Khmer Dictionary: អនត្តា
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
អនាត្ម័ន
( គុ.គុនសព្ទ, ន.នាមសព្ទ )
[អៈន៉ា- ]
(អនាត្មន៑ < អន៑ + អាត្មន៑; ប៉ុន្តែច្រើនប្រើ និរាត្មន៑ ជាង) អនត្តា ។ ព. ផ្ទ. អាត្មន៑, អាត្មា, អត្តា ។
-
អហោ
( និ.និបាតសព្ទ )
[អៈ-- ]
ឱ ! : អហោទុក្ខំ ! (ឱ សេចក្ដីទុក្ខ !; អហោ ពុទ្ធោ ! ឱ ព្រះពុទ្ធ ! (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ញ៉ាំងចិត្តឲ្យមានសង្វេគ) : អហោឱរូបអនិច្ចំ ទុក្ខំមានទាំងអនត្តា បីនេះជាត្រៃលក្ខណា សត្វក្នុងលោកាគេចពុំផុត !; បើគ្រាន់តែដឹងចោលទទេ ចេះតែធ្វេសទ្វេឃ្លាតបរិសុទ្ធិ៍ ធ្វើម្តេចនឹងបានដល់វិមុត្ត និរោធនិរុទ្ធក្តីទុក្ខបាន !
-
អាណោច
( កិ.កិរិយាសព្ទ )
ស្រងោចលន្លោចចិត្ត; នឹកអាណិតខ្លោចចិត្ត : អាណោចចិត្ត ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : នឹកឃើញចេះតែអាណោចចិត្ត ព្រោះដ្បិតធ្លាប់រាប់អានគ្នាមក ឥឡូវពុំដឹងទៅជ្រក សំណាក់អាស្រ័យនៅទីណា ?-- ឃ្លាតបាត់ទៅហើយតើធ្វើម្តេច បើលេចដំណឹងខ្លះទៅរ៉ា នឹងបានលៃលកតាមរកគ្នា ឥឡូវទៅជាទាល់គំនិត ។ គុ. ដែលស្រងោចលន្លោចក្រៃពេក : ចិត្តអាណោច ។
- អាណោចអាធ័ម ស្រងោចលន្លោចចិត្តពោរពេញដោយទុក្ខឬចង្អៀតចិត្តណែនតឹងស្ទើរប្រេះទ្រូង : នឹកអាណោចអាធ័មពុំស្រាក ។ ប្រើជា អាធម្ម ក៏មាន, ប៉ុន្តែសព្ទទាំង ២ នេះមានសេចក្ដីផ្សេងគ្នា គឺ អាធ័ម “ដែលពេញ, ដែលពោរពេញ; មិនប្រកបដោយធម៌, មិនតាមយុត្តិធម៌” : អាណោចអាធម្ម ស្រងោចលន្លោចចិត្ត ប៉ុន្តែមិនត្រូវចំពោះត្រង់ អនិច្ចំ ទុក្ខំ អនត្តា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អធ័ម >អធ័ម និង អាធម្ម ទៀតផង) ។