Khmer Dictionary: អាត្មា
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
វិឃាសាត
( ន.នាមសព្ទ )
(< វិឃស < វិឃាស “អាហារជាសំណល់, ភោជនដែល” + អទ “បរិភោគ, ស៊ី” > វិឃាសាទ) អ្នកបរិភោគភោជនដែលសេសសល់ពីគេ, អ្នកស៊ីបាយដែល : ពួកវិឃាសាទ អាស្រ័យបាយបាត្រ ប្រមាថព្រះសង្ឃ ធម៌អាថ៌នៅជិត ពុំគិតផ្ចិតផ្ចង់ រៀនសូត្រតម្រង់ អាត្មាសោះឡើយ ។ ប្រើស្រ្តីជា វិឃាសាទា ឬ វិឃាសាទិកា ។
-
សមណ
( ន.នាមសព្ទ )
[សៈម៉ៈណៈ]
(សមណ; ឝ្រមណ) អ្នកមានព្យាយាមដុតកម្តៅបាប, អ្នកខំប្រឹងប្រព្រឹត្តធម៌ធ្វើកាយវាចាចិត្តឲ្យស្ងប់ចាកបាប, អ្នកស្ងប់, អ្នករម្ងាប់បាប (អ្នកបួស) ។
- សមណកិច្ច ឬ - ស្រមណក្រឹត្យ កិច្ចការឬក្រឹត្យរបស់សមណៈ ។
- សមណគារវៈ ឬ - សមណគោរព សេចក្ដីគោរពចំពោះសមណៈ ។
- សមណចរិយា ការប្រព្រឹត្តរបស់សមណៈ, សណ្ដាប់ធ្នាប់ឬបែបបទរបស់សមណៈ ។
- សមណជនជី (សៈម៉ៈណៈជន់ជី) សមណជន គឺអ្នកបួសនិងតាជីឬយាយជី (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : កុំងឿងដោយខ្យល់ កុំឱនពាក្យពល កុំខ្វល់ដោយស្រី កុំកាន់ពិសយង់ គប់នូវស្ត្រី សមណជនជី កុំឲ្យក្តីត្រូវ ។ (សាស្រ្តាច្បាប់ រាជនេតិ ជានិពន្ធនៃព្រះរាជសម្ភារ) ។
- សមណធម៌ ធម៌សម្រាប់សមណៈ, សមថធម៌ ។
- សមណបរិក្ខារ គ្រឿងប្រដាប់សម្រាប់សមណៈប្រើប្រាស់ ។
- សមណបរិភោគ ការប្រើប្រាស់បច្ច័យ ៤ តាមបែបបទរបស់សមណៈ ។
- សមណប្បដិញ្ញា (សៈម៉ៈណ័ប-ប៉ៈដិញ-ញ៉ា) ការប្តេជ្ញាខ្លួនថាជាសមណៈ, ការប្តេជ្ញាខ្លួនដែលមិនមែនសមណៈថាជាសមណៈ ។
- សមណប្បដិបត្តិ (សៈម៉ៈណ័ប-ប៉ៈដិបាត់) សេចក្ដីបដិបត្តិរបស់សមណៈឬសម្រាប់សមណៈ (ប្រើជា សមណប្បដិបទា ឬ ស្រមណប្រតិបត្តិ, --ប្រតិប័ទ ក៏បាន) ។
- សមណព្រាហ្មណ៍ សមណៈនិងព្រាហ្មណ៍ ។
- សមណភាព ភាព, បែបបទរបស់សមណៈ ។
- សមណភេទ (បា. សមណវេស) ភេទជាសមណៈ ។
- សមណសព្ទ ឬ - ស្រមណសព្ទ ពាក្យសម្រាប់សមណៈនិយាយស្ដីឬសម្រាប់និយាយស្ដីទៅរកសមណៈ, ដូចជា អាត្មា (ខ្ញុំ), ចម្រើនពរ (បាទ,...), ឆាន់ (បរិភោគ), សិង (ដេក) ជាដើម (ហៅថា សមណសព្ទ) ។
