ព្រះមហាថេរដែលទុកដូចជាបិតារបស់សង្ឃ ។
- សង្ឃបូជា បូជាចំពោះសង្ឃ ។
- ព្រះសង្ឃប្រកាស ឬ ព្រះសង្ឃរាជប្រកាស សេចក្ដីប្រកាសរបស់សម្ដេចព្រះសង្ឃនាយក ឬសេចក្ដីប្រកាសរបស់សម្ដេចព្រះសង្ឃរាជ ។
- សង្ឃប្រណាម ការបង្អោនកាយវាចាចិត្តថ្វាយបង្គំចំពោះសង្ឃគុណ ។
- សង្ឃភត្ត ភត្តដែលទាយកប្រគេនសំពោះសង្ឃ ។
- សង្ឃភេទ ការបំបែកសង្ឃ (ដោយពេញតាមលក្ខណៈវិន័យ) ។
- សង្ឃភេទកៈ ភិក្ខុអ្នកបំបែកសង្ឃ ។
- សង្ឃមណ្ឌល ជំនុំសង្ឃ; ភិក្ខុសង្ឃក្នុងប្រទេសឬដែននីមួយ ។
- សង្ឃមាមកៈ អ្នករាប់អានសង្ឃថាជារបស់ខ្លួន (អ្នកប្តេជ្ញាយកសង្ឃរតនៈ ជាសរណៈ); បើស្ត្រីជា សង្ឃមាមិកា ។
- សង្ឃរតនៈ ឬ - សង្ឃរ័ត្ន រតនៈ គឺសង្ឃ, សង្ឃដែលទុកដូចជារតនៈ ។
- សង្ឃរាជ ឬ - សង្ឃរាជា សម្ដេចសង្ឃ ។
- សង្ឃរាជី ការប្រេះឆារបស់សង្ឃ, ដំណើរមោះមៃរបស់សង្ឃ ។
- សង្ឃវង្ស វង្សរបស់សង្ឃ ។ ខ្មែរប្រើពាក្យនេះជាសមណស័ក្ដិទីបាឡាត់ខាងស្ដាំ ជាឋានានុក្រមសម្រាប់សម្ដេចព្រះមហាសង្ឃរាជ : ព្រះបាឡាត់សង្ឃវង្ស ជាគូគ្នានឹង ព្រះបាឡាត់សង្ឃរក្ខ (បាឡាត់ខាងឆ្វេង) ។
- សង្ឃសម្មតិ (--ស័ម-ម៉ៈតិ) សន្មតិរបស់សង្ឃ ។
- សង្ឃសាមគ្គី សេចក្ដីព្រមព្រៀងឬស្រុះស្រួលរបស់សង្ឃ; សេចក្ដីព្រមព្រៀងរបស់ពួកក្រុម ។
- សង្ឃាណត្តិ (បា. < សង្ឃ + អាណត្តិ) សេចក្ដីបង្គាប់ឬពាក្យផ្តាំផ្ញើរបស់សង្ឃ ។
- សង្ឃានុស្សតិ (បា. < សង្ឃ + អនុស្សតិ) សេចក្ដីរឭកដល់សង្ឃគុណ ។
- សង្ឃុបដ្ឋាក (សង់-ឃុបុ័ត-ឋាក; បា. < សង្ឃ + ឧបដ្ឋាក) អ្នកបម្រើឬទំនុកបម្រុងសង្ឃ; បើស្ត្រីជា សង្ឃុបដ្ឋាយិកា (បា. < សង្ឃ + ឧបដ្ឋាយិកា) ។ល។
-
សក្ដា
( គុ.គុនសព្ទ )
[ជើងដ; ស័ក-ក្តា]
(ឝក្ត) ដែលអាច, អង់អាច, ដែលមានអំណាច, ក្លាហាន; មានកម្លាំង; មានព្យាយាមរឹងប៉ឹង; ពូកែ, ខ្លាំងពូកែ; ជំនាញ; ដែលប៉ិនធន់ទ្រាំ ។ ប្រើជា ន. ក៏បាន : មានសក្តា, ដោយសក្តា ។
- សក្តាតេជ ឬ
- --តេជះ (--ដែច ឬ--ដេជះ) តេជះដ៏អង់អាច, ដ៏ក្លាហាន ។
