Khmer Dictionary: អណ្តាត
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
សន្ធៅ
( គុ.គុនសព្ទ )
ដែលភ្លឺធ្លោឡើងរុងរឿងខ្លាំង : អណ្តាតភ្លើងសន្ធៅ, ភ្លឺសន្ធៅ ។ សន្ធោសន្ធៅ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សន្ធោ) ។
-
សិខា
( ន.នាមសព្ទ )
(ឝិខា) កំប៉ោយ, ជុក; សិរ; អណ្តាតភ្លើង; កំពូល; ទីបំផុត, ចុង ។
-
ហ៊ុត
( កិ.កិរិយាសព្ទ )
(ហុឌ “ប្រមូល, រួបរួម”) ក្របួចបបូរមាត់បន្តិចបញ្ចេញសូរឮហ៊ុត យោងភ្លើងដែលឆេះក្រដាសប៉ុយជាដើមឲ្យមានអណ្តាតឡើង : ក្រដាសនេះឆេះល្អណាស់ ហ៊ុតតែម្តងបានអណ្តាតភ្លើង ។
-
ឡុលៗ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលមានសូរក្អុលៗ ឬគ្រលរមិនច្បាស់ ព្រោះអណ្ដាតធំពេកឬព្រោះពិការអណ្ដាត, រឹងអណ្តាតឬក៏ព្រោះនិយាយទាំងកំពុងមានអ្វីនៅពេញក្នុងមាត់ : និយាយឡុលៗ; សម្ដីឡុលៗ ។
-
ឆទ្វារ
( ន.នាមសព្ទ )
[ឆ័ត-ទ្វា ]
ទ្វារ ៦ គឺទ្វារភ្នែក, ត្រចៀក, ច្រមុះ, អណ្តាត, កាយ, មនោ (ចិត្ត) ។