- សមណសារូប (បា. --សារុប្ប) ដំណើរសមគួរឬសមរម្យដល់សមណៈ, ការស្លៀកដណ្តប់ត្រឹមត្រូវតាមបែបបទរបស់សមណៈ ។ល។
-
សន្ទ្រាព
( ន.នាមសព្ទ )
[សន់-ទ្រាប]
(សន្រ្ទាវ) ការរត់ពួន, ការដោះខ្លួនពួនបំបាត់, ការលាក់ខ្លួនពួនអាត្មាមិនឲ្យអ្នកណាឃើញ : ធ្វើសន្ទ្រាព ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : អាចោរពីរនាក់ គេស្គាល់វាជាក់ មួយខ្ពស់មួយទាប ចាប់បានអាខ្ពស់ នៅសល់អាទាប វាធ្វើសន្ទ្រាព រកពុំទាន់ឃើញ ។
-
សមិន្ធន៍
( គុ.គុនសព្ទ, ន.នាមសព្ទ )
[សៈមិន ]
(សមិន្ធន < សំ> សម + ឥន្ធន) គ្រឿងដុត, គ្រឿងឆេះ; ដែលសម្រាប់ដុត, សម្រាប់ឆេះ; ឧស (បារ. Combustible) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : ភ្លើងឆេះព្រោះសមិន្ធន៍ សត្វទាក់ទិនព្រោះតណ្ហា ជាគ្រឿងដុតអាត្មា ឲ្យក្ដៅផ្សាឥតស្រាកស្រាន្ត ។ ហៅត្រឹមតែ ឥន្ធនៈ ក៏បាន ។
-
សុវិជ្ជា
( ន.នាមសព្ទ )
[សុ-វិច-ជា ]
វិជ្ជាល្អ, ចំណេះដែលយោងអាត្មាឲ្យបានទ្រព្យធនបុណ្យស័ក្ដិសុខចម្រើន : សុវិជ្ជា ជាទ្រព្យធនមិនស្រាលមិនធ្ងន់ជាប់នៅជានិច្ចក្នុងខ្លួនប្រាណ កាលបើគេមិនឲ្យ ចោរលួចយកពុំបាន វិសេសជាងទ្រព្យ នានាជារូបី ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : រីសុវិជ្ជា ចូរកូនរាល់គ្នា ប្រឹងរៀនកុំធ្លោយ ព្រោះជាចំណេះ កម្ចាត់កម្សោយ រៀនចេះតែងឲ្យ សម្រេចផលល្អ ។ ព. ផ្ទ. ទុព្វិជ្ជា ឬ ទុរ្វិទ្យា ។
-
សីសៈ
( ន.នាមសព្ទ )
(សីស) សំណខ្មៅ; ស័ង្កសី; ស៊ីវិឡាត ។ (សំ. ឝីឞ៌) ក្បាល ។ ប្រើជាសមណសព្ទ : អាត្មាមិនសូវសប្បាយចេះតែឈឺ សីសៈ ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ សរសេរជា សីស អ. ថ. សី-សៈ, ដូចជា សីសច្ឆេទទោស (សី-ស័ច-ឆេទៈ--) ទោសកាត់ក្បាល (ទោសប្រហារជីវិតដោយកាត់ក) ។
- សីសតាណ ឬ
- --ត្រាណ គ្រឿងការពារក្បាល គឺដួន, មួក ។
- សីលប្បចាល (សី-ស័ប-ប៉ៈ--) ការអង្រួនក្បាល, ការគ្រវីឬងក់ក្បាល ។
- សីសរោគ រោគឈឺក្បាល, ជំងឺក្បាល ។
