Khmer Dictionary: អាយតនៈ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
អនត្តា
( គុ.គុនសព្ទ )
[អៈនុ័ត-តា]
(< អន៑ “ពុំ, មិន, មិនមែន, ឥត” + អត្តា “ចិត្ត; ខ្លួន”; អនាត្មន៑ < អន៑ + អាត្មន៑ ឬ និរាត្មន៑ < និស៑ > និរិ “មិន, មិនមែន” + អាត្មន៑) ដែលមិនមែនជារបស់ចិត្ត, ដែលមិនលុះក្នុងអំណាចចិត្ត; ដែលឥតខ្លឹមសារ ។ ន. អ្វីៗដែលមិនលុះក្នុងអំណាចចិត្ត : រូប, វេទនា, សញ្ញា, សង្ខារ, វិញ្ញាណ ជា អនត្តា (ព. ពុ.) ។
- អនត្តាធីន អ្នកដែលមិនមានអំណាចលើខ្លួន, ដែលពឹងផ្អែកផ្តែកអាស្រ័យអ្នកដទៃ,
- អញ្ញាធីន (ព. ផ្ទ. អត្តាធីន, សេរី ឬ ស្វៃរិន) ។
- អនត្តានុបស្សនា (--បុ័ស-សៈន៉ា) ប្រាជ្ញាដែលពិចារណាឃើញថាបញ្ចក្ខន្ធឬអាយតនៈ ជាដើមជា អនត្តា ។
- អនត្តានុបស្សី (--បុ័ស-សី) អ្នកដែលតែងពិចារណាឃើញថាបញ្ចក្ខន្ធឬអាយតនៈជាដើមជា អនត្តា (បើស្ត្រីជា អនត្តានុបស្សិនី) ។ល។
-
អណ្ដាត
( ន.នាមសព្ទ )
ជិវ្ហា គឺអវយវៈមួយយ៉ាងនៅក្នុងមាត់ជាអាយតនៈខាងក្នុង ជាគូគ្នានឹងរសដែលជាអាយតនៈខាងក្រៅសម្រាប់គ្រលៀសគ្រលៀវ... (រ. ស. ហៅ ព្រះជិវ្ហា) ។ វត្ថុមានរូបសណ្ឋានជាឡត មានមាត់ស្រប៉ើក សម្រាប់ផ្លុំឲ្យលាន់ឮសូរសព្ទ : អណ្ដាតប៉ី, អណ្ដាតស្រឡៃ ។ សាច់ឈើជាដើមមានសណ្ឋានស្រប៉ើក សម្រាប់ភ្ជិតឬគ្របបិទឲ្យជិតស្រួល : លកអណ្ដាតក្តារញីឈ្មោល, អណ្ដាតគម្របផ្តិល, អណ្ដាតគម្របប្រអប់ ។ ព. ប្រ. កម្សួលភ្លើងដែលចេញពន្លឺធ្លោឡើង : អណ្ដាតភ្លើង ។ល។ អណ្ដាតត្រកួត ឬ អណ្ដាតពីរ, អណ្ដាតព្រែក គុ. (ព. ប្រ.) ដែលប្រើសម្ដីរើរុះម្តងដូច្នេះម្តងដូច្នោះយកជាការប្រាកដពុំបាន : មនុស្សអណ្ដាតត្រកួត ឬ --ពីរ, --ព្រែក ។ ព. សុ. អណ្ដាតជាអាទិ៍កន្លង គួរតែអ្នកផងប្រយ័ត្នអណ្ដាត (គួរតែប្រយ័ត្នមាត់ កុំនិយាយឲ្យភ្លាត់ខុស) ។
- ស្លាប់ព្រោះអណ្ដាត ស្លាប់ព្រោះមាត់, ព្រោះសម្ដី ។
- ល្អព្រោះអណ្ដាត ល្អព្រោះមាត់, ព្រោះសម្ដី ។
-
អនិច្ច
( គុ.គុនសព្ទ )
[អៈនិច-ចៈ ឬ--និច ]
(< ន> អ “មិន, ពុំ, ឥត” + និច្ច “ទៀង”; អនិត្យ) ដែលមិនទៀង, មិនឋិតថេរ, ពុំប្រាកដ; ដែលតែងតែប្រែប្រួលតាមធម្មតា ។ ព. ផ្ទ. និច្ច, និត្យ ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អៈនិច-ចៈ, ដូចជា អនិច្ចកម្ម កម្មមិនទៀង; (សេចក្ដីស្លាប់) :
