Khmer Dictionary: អាពាហ៍ពិពាហ៍
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
មង្គល
( ន.នាមសព្ទ )
[មង់-គល់ ]
សេចក្ដីចម្រើន; សេចក្ដីសុខ; ហេតុដែលនាំឲ្យកើតសេចក្ដីសុខចម្រើន; ស្រីសួស្ដី ។
- មង្គលការ ការជាមង្គល; ខ្មែរហៅចំពោះតែ “ការអាពាហ៍ពិពាហ៍” : មានមង្គលការ, រៀបមង្គលការ ។
- មង្គលវាទ ឬ - មង្គលកថា (ម័ង-គៈលៈវាត ឬ--កៈថា) ពាក្យជាមង្គល, ពាក្យឲ្យពរ ។
- មង្គលសូត្រ (មង់-គៈលៈសូត) ឈ្មោះព្រះសូត្រមួយជាពុទ្ធភាសិតសម្ដែងអំពីមង្គល ៣៨ប្រការ, ពួកពុទ្ធសាសនិកតែងសូត្រក្នុងវេលាធ្វើកិច្ចជាមង្គលណាមួយ (ព. ពុ.)។
- មង្គលាភិសេក (មង់-គៈលាភិសែក) ការស្រោចទឹកជាមង្គល, ការស្រោចទឹកឲ្យមានមង្គល ។ល។
-
មេបា
( ន.នាមសព្ទ )
មេនិងបា ។ អ្នកដែលជាប្រធានក្នុងដំណើរនិយាយកិច្ចការផ្សេងៗ ជាមួយនឹងអ្នកផ្លូវចៅមហា ក្នុងមង្គលការអាពាហ៍ពិពាហ៍ : សូមជម្រាបអស់លោកមេបា ... ។ ខ្មោចចំបួរជួរ : ខុសមេបា, សែនមេបា, មេបាចាស់ទុំ ។
-
លម្អាន
( ន.នាមសព្ទ )
លំនាំ, ទំនង, គន្លង, គំរូ, ទំនៀម, ស្នាម ឧ. ប្រជាជនខ្មែររៀបអាពាហ៍ពិពាហ៍តាមលម្អានប្រពៃណីពីបុរាណ ។
-
សំពះ
( កិ.កិរិយាសព្ទ )
លើកដៃទាំងពីរផ្គុំម្រាមទាំង១០ ឆ្ពោះត្រង់ទៅរកបុគ្គល, ទៅរកទីឬវត្ថុដែលគោរព ។
- សំពះការ ក្រាបសំពះតាមបែបបទក្នុងវេលាដែលខ្លួនធ្វើអាពាហ៍ពិពាហ៍ ។
- សំពះគ្រូ សំពះគោរពចំពោះគ្រូឬចំពោះគុណគ្រូដែលបានបង្រៀនមន្តវិជ្ជាការឬសិល្បៈផ្សេងៗ ។
- សំពះងារ ឬ ថ្វាយបង្គំងារ ក្រាបថ្វាយបង្គំតាមបែបបទចំពោះព្រះករុណាជាម្ចាស់ជីវិត ទទួលឋានន្តរដែលទ្រង់ព្រះមេត្តាប្រោសព្រះរាជទានតាំង ។
- សំពះពេលា សំពះព្រះអាទិត្យទទួលពេលាមានឫក្សដែលហោរកំណត់ឲ្យក្នុងពិធីអាពាហ៍ពិពាហ៍ ។
- សំពះលា សំពះពោលពាក្យលាគ្នា ។
- សំពះសួរ សំពះបុគ្គលដែលគួរគោរពបញ្ចេញវាចាសួរសុខទុក្ខផង ។ សំពះសុំទោស សំពះអង្វរសុំឲ្យគេអត់ទោសឲ្យ ។
- សំពះសំពិន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សំពិន) ។
- សំពះអ្នកតា សំពះចំពោះរូបអ្នកតាដែលសន្មតថា ស័ក្ដិសិទ្ធិសុំឲ្យជួយ ។ល។
-
អត្រានុកូលដ្ឋាន