- សីសវេដ្ឋន៍ (សីសៈវេត) ឈ្នួតក្បាល ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សិរ ផង) ។
-
ស៊ី
( កិ.កិរិយាសព្ទ )
បរិភោគភោជនាហារ ។ និយាយចំពោះអ្នកបរិភោគ, ប្រើតាមថ្នាក់បុគ្គលដូច្នេះគឺ សម្រាប់ក្សត្រិយ៍ថា សោយ (ខ្មែរបុរាណប្រើ ស្វោយ); សម្រាប់បព្វជិតថា ឆាន់; សម្រាប់មន្រ្តីធំថា ពិសាក្រយា; សម្រាប់មន្រ្តីតូចនិងសាធារណជនដែលគួរគោរពថា ពិសា; សម្រាប់សាធារណជនធម្មតាឬជនស្មើគ្នាថា ហូប; ពាក្យកណ្ដាលថា បរិភោគ; សម្រាប់សាធារណជនអ្នកតូចជាង, និយាយគួរសមថា អាស្រ័យ : មើលនាំគ្នាអាស្រ័យបាយទៅ !; ពាក្យសាមញ្ញសម្រាប់សាធារណជនថា ស៊ី (បុរាណថា ឆី); ពាក្យលំអុតសម្រាប់កូនតូចថា ញ៉ាំ; ពាក្យសាមញ្ញទ្រគោះមើលងាយថា ច្រាស, ច្រាសច្រំ, បុះ, បុះច្រាស, សុល, អំពះ ។ និយាយចំពោះខ្លួនឯងជាអ្នកបរិភោគ បើនិយាយតាមថ្នាក់ដូច្នេះគឺ ក្នុងទីចំពោះព្រះភក្រ្តក្សត្រិយ៍ថា ទទួលព្រះរាជទាន; ក្នុងទីចំពោះមុខឥស្សរជនក្រៅពីក្សត្រិយ៍ ឬចំពោះមុខសាធារណជន ដែលគួរគោរពថា ទទួលទាន; ចំពោះមុខសាធារណជនយ៉ាងកណ្ដាលថា បរិភោគ; ចំពោះគ្នាស្មើថា អាស្រ័យ ឬថា ស៊ី; ចំណែកខាងបព្វជិតថា ឆាន់ (ដូចជាអ្នកដទៃនិយាយចំពោះមករកខ្លួនដែរ) : អាត្មាឆាន់រួចហើយ; ឥស្សរជននិយាយពីខ្លួនឯងជាអ្នកបរិភោគទៅរកសាធារណជនតូចជាងថាអាស្រ័យ, ឬនិយាយដោយគួរសមថា ទទួលទាន ។ល។ ពាក្យ ស៊ី នេះ ប្រើសំដៅ សេចក្ដីចំពោះ និង សេចក្ដីប្រៀប បានជាអនេក, ដូចជា ស៊ីការប្រាក់ យកការប្រាក់, បានការប្រាក់ជាប្រយោជន៍ ។
- ស៊ីកម្រៃ យកកម្រៃ ឬគៃឲ្យបានកម្រៃខ្លះ ។
- ស៊ីកម្លាំង ពឹងកម្លាំងគេ ឬរស់ដោយសារគេចិញ្ចឹម : មាតាបិតាស៊ីកម្លាំងបុត្រ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ស៊ីព្រោះលោះកម្លាំងផង) ។
- ស៊ីក្នុង ឬ - ស៊ីរូង រូងសាច់ចូលទៅក្នុង : ដំបៅស៊ីក្នុង ។
- ស៊ីក្រចក ចាប់ត្រង់សាច់ក្បែរក្រចកមើលមិនជា : ស្រែងស៊ីក្រចក ។
- ស៊ីក្រោមភ្នែក បំបាត់នៅមុខឬលួចប្រពន្ធគេបានដោយងាយ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វែក ១ ន. ផង) ។
