Khmer Dictionary: អាចម៍
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ពពឹក
( ន.នាមសព្ទ )
អាចម៍ភ្នែក គឺមន្ទិលដែលចេញមកកកខាប់នៅប្រឡង់ភ្នែក : ពពឹកភ្នែក ។
-
ភ្ជួរ
( កិ.កិរិយាសព្ទ )
រម្លើងដីដោយន័ង្គលឲ្យរបើកជាអាចម៍បំណះ : ភ្ជួរស្រែ, ភ្ជួរដីចម្ការ ។
-
ភ្ជ័រភ្ជាប់
( កិ.កិរិយាសព្ទ )
ផ្សារធ្វើឲ្យជាប់ដោយជ័រ ។ នាសម័យបុរាណលោកយកអាចម៍ល័ក្ដមកធ្វើជាជ័រសម្រាប់ភ្ជ័រភ្ជាប់អ្វីផ្សេងៗ ។
-
ពំនួត
( ន.នាមសព្ទ )
ប្រដាប់ធ្វើដោយបន្ទះឫស្សី ឬឈើដែលស្ងួតស្រឹង មានមេ, កូន, អាចម៍កន្លង់ សម្រាប់ពួតយកភ្លើង; បន្ទះខាងក្រោមបិទជមជ្រុងខាងលើជាទ្រនុងហៅថា មេពំនួត, បន្ទះខាងលើឆ្កៀលជាក្រហូងពីខាងក្នុងដើម្បីដាក់អាចម៍កន្លង់ មានហែបពីខាងក្រោម ហៅថា កូនពំនួត, មានបន្ទះមួយទៀតដាក់អបផ្ទប់ពីលើ សម្រាប់កាន់ផ្គួបគ្នាសង្កត់ពួត : ពំនួតភ្លើង ។ ព. ទ. បុ. សូវឲ្យភ្លើង កុំឲ្យពំនួត, សូវឲ្យសាច់ត្រកួត កុំប្រាប់ព្រៃ មានអត្ថន័យថា បើមិនទុកចិត្តទេសូវយកខ្លួនទៅជួយធ្វើកិច្ចការពេញកម្លាំង តែកុំប្រាប់ចំណេះនិងល្បិចដែលក្រដែលកំបាំង (ហៅថា ព្រនួត ក៏មាន តាមទម្លាប់ដោយស្រុក; ប៉ុន្តែគួរយល់ប្រភពពាក្យថា ពំនួត មកពី ពួត, បើ ព្រនួត មានតែមកពី ព្រួត, ឃើញថាពុំត្រូវទេ ត្រូវតែប្រើ ពំនួត វិញ; បើធៀបឲ្យឃើញច្បាស់, ដូចជា កំណាត់ មកពី កាត់, ទំនប់ មកពី ទប់, បែរជាភ្លាត់ប្រើជា ក្រណាត់, ទ្រនប់ ទៅវិញដូច្នោះដែរ, ខុសពីប្រភពរបស់ពាក្យ) ។
-
មឹក
( ន.នាមសព្ទ )
ឈ្មោះត្រីសមុទ្រមួយប្រភេទ រាងសំប៉ែតមានពុកមាត់ច្រើន អាចម៍វាមានសម្បុរខ្មៅរលើប ធ្វើជាទឹកខ្មៅសរសេរបាន; ត្រីនេះចិនហៅ យៀវហ៊ឺ, ខ្មែរហៅក្លាយជា យូហ៊ឺ; សៀមសរសេរ ហ្មឹក “ទឹកខ្មៅ; ត្រីមឹក”; ខ្មែរស្រុកខ្លះហៅទឹកខ្មៅថា ទឹកមឹក ក៏មាន, ហៅជាប់តាមទម្លាប់ពីក្នុងសម័យបុរាណ ដែលអ្នកខ្លះយកអាចម៍ត្រីមឹកមករម្ងាស់ធ្វើជាទឹកខ្មៅ ។
-
មួយក្លាយជាដប់
ពាក្យទំនឹមទំនៀមជាបរម្បារាតៗមក, មានអត្ថន័យជាសេចក្ដីតំណាលថា មានបុរសម្នាក់ បានដុំមាសមកកប់ទុកនៅទីស្ងាត់មួយកន្លែង, ចង់ដឹងចរិយារបស់ប្រពន្ធ, ក៏និយាយប្រាប់ប្រពន្ធថា “អញចូលទៅជុះក្នុងព្រៃក្បែរផ្លូវ ស្រាប់តែមានក្អែកមួយចេញមកមុនអាចម៍ ហើរប្រិចបាត់ទៅ” --ប្រពន្ធមាត់ឥតគម្រប ក៏និយាយតំណាលប្រាប់គេតាមសម្ដីប្ដីប្រាប់, អ្នកឯទៀតៗក៏ចេះតែនិយាយប្រាប់គ្នាតៗទៅទៀត, ពីក្អែកមួយទៅជាក្អែកពីរក្អែកបី