( ន.នាមសព្ទ )
[អ័ត-ត្រានុ-កូលុ័ត-ឋាន ]
(<អត្រ < អត្ត “ខ្លួន” + អនុកូល “អនុលោមតាម” + ឋាន “ទីតាំង”) ពាក្យប្រើដោយសន្មតហៅបញ្ជីកើតស្លាប់និងអាពាហ៍ពិពាហ៍ ឬអាវាហមង្គលនៃជនានុជនក្នុងកម្ពុជរដ្ឋ (បារ. អេតាត៍ ស៊ីវិល Etat civil) :
- មន្រ្តីអត្រានុកូលដ្ឋាន មន្រ្តីកាន់បញ្ជីកើតស្លាប់និងអាពាហ៍ពិពាហ៍ ។
-
ហោមរោង
( ន.នាមសព្ទ )
(ហោម ន. “ការបូជា”) ការបូជារោង គឺការតាំងហោមពិធីមុនបង្អស់ក្នុងពេលចូលរោងពិធីបុណ្យធំឬពិធីមង្គលការអាពាហ៍ពិពាហ៍, គេត្រូវឲ្យអ្នកភ្លេងលេងបទតន្រ្តីឈ្មោះ ហោមរោង មុនបទភ្លេងឯទៀត ។ អ្នកភ្លេងស្រុកខ្លះហៅក្លាយឃ្លាតថា ភ្លេងហ៊ុមរោង, ខ្លះហៅក្លាយមកទៀតថា ភ្លេងឃុំរោង; គួរហៅ ហោមរោង វិញ ទើបត្រឹមត្រង់តាមប្រភពរបស់ពាក្យ ។ ប្រើជា កិ. ក៏មាន : ល្ខោនហោមរោង ល្ខោនផ្តើមបើកឆាក ។
-
អាចារ្យ
( ន.នាមសព្ទ )
[--ចា ]
(អាចាយ៌, ខ្មែរប្រើជា អាចារ្យ ដើម្បីឲ្យស្រួលងាយមើល; អាចរិយ) អ្នកប្រដៅឬហាត់មារយាទ; អ្នកប្រព្រឹត្តល្អ, អ្នកកាន់ត្រឹមត្រូវ, អ្នកត្រឹមត្រូវ, អ្នកដែលសិស្សត្រូវគោរព, អ្នកធ្វើប្រយោជន៍ដល់សិស្ស, អ្នកបង្រៀនចំណេះគេ, គ្រូ, គ្រូបង្រៀន : សិស្សមានវិជ្ជាដោយសារអាចារ្យខំប្រឹងបង្រៀន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អាចរិយទៀតផង) ។ ក្នុងគម្ពីរពុទ្ធសាសនាថា អាចារ្យ មាន ៥ ប្រភេទគឺ ១-
- បព្វជ្ជាចារ្យ អាចារ្យបំបួស គឺភិក្ខុអ្នកបំបួសកុលបុត្រឲ្យបានជាសាមណេរ; ២-
- ឧបសម្បទាចារ្យ ភិក្ខុអ្នកសូត្រញត្តិចតុត្ថកម្មវាចាឲ្យសាមណេរបានឧបសម្បទាជាភិក្ខុភាព (លោកគ្រូសូត្រ); ៣-
- ឧទ្ទេសាចារ្យ អាចារ្យបង្រៀនបាលី; ៤-
- និស្សយាចារ្យ អាចារ្យអ្នកឲ្យនិស្ស័យ គឺភិក្ខុអ្នកទទួលភារៈឲ្យសិស្សនៅអាស្រ័យនឹងខ្លួនផង (គ្រូទទួលបន្ទុក); ៥-
- ធម្មាចារ្យ អាចារ្យអ្នកបង្រៀនធម៌អាថ៌ឬបង្រៀនចំណេះវិជ្ជាសិល្បសាស្រ្តផ្សេងៗ (ហៅ វិជ្ជាចារ្យ ឬ វិទ្យាចារ្យ,
