Khmer Dictionary: អធិបតេយ្យ
Chuon Nath's Khmer-Khmer Dictionary
-
អធិបតេយ្យ
( ន.នាមសព្ទ )
[អៈធិប៉ៈតៃ កុំថា --ប៉ៈតី ]
(< បធិបតី + ភាវ, ដោយអំណាច ឯយ្យ-បច្ច័យត្រូវលុប ឥ របស់ តិ ចេញ ផ្សំជា អាធិបតេយ្យ, ប៉ុន្តែខ្មែរយើងធ្លាប់ប្រើជា អធិបតេ-យ្យ តាមស្រួលមាត់យូរហើយ) អធិបតីភាព, ភាវៈនៃបុគ្គលជាអធិបតី, ឥស្សរភាព, អំណាចដាច់ខាតលើខ្លួនតាមគន្លងច្បាប់បើកសិទ្ធិឲ្យ : ប្រទេសឯករាជ្យ មានអធិបតេយ្យពេញលក្ខណៈ ។ កុំប្រើជា អធិបតេយ្យភាព ឡើយ ដ្បិត អធិបតេយ្យ ប្រែថា “ភាវៈឬភាពនៃ...ជាអធិបតី” ដូចគ្នានឹង អធិបតីភាព ដែរស្រេចទៅហើយ, បើប្រើជា អធិបតេយ្យភាព ត្រូវប្រែថា “ភាពនៃភាពនៃ ... ជាអធិបតី”, ប៉ុន្តែបើប្រើជា អធិបតីភាព បាន ។ បើផ្សំជាមួយនឹងសព្ទឯទៀត ត្រូវប្រើជា អាធិបតេយ្យ តាមលំនាំវេយ្យាករណ៍បាលីបាន ដូច ធម្មាធិបតេយ្យ, លោកាធិបតេយ្យ, ប្រជាធិបតេយ្យ ជាដើម (មើលក្នុងពាក្យ អធិប, អធិបតី ទៀតផង) ។
Headley's Khmer-English Dictionary
-
អធិបតេយ្យ
( adj )
[ʔaʔtʰippaʔtay]
- detail »
to be sovereign, supreme.
-
អធិបតេយ្យ
( n )
[ʔaʔtʰippaʔtay]
- detail »
sovereignty, power; supreme rule, lordship, sovereignty