Khmer Dictionary: អានាបាណ
Chuon Nath's Khmer-Khmer Dictionary
-
អានាបាណ
( ន.នាមសព្ទ )
[--ន៉ាប៉ាណៈ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(< អាន “ខ្យល់ដង្ហើមចេញ” + អាបាណ “ខ្យល់ដង្ហើមចូល”) ខ្យល់ដង្ហើមចេញនិងខ្យល់ដង្ហើមចូល ។ ក្នុងគម្ពីរកែសព្ទពន្យល់សេចក្ដីថា លោកអ្នកប្រាជ្ញពួកខ្លះយល់ថា អាន (= អស្សាស) “ខ្យល់ដង្ហើមចូល”, អាបាណ (=បស្សាស) “ខ្យល់ដង្ហើមចេញ” ដូច្នេះវិញ, ក៏គង់បានសេចក្ដីថា “ខ្យល់ដង្ហើមចូលចេញឬចេញចូលដូចគ្នា គឺប្រើការបានដូចគ្នា (ហៅ អានាប្រាណ ក៏បាន ឬហៅត្រឹមតែ អានាបា ក៏បាន, អ. ថ. --ន៉ាប៉ា) ។ ឈ្មោះកម្មដ្ឋានមួយយ៉ាង (ក្នុងពួកអនុស្សតិកម្មដ្ឋាន ១០) ប្រើវិធីរាប់ខ្យល់ដង្ហើមចេញចូល : ចម្រើនអានាបា ឬ អានាប្រាណ ។ ខ្មែរប្រើពាក្យនេះជាឈ្មោះវិធីស្មិងស្មាធិ៍មួយយ៉ាង (ខាងផ្លូវឆ្វេងក្រៅពីបែបកម្មដ្ឋាន) ប្រើវិធីភាវនារាប់ខ្យល់ដង្ហើមដែរ : ចេះអានាប្រាណ, បែកអានាប្រាណទៅជាខូចស្មារតី ។ (ច្រើនមានតែពីក្នុងបុរាណសម័យ) ។
- អានាបាណស្សតិ ឬ - អានាបាណស្សតិកម្មដ្ឋាន (--ប៉ាណ័ស-សៈ--) កម្មដ្ឋានមានវិធីតាំងស្មារតីរាប់ខ្យល់ដង្ហើមចេញចូលជាអារម្មណ៍ (ហៅកាត់ខ្លីត្រឹមតែ អានាបា ក៏បានដែរ : រៀនអានាបា) ។
Headley's Khmer-English Dictionary
-
អានាបាណ
( n )
[ʔaanaabaan]
- detail »
breathing, respiration, inhaled and exhaled breath; specif. a method of meditation by concentrating on the breathing