- ទទួលអនិច្ចកម្ម (ព. គ. សម្រាប់សាធារណជនជាគ្រហស្ថ) ។
- អនិច្ចកាល កាលមិនទៀង; មិនមែនរាល់កាល (ព. ផ្ទ. និច្ចកាល) ។
- អនិច្ចតា ឬ--ភាព ភាវៈឬដំណើរមិនទៀង ។
- អនិច្ចតាធម៌ ធម៌គឺភាវៈមិនទៀង, សេចក្ដីមិនទៀង ។
- អនិច្ចធម្ម ធម៌មិនទៀង (សេចក្ដីស្លាប់) : ទទួលអនិច្ចធម្ម (សម្រាប់ប្រើចំពោះតែបព្វជិត) ។
- អនិច្ចលក្ខណៈ ការសម្គាល់ឃើញ ឬគ្រឿងកំណត់ឃើញថាបញ្ចក្ខន្ធឬអយតនៈជាដើមមិនទៀង ។
- អនិច្ចសញ្ញា សេចក្ដីសម្គាល់ឃើញថាបញ្ចក្ខន្ធឬអាយតនៈជាដើមមិនទៀង ។
- អនិច្ចានុបស្សនា (--បុ័ស-សៈន៉ា) ប្រាជ្ញាដែលពិចារណាឃើញថាបញ្ចក្ខន្ធឬអាយត-នៈជាដើមជាអនិច្ចតាធម៌ ។
- អនិច្ចានុបស្សី (--បុ័ស-សី) អ្នកដែលតែងតែពិចារណាឃើញនូវអនិច្ចតាធម៌ (បើស្ត្រី អនិច្ចានុបស្សិនី) ។ ល ។
-
អារម្មណ៍
( ន.នាមសព្ទ )
[--រ៉ម់]
(អារម្មណ; អារម្ពណ ឬ អាលម្ពន) គ្រឿងតោង; គ្រឿងព្យួរ; គ្រឿងទាញឬទាញទាក់; គ្រឿងតោងរបស់ចិត្ត; គំនិត; ការដឹង;... ។ ដែលប្រើដោយច្រើន, សំដៅត្រង់ គ្រឿងតោងរបស់ចិត្ត មាន ៦ ប្រភេទគឺ រូបារម្មណ៍ (សម្រាប់ភ្នែក), សទ្ទារម្មណ៍ (សម្រាប់ត្រចៀក), គន្ធារម្មណ៍ (សម្រាប់ច្រមុះ), រសារម្មណ៍ (សម្រាប់អណ្ដាត), ផោដ្ឋញ្វរម្មណ៍ (សម្រាប់សព៌ាង្គកាយ លើកអាយតនៈ ៥ ចេញ), ធម្មារមណ៍ (សម្រាប់ចិត្តសុទ្ធ) : អារម្មណ៍ល្អ, អារម្មណ៍មិនល្អ, អារម្មណ៍មិនទៀង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អាយតនៈ ផង) ។ សំដៅត្រង់ គំនិត និង ការដឹង, ដូចជា កៀងអារម្មណ៍ កៀងប្រមូលគំនិតមិនឲ្យទាសរសេមរសាម ។
- ឃ្វាងអារម្មណ៍ ឃ្វាងគំនិត ។
- ចាប់អារម្មណ៍ ចាប់ចិត្ត, ជាប់ចិត្ត, ជាប់គំនិត ។
- ជិះអារម្មណ៍ ផ្ទួនគំនិត ។
- ជោកអារម្មណ៍ ជោកគំនិត, ស៊ប់ចិត្តពេញទី ។
- ទទួលអារម្មណ៍ ទទួលដឹង, បានដឹង (ដោយភ្នែកឃើញរូបជាដើម) ។
- ទប់អារម្មណ៍ ទប់គំនិត ។
- ទាញអារម្មណ៍ ទាញគំនិត ។
- ទាសអារម្មណ៍ ឬ - អារម្មណ៍ទាស ទាសគំនិត ឬគំនិតទាស ។
- ទាស់អារម្មណ៍ ទាស់ចិត្ត, ទាស់អធ្យាស្រ័យ; មិនត្រូវធាតុគ្នា ។
