Khmer Dictionary: អាន
Chuon Nath's Khmer-Khmer Dictionary
-
អានីតភណ្ឌ
( ន.នាមសព្ទ )
[--តៈ--]
or អានីតវត្ថុ
( បា.បាលី ( បាលីភាសា ) )
របស់, វត្ថុ, អីវ៉ាន់, ព័ស្តុភារ ដែលនាំមកឬដែលយកជាប់នឹងខ្លួនមក; អីវ៉ាន់អ្នកដំណើរ ។
-
អានុភាព
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ) )
(អានុភាវ) អំណាច; តេជះ; សេចក្ដីអង់អាច, សេចក្ដីក្លាហាន : មានអានុភាពច្រើន, អានុភាពនៃគុណបុណ្យ ។ សព្ទនេះច្រើនប្រើរៀងភ្ជាប់ពីខាងចុងសព្ទដទៃ តាមគួរដល់ការប្រកប, ដូចជា គុណានុភាព, បុញ្ញានុភាព, ពលានុភាព, ឥទ្ធានុភាព ឬ ឫទ្ធានុភាព “អានុភាពនៃគុណ, --នៃបុណ្យ, --នៃកម្លាំង, --នៃឫទ្ធិ” ជាដើម ។
-
អាន់ជ្រី
( ន.នាមសព្ទ )
( យ.យួន ( ភាសាយួន ) )
អ្នកលេងកាប់ចាក់ : ពួកអាន់ជ្រី ។ ប្រើជា គុ. ក៏បាន “ដែលជាអ្នកលេងកាប់ចាក់” : អ្នកលេងអាន់ជ្រី (ពាក្យសាមញ្ញទំនើបថ្មី) ។