- ស៊ីខាវ ជក់ខ្យល់ចំហៀងឬទទឹង : ក្តោងស៊ីខាវ ។
- ស៊ីខ្វាត់បំបាត់ពន្ធ កិបឬលួចយកប្រាក់បង់ខ្វាត់ទាំងបំបាត់ប្រាក់ពន្ធដារផង ។
- ស៊ីគំនិត ឬ - ស៊ីប្រាជ្ញា លួចគំនិតគ្នា, ដេញគំនិតគ្នា, លួចល្បិចគ្នា ។
- ស៊ីគ្នា ត្រូវគ្នា, ដូចគ្នា, សមគ្នា; លើសគ្នា : គំនិតស៊ីគ្នា គំនិតត្រូវគ្នា; សំឡេងមិនស៊ីគ្នា សំឡេងមិនត្រូវគ្នា; ចំណេះមិនស៊ីគ្នាទេ ចំណេះមិនលើសគ្នាទេ ។
- ស៊ីចាយ ចាយវាយស៊ីផឹកតាមតែប្រទះ ។
- ស៊ីចុក (ព. សា.) ស៊ីស្លាចុកថ្នាំ; ចិញ្ចឹមជីវិតតាមប្រក្រតី ។
- ស៊ីចុកបុកទំពា (ព. សា.) ស៊ីចាយអស់គង់ជាមួយគ្នា, អត់ឃ្លានមានស៊ីជាមួយគ្នា ។
- ស៊ីចំណេញ យកចំណេញ ។
- ស៊ីជី ចាប់យកជាតិជី, ស្រូបយកជាតិជី : ដីស៊ីជី ។
- ស៊ីជើង កាត់សាច់ចង្វែកម្រាមជើង : ទឹកស៊ីជើង ។
- ស៊ីជំនោរ ឬ - ស៊ីបញ្ជោរ ឡើងបញ្ចោរ : មនុស្សស៊ីជំនោរ ។
- ស៊ីជម្រៅ ឬ - ស៊ីទឹកជ្រៅ ដែលមានបាតជ្រៅ (ចំពោះតែនាវា) : ទូកស៊ីជម្រៅ (ព. ផ្ទ. ស៊ីរាក់ ឬ ស៊ីទឹករាក់) ។
- ស៊ីឈ្នួល ធ្វើការយកឈ្នួល, ទទួលជួលឲ្យគេ ។
- ស៊ីតូច ចាយវាយតូចឬស៊ីម្ហូបតិចមុខ (ព. ផ្ទ. ស៊ីធំ) ។
- ស៊ីថោក យកតម្លៃថោក, យកថ្លៃតិច (ព. ផ្ទ. ស៊ីថ្លៃ) ។
- ស៊ីថ្លៃ យកថ្លៃច្រើន (ព. ផ្ទ. ស៊ីថោក) ។
- ស៊ីទម្លាក់ ឬ - ស៊ីយាងយាវ និយាយពីទូកងមាឌរឹង បានតែអុំទម្លាក់ច្រវាឲ្យយាងយាវមួយៗទើបលឿន : ទូកនេះស៊ីទម្លាក់ អុំសាប់មិនលឿនទេ (ព. ផ្ទ. ស៊ីសាប់) ។
- ស៊ីធំ ស៊ីម្ហូបច្រើនមុខឬចាយវាយធំ (ព. ផ្ទ. ស៊ីតូច) ។
- ស៊ីនុយ ត្របាក់នុយ, លេបនុយ ។ ព. ប្រ. ស៊ីសំណូក ។
- ស៊ីនៅមុខ បំបាត់យកនៅមុខ ឬលួចនៅមុខ ។
- ស៊ីប្រាក់ ឬ - ស៊ីប្រាក់កាស បំបាត់ប្រាក់ (មានបំបាត់បា្រក់រាជការជាដើម) ឬ យកប្រាក់សំណូក ។
- ស៊ីប្រាក់ខែ បានប្រាក់ដែលត្រូវបើកតាមកំណត់ពេញរៀងរាល់ខែ (មាសិក) ។
- ស៊ីប្រាក់ថ្លៃ បានប្រាក់ដែលត្រូវបើកតាមកំណត់ត្រឹមតែថ្លៃដែលធ្វើការ (ទិនិក) ។
- ស៊ីប្រាក់រ៉ឺត្រែត, ស៊ីរ៉ឺត្រែត ឬ - ស៊ីប្រាក់កម្រៃ បានប្រាក់ដែលខ្លួនអ្នករាជការចាស់ត្រូវបានរៀងរាល់ខែ (ដោយមិនបាច់ធ្វើរាជការ គឺចូលនិវត្តន៍) ។