- សិប្បាចារ្យ ឬ - សិល្បាចារ្យ ជាដើម តាមរូបសព្ទចំណេះដែលបង្រៀនក៏បាន ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អន្តេ-វាសិក និង សិស្ស ផង) ។ ពាក្យថា អាចារ្យ នេះខ្មែរហៅបានច្រើនយ៉ាងទៅទៀតតាមដំណើរដែលគួរប្រកបហៅ, ដូចជា អាចារ្យកម្មដ្ឋាន គ្រូបង្រៀនកម្មដ្ឋាន (រាប់ចូលក្នុង ធម្មាចារ្យ) ។ អាចារ្យកាន់ពេលា អ្នកដែលពិនិត្យមើលហើយកំណត់ឫក្សពារពេលាល្អឲ្យគូស្វាមីភរិយាក្នុងមង្គលការអាពាហ៍ពិពាហ៍ ។
- អាចារ្យកោរជុក ឬ --កោរសក់ អ្នកដែលពិនិត្យមើលឫក្សពារហើយកំណត់វេលាឲ្យគេក្នុងមង្គលកោរជុក ។
- អាចារ្យបញ្ចុះធាតុ អ្នកដែលចេះក្បួនឬពិធីបញ្ចុះធាតុ ។
- អាចារ្យយោគី អាចារ្យជាប្រមុខនៃអ្នកភ្លុកទាំង ៤ នាក់ក្នុងការធ្វើឈាបនកិច្ច ឬអាចារ្យនាំមុខសព (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) យោគិន ឬ យោគី ផង) ។
- អាចារ្យវត្ត ឬ - អាចារ្យសម្រាប់វត្ត ឧបាសកដែលជាប្រមុខក្នុងការចាត់ចែងកិច្ចការផ្សេងៗក្នុងវត្ត (ក្នុងសម័យបុរាណហៅ អារាមិក ឬ អារាមិកជន; សម័យបច្ចុប្បន្ននេះ លុះតែមន្រ្តីអ្នករាជការរដ្ឋបាលក្នុងនាទីយល់ព្រមផង ទើបធ្វើជាអាចារ្យវត្តបាន) ។ល។
-
អាពាហ៍ពិពាហ៍
( ន.នាមសព្ទ )
[--ពាពិពា ]
អាវាហ + វិវាហ; ខ្មែរប្រើផ្លាស់ វ ជា ព) មង្គលការ គូបុរសស្ត្រីដែលបាននាំមកហើយនាំត្រឡប់ទៅវិញ (ពីរលើក) : បានរៀបមង្គលការអាពាហ៍ពិពាហ៍ពេញច្បាប់ ។ តាមរូបសព្ទ អាវាហ (អាពាហ៍) ថា “នាំមក”, វិវាហ (ពិពាហ៍) ថា “នាំត្រឡប់ទៅវិញ”; តាមអធិប្បាយក្នុងគម្ពីរកែសព្ទថា ការនាំកូនស្រីមកខាងលំនៅកូនប្រុស ហៅថា អាវាហៈ (អាពាហ៍), ការនាំកូនប្រុសត្រឡប់ទៅខាងលំនៅកូនស្រីវិញ ហៅថា វិវាហៈ (ពិពាហ៍); ប៉ុន្តែតាមទំនៀមខ្មែរត្រូវនាំកូនប្រុសមកខាងលំនៅកូនស្រីមុន ហៅថា អាពាហ៍ (ត្រូវធ្វើពីល្ងាច), លុះដល់វេលាព្រឹកឡើង នាំកូនស្រីទៅឯរោងខាងកូនប្រុសវិញ ហៅថា ពិពាហ៍; មង្គលការដែលបានធ្វើទាំងពីរបែបនេះទើបហៅថា មង្គលការអាពាហ៍ពិពាហ៍; បើបានធ្វើត្រឹមតែ អាពាហ៍ ហៅថា អាវាហមង្គល, បើធ្វើតែ ពិពាហ៍ ហៅថា វិវាហមង្គល ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ បញ្ជាក់សព្ទ អាពាហ៍ និង ពិពាហ៍ ថា : អាពាហ៍ប្រែថាការនាំមក នូវប្រុសពន្លកជាគូភ្ងា មកផ្ទះខាងស្រីតាមវេលា ពិពាហ៍ថានាំស្រីទៅវិញ ។