Khmer Dictionary: អាកូល
Chuon Nath's Khmer-Khmer Dictionary
-
អាកូល
( គុ.គុនសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(អាកុល) ដែលច្រឡូកច្រឡំ, ច្របូកច្របល់, អាកិណ្ណ; សៅហ្មង; ដែលវីវរ, វឹកវរ; វិលវល់; សុកមម៉ុក; មិងមាំង, មមិងមមាំង, ស្រឡាំងកាំង; តេងតាង, តតេងតតាង; ដែលខ្វល់ខ្វាយ, ខ្នះខ្នែង : អំពើអាកូល អំពើច្របូកច្របល់ (អំពើពុំប្រសើរ) ។
- ចិត្តអាកូល ដោយបាប ចិត្តប្របូកច្របល់ឬច្រឡូកច្រឡំដោយបាប ។ ន. សេចក្ដីវឹកវរ; ដំណើរសុកមម៉ុក; ដំណើរច្របូកច្របល់; ពួក, បន ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ សរសេរជា អាកុល (តាមរូបដើមនៃ សំ. បា.) អ. ថ. --កុល៉ៈ, ដូចជា អាកុលកម្ម អំពើសៅហ្មង, ពុំប្រសើរ ។
- អាកុលចិត្ត ចិត្តវិលវល់, ចិត្តសៅហ្មង ។
- អាកុលចិន្តា (--ចិន-ដា) គំនិតវិលវល់; គំនិតតេងតាង ។
- អាកុលដ្ឋាន ឬ - --ស្ថាន ទីសុកមម៉ុក ។ល។
Headley's Khmer-English Dictionary
-
អាកូល
( adj )
[ʔaakool]
- detail »
to be mixed together; confused, bewildered; impure, unclean, unclear.
-
អាកូល
( n )
[ʔaakool]
- detail »
confusion, melee, scuffle; impurity; specif. a group (usually a criminal one), gang (in compounds, usually written អាកុល )