- ប៉ះអារម្មណ៍ ឬ - ប្រទះអារម្មណ៍ ប៉ះឬប្រទះរូបារម្មណ៍ជាដើម; ទង្គុចចិត្តគ្នា ។
- ប្រមូលអារម្មណ៍ ប្រមូលគំនិត, ធ្វើឲ្យមូលចិត្ត ។
- រងអារម្មណ៍ ឬ - សោយអារម្មណ៍ ទទួលអារម្មណ៍, ចាប់អារម្មណ៍ ។
- ស្ទាក់អារម្មណ៍ ស្ទាក់ផ្លូវគំនិត ។ល។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ សរសេរជា អារម្មណ (អ.ថ. --រុ័ម-ម៉ៈណៈ), ដូចជា អារម្មណប្បភេទ ដំណើរផ្សេងនៃអារម្មណ៍ជាដើម ។
-
អាយតនៈ
( ន.នាមសព្ទ )
[--យ៉ៈតៈន៉ៈ ]
(អាយតន) លំនៅ; អណ្ដូង; សមោសរណដ្ឋាន; សញ្ជាតិប្រទេស ឬជាតិភូមិ; ហេតុឬការណ៍ ។ ព. ពុ. ភ្នែក, ត្រចៀក, ច្រមុះ, អណ្ដាត, កាយ, មនោ ទាំង ៦ នេះ ហៅថា អាយតនៈ ខាងក្នុង (ហៅឲ្យពេញថា ចក្ខ្វាយតនៈ, សោតាយតនៈ, ឃានាយតនៈ, ជិវ្ហាយតនៈ, កាយាយតនៈ, មនាយតនៈ) ព្រោះជាលំនៅនៃអារម្មណ៍, ជាអណ្ដូងរបស់អារម្មណ៍, ជាទីប្រជុំនៃអារម្មណ៍, ជាជាតិភូមិនៃអារម្មណ៍, ជាហេតុរបស់អារម្មណ៍ ។ រូប, សំឡេង, ក្លិន, រស, ផោដ្ឋព្វៈ, សភាវធម៌ ទាំង ៦ នេះ ហៅថា អាយតនៈខាងក្រៅ (ហៅឲ្យពេញជា រូបាយត-នៈ, សទ្ទាយតនៈ, គន្ធាយតនៈ, រសាយតនៈ ផោដ្ឋញ្វយតនៈ, ធម្មា-យតនៈ), ព្រោះជាអារម្មណ៍របស់អាយតនៈខាងក្នុងតាមមុខឬតាមនាទី, តាមកន្លែងរាល់ខ្លួន ។ អាយតនៈ សព្ទនេះប្រើរៀងភ្ជាប់ពីខាងចុងសព្ទដទៃតាមគួរដល់ការប្រកប, ដូចជា ទេវាយតនៈ លំនៅរបស់ទេវតា (អាស្រមបង់បត់, មន្ទីរធំតូចដែលគេធ្វើចំពោះជាលំនៅនៃទេវតា, ដើមឈើធំឬទីណាមួយដែលជាចេតិយដ្ឋានរបស់ប្រជុំជន ដោយគេសន្មតជឿកាន់ថាជាលំនៅនៃទេវតា ក៏ហៅ ទេវាយតនៈ ដែរ) ។
- ឥស្សរាយតនៈ លំនៅរបស់ឥស្សរជន ។
- សុវណ្ណាយតនៈ កន្លែងកើតមាសឬអណ្ដូងមាស ។
- រតនាយតនៈ អណ្ដូងរតនវត្ថុ, អណ្ដូងត្បូង ។
- សកុណាយតនៈ សមោសរណដ្ឋាននៃហ្វូងបក្សី ។
- អស្សាយតនៈ សញ្ជាតិប្រទេសឬជាតិភូមិនៃហ្វូងសេះ (ប្រទេសដើមកំណើតសេះ) ។
- គវាយតនៈ សញ្ជាតិប្រទេសនៃហ្វូងគោ ។
- មុត្តាយតនៈ ហេតុឬការណ៍ដែលនាំឲ្យរួច (ចាកទុក្ខ) ។ល។ ព. វ. អាយតនៈ នេះចួនកាលគ្រាន់តែភ្ជាប់មកសម្រួលមាត់ឥតប្រែថាជាអ្វីក៏មាន (ហៅថា បទបូរណៈ ឬ សកត្ថ), ដូចជា កម្មាយតនៈ ការងារ, កិច្ចការ, របរ; អំពើ (ដូចគ្នានឹង កម្ម ទទេដែរ); សិប្បាយតនៈ សិប្បៈឬសិល្បៈ, សិល្ប៍ (ដូចគ្នានឹង សិប្ប ទទេដែរ) ។