- ស៊ីប្រេង បង្អស់ប្រេង, ចុះប្រេង : រថយន្តអ្នក ស៊ីប្រេងតិចជាងរបស់ខ្ញុំ ។
- ស៊ីផឹក ស៊ីផងផឹកស្រាផង ។
- ស៊ីផេះ ! ឬ - ស៊ីតែផេះ ! (ព. សា.) គ្មានអ្វីស៊ី (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ផេះ ផង) ។
- ស៊ីផ្តាច់ស្រុក យកប្រយោជន៍បានពីស្រុកមួយទាំងមូល ។ ព. ប្រ. លេងឈ្នះកាយយកគ្រាប់ទាំងអស់ពីក្នុងរន្ធមិនឲ្យអ្នកម្ខាងដើរផងបាន (ក្នុងល្បែងបាយខុំ) ។
- ស៊ីផ្លែត្នោត ត្រូវគេបញ្ឆោតឬចាញ់បោកគេ ។
- ស៊ីផ្អែម ស៊ីចំណីផ្អែម ។ ព. ប្រ. រកបានដោយងាយៗ, មានចំណេញងាយៗ, ងាយបានប្រាក់ ។
- ស៊ីពីក្រោយខ្នង យកបានពីក្រោយខ្នង ឬបំបាត់យកបានមិនឲ្យដឹងខ្លួន ។
- ស៊ីពីមុខ យកបានពីមុខឬបំបាត់យកពីមុខ ។
- ស៊ីព្រោះលោះកម្លាំង មិនធ្វើការនឿយហត់ព្រមទាំងបានសុខស្រួលដោយសារកូនឬកូនសិស្សចិញ្ចឹមរក្សា ។
- ស៊ីម៉ង់ ស៊ីក្នុងមួយរន្ធបានតែគ្រាប់មួយម៉ង់ៗ (ក្នុងល្បែងបាយខុំ) ។ ព. ប្រ. គួរនឹងបានច្រើន បែរជាបានតែមួយគត់ឬគួរនឹងបានចំណែកច្រើនទៅជាបានតែមួយចំណែក ។
- ស៊ីមិនមុត ធ្វើការមិនកើតឬយកប្រយោជន៍មិនបាន ។
- ស៊ីមួយចំហៀងស្រុក បានប្រយោជន៍ពីក្នុងស្រុកចំនួនពាក់កណ្ដាល ។ ព. ប្រ. លេងឈ្នះកាយយកគ្រាប់ពីប៉ែកខាងគេអស់ទាំង ៥ រន្ធ (ក្នុងល្បែងបាយខុំ)។
- ស៊ីមេកូន យកទាំងមេទាំងកូន ឬយកទាំងម្តាយទាំងកូន ។ ព. ប្រ. ស៊ីម្ដងពីររន្ធ (ល្បែងបាយខុំ) ។
- ស៊ីរាក់ ឬ - ស៊ីទឹករាក់ ដែលមានបាតរាក់ (ចំពោះតែនាវា) : ទូកស៊ីរាក់ (ព. ផ្ទ. ស៊ីជម្រៅ ឬ ស៊ីទឹកជ្រៅ) ។
- ស៊ីរះសងខាង ចេះរេបែរលៃលកយកប្រយោជន៍ឲ្យបានពីមនុស្សទាំងពីរខាង ។ ព. ទ. បុ. នាងតីស្មាគាង ស៊ីរះសងខាងមិនឲ្យឃ្នើសចិត្ត និយាយពីអ្នកដែលចេះផ្គាប់ចិត្តមនុស្សទាំងពីរខាង ដែលទាស់អធ្យាស្រ័យគ្នា មិនឲ្យអាក់អន់ចិត្តយកលើខ្លួនផង ឲ្យកើតប្រយោជន៍មកលើខ្លួនផង ដូចជាស្រីម្នាក់ឈ្មោះ តី ដែលមានប្តីពីរចេះផ្គាប់ចិត្តប្តីទាំងពីរនាក់មិនឲ្យអាក់អន់ ។
- ស៊ីវេលា អស់វេលា, ខាតវេលា : ការនុះស៊ីវេលាច្រើនណាស់ ។