- សក្តានុភាព (សំ. សក្ត + អានុភាវ) អានុភាពដ៏អង់អាច,... ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : សក្តាខ្ពង់ខ្ពស់ ប៉ុន្តែគ្មានយស ពុំស្មើប្រជា ដែលគេគ្មានស័ក្ដិ គេមានមេត្តា សទ្ធាជ្រះថ្លា ទេញ្តស្រឡាញ់ ។ កាព្យច្បាប់ រាជនេតិ នៃព្រះរាជសម្ការថា : ស័ក្ដិពុំស្មើយស អ្នកមានរបស់ ពុំស្មើសក្តា សូវបង់ធនធាន កុំខុសអាជ្ញា សូវមានរោគា កុំឲ្យមើលងាយ ។
-
សក្ដិ
( ន.នាមសព្ទ )
[ស័ក]
(ឝក្តិ; សត្តិ) អំណាច, សេចក្ដីអង់អាច, សេចក្ដីក្លាហាន; កម្លាំង; ព្យាយាមរឹងប៉ឹង; ការខ្លាំងពូកែ; ការជំនាញ; សេចក្ដីធន់, ការប៉ិនធន់ទ្រាំ; លំពែង : អ្នកមានស័ក្ដិ, ស័ក្ដិតូច, ស័ក្ដិធំ, ស័ក្ដិស្មើគ្នា ។ ឥស្សរិយាភរណៈដែលប៉ាក់ដោយចេសមាសឬចេសប្រាក់ជាដើម សម្រាប់ដាក់ភ្ជាប់នឹងអាវរបស់មន្រ្តី សម្គាល់ឲ្យដឹងថ្នាក់ធំតូច : ពាក់ស័ក្ដិ, ស័ក្ដិមាស, ស័ក្ដិប្រាក់; ស័ក្ដិ១, ស័ក្ដិ២,... ។
- សក្ដិត្រ័យ (ស័ក-ក្តិ-ត្រៃ) ប្រជុំ ៣ នៃស័ក្ដិ ឬអង្គ៣ នៃរាជស័ក្ដិ គឺ ព្រះរាជា, អមាត្យ ឬ មន្រ្តី, ពលស័ក្ដិ (ពលរដ្ឋដែលមានកេរ្តិ៍ឈ្មោះ) ។
- សក្ដិធរ (ស័ក-ក្តិ-ធ) អ្នកទ្រទ្រង់ស័ក្ដិ (អ្នកមានស័ក្ដិ); អ្នកកាន់រំពែង ។
- ស័ក្ដិ ៩ ហ៊ូពាន់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ហ៊ូពាន់) ។
- ស័ក្ដិយស (--យស់) អំណាចនិងបរិវារ, ទ្រព្យសម្បតិ្ត, កេរ្តិ៍ឈ្មោះល្អ, សេចក្ដីរាប់អាននៃអ្នកដទៃ (និយាយថា យសស័ក្ដិ ក៏បាន “បរិវារនិងអំណាច” ឬ “អំណាចលើបរិវារ”) ។
- ស័ក្ដិសម (--សំ) សមដោយអំណាច ។
- សមស័ក្ដិ (សំ--) អំណាចដ៏សមរម្យ ឬអំណាចស្មើគ្នា ។ ព. បុ. ថា : ស័ក្ដិពុំស្មើយស នាអ្នកខ្ពង់ខ្ពស់ ពុំស្មើចិត្តជា ។ល។
-
សក្យ
( ន.នាមសព្ទ )
[ស័ក-ក៉្យៈ]
(សក្ក ឬប្រើជា សក្យ ក៏មាន; ឝាក្យ) ជនពួកមួយនៅក្នុងដែនសក្កៈ (ជាប់គ្នានឹងប្រទេសឥណ្ឌាភាគខាងកើត, ជិតភ្នំហិមពាន្ត ឬហិមាល័យ) គឺពួកជនជាពូជវង្សនៃព្រះសក្យមុនីសម្ពុទ្ធ : ពួកសក្យ, ជាតិសាក្យ (សម័យសព្វថ្ងៃនេះហៅ នេប៉ាល៉េស៍ “អ្នកប្រទេសនេប៉ាល”) ព. ទ. បុ. រឹងដូចសាក្យ ឬរឹងមើលតែសាក្យ រឹងត្អឹងដោយប្រកាន់ជាតិ ប្រកាន់ត្រកូលដូចជាជនពួកសាក្យ ។