-
ឥន្រ្ទិយ
[អិន-ទ្រី]
ភាវៈជាធំ, ឥស្សរភាព; អានុភាព, អំណាច; គុណានុភាពឬគុណសម្បត្តិរបស់ព្រះឥន្រ្ទឬដែលជាប់ទាក់ទងអំពីព្រះឥន្រ្ទកម; រូបកាយ; កម្លាំង, កម្លាំងកាយ; សេចក្ដីដឹង, ប្រាជ្ញា; អារម្មណ៍; មុខការ, នាទី; អាយតនៈខាងក្នុង, ប្រសាទឬប្រសាទរូប : សង្រួមឥន្រ្ទិយ ប្រុងប្រយ័ត្នអាយតនៈខាងក្នុងមានភ្នែកជាដើម។ ឥន្រ្ទិយ សព្ទនេះមានន័យច្រើនយ៉ាងណាស់, ព. ពុ. ប្រាប់ថាអ្វីដែលជាធំតាមមុខតាមនាទីរបស់ខ្លួនឬដែលមានបែបភាពផ្សេងដោយឡែកហៅថា ឥន្រ្ទិយ, ដូចជា ភ្នែក ហៅ ចក្ខុន្រ្ទិយ; ត្រចៀក ហៅ សោតិន្រ្ទិយ; ច្រមុះ ហៅ ឃានិន្រ្ទិយ; អណ្ដាត ហៅ ជីវ្ហិន្រ្ទិយ; កាយ ហៅ កាយិន្រ្ទិយ; មនោ ឬ ចិត្ត ហៅ មនិន្រ្ទិយ (ព្រោះអាយតនៈខាងក្នុងទាំង ៦ នេះជាធំក្នុងការទទួលអារម្មណ៍តាមនាទីរបស់ខ្លួន ជាជំនួសគ្នាពុំបាន) ។ ស្ត្រី ហៅ ឥត្ថិន្រ្ទិយ; បុរស ហៅ បុរិសិន្រ្ទិយ (ព្រោះជាធំដោយមានបែបភាពទីទៃពីគ្នា)។ ជីវិត ហៅ ជីវិតិន្រ្ទិយ (ព្រោះជីវិតជាធម្មជាតធំមួយយ៉ាងរបស់សត្វលោក) ។ សេចក្ដីសុខ ហៅ
- សុខិន្រ្ទិយ; សេចក្ដីទុក្ខ ហៅ
- ទុក្ខិន្រ្ទិយ; សោមនស្ស ហៅ
- សោមនស្សិន្រ្ទិយ; ទោមនស្ស ហៅ
- ទោមនស្សិន្រ្ទិយ; ឧបេក្ខា ហៅ
- ឧបេក្ខិន្រ្ទិយ (ព្រោះធម្មជាតទាំងនេះ សុទ្ធតែមាននាទីជាធំដោយឡែកពីគ្នា) ។ សទ្ធា ហៅ សទ្ធិន្រ្ទិយ; វីរិយៈ :ហៅ វីរិយិន្រ្ទិយ; សតិ ហៅ សតិន្រ្ទិយ; សមាធិ ហៅ សមាធិន្រ្ទិយ; បញ្ញា ហៅ បញ្ញិន្រ្ទិយ (ព្រោះធម៌ទាំងនេះសុទ្ធតែមាននាទីទីទៃពីគ្នា) ។ល។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ សរសេរជា ឥន្រ្ទិយ អ. ថ. អិន ឬ អ៊ិន-ទ្រិយៈ, ដូចជា ឥន្រ្ទិយ គោចរ ដំណើរ, ខេត្តនៃអារម្មណ៍ឬនៃការដឹង ។
- ឥន្រ្ទិយាង្គ ឬ - អង្គេន្រ្ទិយ អង្គនៃឥន្រ្ទិយឬឥន្រ្ទិយដែលចែកជាពួក, មាន ៣ យ៉ាងគឺ ភ្នែក, ត្រចៀក, ច្រមុះ, អណ្ដាត, ស្បែក ហៅ ជ្ញានេន្រ្ទិយ (< ជ្ញាន “ការដឹង” + ឥន្រ្ទិយ “ភាវៈជាធំ”); ក, ដៃ, ជើង, វច្ចមគ្គ, បស្សាវមគ្គ ហៅ កម៌េន្រ្ទិយ (< កម៌ “កិច្ចការ, ការងារ” + ឥន្រ្ទិយ); ចិត្ត ហៅ អន្តរេន្រ្ទិយ (< អន្តរ “វិញ្ញាណ” + ឥន្រ្ទិយ); រួមជាអង្គនៃឥន្រ្ទិយ ៣ យ៉ាងឬប្រភេទនៃឥន្រ្ទិយ ១១ យ៉ាង (តាមលទ្ធិព្រាហ្មណិក) ។ ឥន្រ្ទិយសង្វរ ឬ --សំវរៈ (--សង់-វ៉ ឬ --ស័ង-វ៉ៈរ៉ៈ)