រហូតដល់ក្អែកដប់... ចំណេរកាលតៗមក ក៏ជាប់មានពាក្យដែលពន្លូតបំផ្លើសថា មួយក្លាយជាដប់ ឬក្អែកមួយជាក្អែកដប់; គេនិយាយថាកុំជឿអីមួយក្លាយជាដប់ទេ ឬថា ក្អែកមួយជាក្អែកដប់ទេ, មានន័យថា សម្ដីឬដំណឹងអ្វីដែលឮតពីមួយមកមួយពុំទាន់ប្រាកដទេ កុំអាលប្រញាប់ជឿភ្លាមៗ ត្រូវពិនិត្យមើលឲ្យហ្មត់ចត់សិន... (មានព្រះបរមពុទ្ធោវាទដូចក្នុង កាលាមសូត្រ ជាដើមក៏ថ្លែងពីរឿងបែបនេះច្រើន) ។
-
ម្រេច
( ន.នាមសព្ទ )
(មរីច; មរិច; ហិណ្ឌី មរិចា) ឈ្មោះដំណាំឡើងជន្លង់មួយប្រភេទ ដើមនិងស្លឹកស្រដៀងនឹងម្លូតែស្លឹកតូចៗក្រាស់រឹងជាងម្លូ ផ្លែចេញជាស្មែង គ្រាម់មូលៗល្អិតៗមានក្លិនហឹរប្រហើរឆួល ប្រើជាគ្រឿងផ្សំម្ហូបឬជាថ្នាំក្ដៅ, ជាដំណាំមានប្រយោជន៍សំខាន់មួយប្រភេទ ក្នុងកម្ពុជរដ្ឋមានដាំក្នុងខែត្រកំពតច្រើនជាងទីឯទៀត ។
- ម្រេចកោរ ឬ - ម្រេចស ម្រេចដែលគេបេះផ្លែទុំ ហើយត្រាំទឹកឲ្យរលួយសំបកនៅតែគ្រាប់ មានសម្បុរសដូចគ្នានឹងម្រេចអាចម៍សត្វដែរ (ម្រេចនេះបែបដែលសម្រាំងមានតម្លៃជាងម្រេចធម្មតាដែលហៅថា ម្រេចខ្មៅ) ។
- ម្រេចអាចម៍សត្វ (--អាច់សាត់) គ្រាប់ម្រេចដែលជាអាចម៍សត្វបក្សីចំពួកខ្លះ មានពពេចជាដើម ព្រោះវាចឹកស៊ីផ្លែម្រេចទុំ (មានតម្លៃស្មើគ្នានឹងម្រេចសយ៉ាងល្អ) ។ សត្វដែលមានមាឌតូចទាបរេញតាមពូជ ផ្សេងទីទៃខុសពីមាឌសត្វពូជឯទៀតក្នុងជាតិត្រូវគ្នា : ឆ្កែម្រេច, មាន់ម្រេច ។ល។
-
ម៉ៃស័ក
( ន.នាមសព្ទ )
ឈ្មោះឈើធំមួយប្រភេទមានសាច់ជាប់ប្រើការធន់បានយូរ ជាឈើមានប្រយោជន៍សំខាន់ក្នុងការឈើ ។ តាមដោយធ្លាប់បានដឹងថា ម៉ៃសាក់មាន ៣ ប្រភេទមានសាច់និងសម្បុរផ្សេងៗពីគ្នាគឺ ម៉ៃសាក់ដែក, ម៉ៃសាក់មាស, ម៉ៃសាក់អាចម៍ក្របី ។
-
រគុប
( ប.បរិវារសព្ទ )
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ រគើល ថា :
- រគុបរគើល ឬ - រគើលរគុប ដែលរគើលខ្លាំង : អាចម៍បំណះរគុបរគើល, ដីរគើល រគុប ។
-
ល្បាយ
( គុ.គុនសព្ទ )
ដែលលាយចម្រុះគ្នា :
- ដីល្បាយខ្សាច់ ដីដែលមានកណ្ដេងនិងខ្សាច់លាយគ្នា ។
- សក់ស្កូវល្បាយ សក់ដែលមានស្កូវលាយចម្រុះ ប៉ុន្តែតិចជាងសក់ខ្មៅ ។
- សក់ស្កូវល្បាយអាចម៍ខ្លា សក់ដែលមានស្កូវច្រើនឬចម្រុះស្មើគ្នានឹងសក់ខ្មៅ ។ គោល្បាយ គោដែលកើតអំពីមេគោធម្មតា ប៉ុន្តែបាជាគោខ្មែរ (ពូជគោព្រៃ), មានរូបរាងស្រដៀងនឹងគោខ្មែរ (សម័យឥឡូវមិនសូវមាន) ។