- ស៊ីសាច់ បរិភោគសាច់ ។ ព. ប្រ. ខឹងខ្លាំង, ខឹងខ្លាំងស្ទើរហ៊ានស៊ីសាច់ : ខឹងស៊ីសាច់ ។
- ស៊ីសាច់ខ្នង (ព. ប្រ.) ស៊ីសំណូក ។
- ស៊ីសាប់ និយាយពីទូក-ងមាឌទន់បានតែអុំសាប់ឲ្យញាប់ច្រវាទើបលឿន : ទូកនេះស៊ីសាប់ អុំយាងយាវមិនលឿនទេ (ព. ផ្ទ. ស៊ីទម្លាក់ ឬ ស៊ីយាងយាវ) ។
- ស៊ីសោហ៊ុយ ចុះសោហ៊ុយ, ត្រូវចាយប្រាក់តាមការប្រកប : ការនុះមិនស៊ីសោហ៊ុយច្រើនប៉ុន្មានទេ ។
- ស៊ីសំ ស៊ីរំអិលគ្នាឯង (និយាយតែពីត្រីរំអិលពួកខ្លះ) : ត្រីឆ្លាំងស៊ីសំ ត្រីឆ្លាំងដែលប្រជុំគ្នាជាពួកជាហ្វូងចចឹកស៊ីតែរំអិលគ្នាឯង ។
- ស៊ីសំណូក ទទួលយកប្រាក់ឬរបស់ដែលគេសូក ។
- ស៊ីសំណែន ស៊ីភោជនដែលគេសែន ។ ព. ប្រ. ស៊ីសំណូក ។
- ស៊ីឡឹប កិបបំបាត់យក ។
- ស៊ីអាចម៍ផឹកទឹក (ព. សា.) អកអាចម៍អាភៀនហើយផឹកទឹក រំលេមលេបជាមួយនឹងទឹកទៅ (លេបអាចម៍អាភៀន) ។ល។
-
ស្នេហ៍ហៃ
( កិ.កិរិយាសព្ទ, ន.នាមសព្ទ )
[ស្នែ--]
(ពាក្យប្រៀបសាមញ្ញ) ស្នេហាស៊ប់ងងុលងប់ហួសហេតុថែមទាំងហែហៃដោយម៉ឺងម៉ាត់ប្រុងប្រយ័ត្នជានិច្ចមិនឲ្យគូស្នេហាងាកចិត្តពីខ្លួនផងទៀត : ព្រោះតែស្នេហ៍ហៃហ្នឹងហើយតើ បានជាហិនហោចខ្លោចចង្រុះអស់ទ្រព្យធនគ្មានសល់ ។ (ពាក្យកាព្យសាមញ្ញ) : ស្នេហាស្នេហ៍ហៃ ជាតួចង្រៃ បំផ្លាញទ្រព្យា ងប់ចិត្តជោកជាក់ ធ្លាក់ការសិក្សា នាំឲ្យអាត្មា ខូចកេរ្តិ៍ខូចឈ្មោះ ។
-
ស្លាក
( ន.នាមសព្ទ )
(សលាកា; ឝលាកា) សំបុត្រជាកំណត់តូចៗ ជាគ្រឿងសម្គាល់ឈ្មោះជាដើម; ឆ្នោត; ទីវ; ខ្នាច់ : សរសេរស្លាក, បិទស្លាកជាសម្គាល់; ចាប់ស្លាក; ដាក់ស្លាកជាសម្គាល់កុំឲ្យច្រឡំ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សលាក ផង) ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : រីការបោះឆ្នោត ត្រូវកុំបញ្ឆោត បន្លំស្លាកគ្នា ត្រូវបោះត្រង់ៗ ផ្ចង់រាល់អាត្មា ទើបលោកហៅថា ស្លាកត្រូវតាមច្បាប់ ។
-
ហល់
( កិ.កិរិយាសព្ទ, គុ.គុនសព្ទ )
(ហល “បៀតបៀន” < ហន, ន > ល; ន. “នង្គ័ល”) ទល់ខ្យល់ហេលហល : សេះហល់; ហល់ផ្ទៃ ។ ថ្នាំហល់ផ្ទៃ (ព. ប្រ.) គ្រឿងបរិភោគចម្អែតអាត្មា ។