- សក្យជនបទ, --រដ្ឋ ឬ - សាក្យ -- ជនបទឬដែនរបស់ពួកសាក្យ “ក្នុងសម័យពីដើមរៀងមកដល់ពុទ្ធកាល មានក្រុង កបិលវត្ថុ ឬ កបិលព័ស្តុ ជារាជធានី; សម័យឥឡូវនេះ ដែននោះប្រែឈ្មោះជា នេប៉ាល Nepal, រាជធានីឈ្មោះ កដ្ឋមណ្ឌូ Katthamandu កដ្ឋមណ្ឌូ; នេប៉ាល” ប្រែថា “ប្រទេសរក្សានូវទម្លាប់ល្អរបស់ខ្លួនមិនឲ្យបាត់”; កដ្ឋមណ្ឌូ បំប្លែងចេញពីពាក្យ កដ្ឋមណ្ឌប ប្រែថា “ក្រុងមានសុទ្ធតែផ្ទះឈើ” ដ្បិតក្រុងនេះកាលដែលគេចាប់ផ្តើមសាងជាដំបូង គេសង់សុទ្ធតែផ្ទះឈើខ្លឹមដែលមានសាច់ធន់ជាប់បានយូរ... ។
- សក្យត្រកូល ឬ - សាក្យ-- ត្រកូលសាក្យ ។
- សក្យបុត្តិយ៍ ឬ - សាក្យបុត្រិយ៍ (--បុត) បព្វជិតជាកូនចៅឬជាពួជវង្សនៃព្រះពុទ្ធជាបុត្ររបស់សាក្យ (បព្វជិតពុទ្ធិក) : ពួកសក្យបុត្តិយ៍, សមណសក្យបុត្តិយ៍ ។
- សក្យមុនី ឬ - សាក្យ-- អ្នកប្រាជ្ញរបស់ពួកសាក្យ (ព្រះសមណគោតមបរមគ្រូ) ។
- សក្យរដ្ឋ ដែនសក្យៈ ។
- សក្យរាជ ឬ - សាក្យ-- (--រាច) ស្ដេចរបស់ពួកសាក្យ, ពួកស្ដេចសាក្យ (ពួកព្រះញាតិវង្សរបស់ព្រះសក្យមុនី) សក្យវង្ស ឬ សាក្យ-- វង្សរបស់សាក្យ ។ ខ្មែរប្រើពាក្យនេះជាឋានន្តរសមណស័ក្ដិទីរាជាគណៈសម្រាប់ទោ : ព្រះសាក្យវង្ស (ធៀបនឹងឋានន្តរមន្រ្តីខាងអាណាចក្រទី ឲកញ៉ាស្រីធម្មាធិរាជ... សេនាបតីក្រសួងវាំងសម្រាប់ទោ ដែលសម័យសព្វថ្ងៃនេះ តាំងជាទីអនុរដ្ឋលេខាធិការនៃក្រសួងវាំង) ។
- សក្យសីហៈ ឬ - សាក្យសិង្ហ (ព. ប្រ.) សីហៈ ឬសិង្ហរបស់ពួកសាក្យ (ព្រះសក្យមុនី) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : ព្រះសក្យមុនី ទ្រង់ចេញពីសក្យរដ្ឋ ទ្រង់បួសតាមបែបបទ ជាបន្ទាត់នៃពុទ្ធា ។ ដែលបានត្រាស់មុនៗ មានបុណ្យគុណដូចៗគ្នា ទ្រង់កាន់ធម៌ចរិយា ត្រាតែបានជាព្រះពុទ្ធ ។
-
សម
( គុ.គុនសព្ទ )
[សំ ]
ដែលស្មើគ្នា, ប៉ុនគ្នា, ប្រហែលគ្នា; ស្រដៀងគ្នា : រូបរាងសមគ្នា, ប្តីប្រពន្ធសមគ្នា ។ ដែលល្មមល្អមើល, មិនទាស់ភ្នែក, មិនឆ្គង : កាត់សក់សម, ស្លៀកពាក់សម ។ ដែលត្រូវ, ត្រូវដូច; សមដូចពាក្យគេថា; និយាយដូច្នេះមិនសមសោះ ! ។ល។