- ការសង្រួមឥន្រ្ទិយ គឺការប្រុងប្រយ័ត្នអាយតនៈខាងក្នុងទាំង៦ មានភ្នែកជាដើម ។
- ឥន្រ្ទិយសំវរសីល (--ស័ង-វ៉ៈរ៉ៈសិល) សីលដែលបរិសុទ្ធព្រោះការប្រុងប្រយ័ត្នអាយតនៈខាងក្នុង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចតុប្បារិ-សុទ្ធិសីល ផង) ។ល។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ សរសេរជា ឥន្រ្ទីយ៍ ដើម្បីឲ្យស្រួលអានក៏បាន, ជាកាព្យថា :
- សង្រួមឥន្រ្ទីយ៍ ពាក្យចាស់អំពី បុរាណហៅថា ស្រគត់ឥន្រ្ទីយ ជាទីជ្រះថ្លា ទោះបីជនណា ក៏តែងពេញចិត្ត ។ សង្រួមឥន្រ្ទីយ៍ តាជីដូនជី និងបព្វជិត ស្រគត់ស្រគំ សមរម្យមែនពិត ចេញចរឆ្ងាយជិត គេរែងគោរព ។
-
ចក្ខុ
( ន.នាមសព្ទ )
[ច័ក-ខុ]
(ចក្សុស៑) អាយតនៈ សម្រាប់មើល សម្រាប់ឃើញរូបផ្សេងៗ (ភ្នែក) ។
- ចក្ខុន្រ្ទិយ (ច័ក ខុន-ទ្រី) ឥន្រ្ទិយគឺភ្នែក (ភ្នែកមានភ្នាក់ងារជាធំខាងការឃើញ) ។
- ចក្ខុទ្វារ ទ្វារភ្នែក ។
- ចក្ខុនិមិត្ត (--មិត) ភ្នែកជាគ្រឿងសម្គាល់ ឬ ជាហេតុនៃរូបារម្មណ៍ ។
- ចក្ខុបថ (--បៈ-ថៈ ឬ--បត់) ន. គន្លងនៃភ្នែក, ខ្សែជាប់ពីភ្នែកទៅ ដែលជាផ្លូវនៃរូបារម្មណ៍ ។
- ចក្ខុបសាទ ឬ - ចក្ខុប្រសាទ (--ប៉ៈសាត ឬ--ប្រសាត) តួប្រស្រីថ្លាមានសណ្ឋានតូច (ក្នុងគម្ពីរខាងពុទ្ធសាសនាថា មានប្រមាណប៉ុនក្បាលចៃ) ដែលតាំងនៅត្រង់កណ្ដាលកែវភ្នែក; ប្រសាទនេះហើយដែលនាំឲ្យភ្លឺមើលឃើញរូបផ្សេងៗ, បើខូចប្រសាទនេះហើយ ក៏មើលអ្វីពុំឃើញហៅថា ងងឹត ឬខ្វាក់ ។
- ចក្ខុរោគ រោគក្នុងភ្នែក, រោគដែលកើតក្នុងភ្នែក, ជម្ងឺភ្នែក ។
- ចក្ខុវិកល (--វិ-កល់) ន. ឬ គុ. វិកលនៃភ្នែក; ការខ្វាក់ភ្នែក; ដែលមានភ្នែកវិកល ។
- ចក្ខុវិញ្ញាណ សេចក្ដីដឹងដែលកើតឡើងព្រោះអាស្រ័យភ្នែក សំដៅចំពោះត្រង់ដែលរូបមកប៉ះនឹងចក្ខុ ហើយកើតឡើងជាសេចក្ដីដឹង ។
- ចក្ខុសម្ផស្ស (--ស័ម-ផ័ស ឬ--សំផស់) ដំណើរដែលចក្ខុនិងរូបព្រមទាំងវិញ្ញាណខ្ទប់គ្នា ។
- ចក្ខ្វាយតនៈ (ច័ក-ខ្វា-យ៉ៈ-តៈ-ន៉ៈ) អាយតនៈ គឺចក្ខុ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អាយតនៈ ផង) ។