Khmer Dictionary: អ្នក
Chuon Nath's Khmer-Khmer Dictionary
-
អ្នកផ្លូវ
( ន.នាមសព្ទ )
[នាក់--]
អ្នកនាំផ្លូវសេចក្ដី គឺស្ត្រីជាអ្នកនាំមុខកូនស្រីចេញចូលតាមរយៈកិច្ចការ ក្នុងពិធីមង្គលការអាពាហ៍ពិពាហ៍, ជាគូគ្នានឹង អ្នកមហា, ច្រើនហៅរួមថា
- អ្នកផ្លូវអ្នកមហា ឬ
- អ្នកផ្លូវចៅមហា (មើលក្នុងពាក្យ អ្នកមហា ទៀតផង) ។
-
អ្នកមហា
( ន.នាមសព្ទ )
[នាក់-មៈហា]
បុរសដែលគេសន្មតឲ្យជាអ្នកស្ដីទី មហាទេព ឬ មហាមន្រ្តី គឺបុរសដែលជាអ្នកនាំមុខកូនប្រុសឡើងចុះតាមរយៈកិច្ចការក្នុងពិធីមង្គលការអាពាហ៍ពិពាហ៍, ជាគូគ្នានឹង អ្នកផ្លូវ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មហា>មហា និងអ្នកផ្លូវផង)។
-
អ្នកមួយ
( បុ. ស.បុរិសសព្ទនាម )
[នាក់-- ]
គាត់, គ្នា; វា ។ ពាក្យហៅមនុស្សសាមញ្ញដោយមិនចេញឈ្មោះ (ច្រើននិយាយដោយមានសេចក្ដីអាណិតប្រណី) : ធ្វើម៉េចអ្នកមួយគ្នាល្ងង់, អាណិតអ្នកមួយពេក !
-
អ្នកយើង
( ន.នាមសព្ទ )
[នាក់-- ]
( ព. បុ.ពាក្យបុរាណ ( ពាក្យខ្មែរបុរាណ ) )
អ្នកបួសរបស់យើងឬសមណៈរបស់យើង ។ ពាក្យសម្រាប់ហៅបព្វជិតដោយមិនចេញឈ្មោះ (ខ្មែរសម័យបុរាណប្រើជា ពាក្យគោរព, សម័យបច្ចុប្បន្ននេះ ត្រឡប់ប្រើជាពាក្យមើលងាយទៅវិញ) : ហ៏ ! អ្នកយើងនិមន្តមកហើយ ! (សម័យបុរាណ) ។ អ្នកយើងអស់ហ្នឹង ខ្ជិលៗណាស់ ! (សម័យបច្ចុប្បន្ន) ។
-
អ្នកសិល្ប៍
( ន.នាមសព្ទ )
[នាក់-សិល]
អ្នកមានសិប្បៈ, អ្នកចេះសិល្បវិទ្យា ។ ខ្មែរប្រើជាពាក្យហៅមនុស្សដែលលើកខ្លួនជាអ្នកបុណ្យ បញ្ចុះបញ្ចូលប្រជាជនអ្នកឆោតល្ងង់ តាំងហោមពិធីប្រសិទ្ធីសិល្បវិទ្យា កជាទ័ពក្បត់ផែនដី : កើតមានអ្នកសិល្ប៍ទៅតាំងសិល្ប៍ប្រសិទ្ធីកងទ័ពក្នុងព្រៃភ្នំ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សិល្ប, សិល្បៈ ឬ សិល្ប៍ ទៀតផង) ។