- សមគប់ កិ. គប់រក, ចូលគំនិតគ្នា ។
- សមគួរ គុ. ល្មម, យ៉ាងមធ្យម : ល្អសមគួរ ។ ន. ដំណើរសម្ដែងអាការកិរិយាសុភាពរៀបរយ, ការធ្វើបដិសណ្ឋារៈរកគ្នាត្រូវបែបបទ : មានសមគួរកគ្នា ។
- សមគំនិត កិ. រួមគំនិតជាមួយ ។
- សមជា និ. គួរជា, ល្មមជា : សមជានឹងបាន ។
- សមតែ និ. គួរតែ, ល្មមតែ : សមតែនឹងឲ្យ ។
- សមបី និ. គួរបី, គួរគប្បី : សមបីអ្វីនឹងដល់ម្ល៉ឹង !; មិនសមបីនឹងទៅជាយ៉ាងហ្នឹងសោះ ! ។
- សមបុណ្យ គុ. ដែលគួរដល់បុណ្យ, ដែលល្មមនឹងបុណ្យ ។
- សមបើ និ. គួរបើ : មិនសមបើដល់ម្ល៉ឹងសោះ ! ។
- សមបំណង កិ. ឬ កិ. វិ. បានដូចបំណង; ដែលត្រូវត្រង់តាមបំណង: បានសម្រេចប្រយោជន៍សមបំណង ។
- សមប្រកប កិ. ឬ កិ. វិ. បានកបដូចចិត្ត; ដែលត្រូវចួនត្រូវទំនង: រកស៊ីសមប្រកប ។
- សមមាឌ កិ. ឬ. គុ. ល្មមដល់មាឌ : ខ្លាំងមិនសមមាឌ ។
- សមមាត់ កិ. ឬ គុ. គួរដល់មាត់, គួរស្ដីនិយាយ, គួរហើបមាត់ថា : មិនសមមាត់នឹងនិយាយទៅរក ។
- សមរម្យ (--រំ) គុ. ឬ កិ. វិ. ដែលត្រូវបែបត្រូវយ៉ាង, មិនទាស់ភ្នែក : ស្លៀកពាក់សមរម្យ, រូបឆោមសមរម្យ ។
- សមសក្ដិ ឬ --ស័ក្ដិ ន. ឬ គុ. អំណាចដ៏សមរម្យ; អំណាចស្មើ; សមបុណ្យសមអំណាច ។
- សមសារ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លំនាំសមសារ ផង) ។
- សមសួន គុ. (សំ. បា. សម + ស. ស្វ់ន អ. ថ. សួន “ភាគ, ចំណែក, ប៉ែក”) មានភាគដ៏សម, សមតាមភាគ; សមតាមបែប, តាមភាព; ដែលត្រូវតាមខ្នាត: រូបរាងសមសួន; មានកម្ពស់សមសួន ។ល។
-
សម្ភូតិ
( ន.នាមសព្ទ )
[សំ-ភូ-តិ ឬ--ភូត ]
ដើមកំណើត; ច្បាប់ដើម; គំរូឬបែបដើម; ពលស័ក្ដិ ។
-
សហ័ស
( ន.នាមសព្ទ )
[សៈ--]
(សហស៑) កម្លាំង; ពលស័ក្ដិ; អំណាច, សេចក្ដីអង់អាច; សេចក្ដីក្លាហាន ។ គុ. ឬ កិ. វិ. ខ្លាំង, ដែលអង់អាច, មានអំណាច; ដែលក្លាហាន, ក្លាខ្លាំង : ចិត្តសហ័ស ចិត្តក្លាហាន, ចិត្តមុត ។
- ត្រូវរបួសសហ័ស ត្រូវរបួសខ្លាំង ។
- អំពើសហ័ស អំពើក្លាខ្លាំង, អំពើអាក្រក់ក្រៃពេក ។ល។