Khmer Dictionary: ឥសី
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
រាជិសី
( ន.នាមសព្ទ )
(រាជិសិ < រាជ+ឥសិ; រាជរ្សិ < រាជ+ឫឞិ) ស្ដេចទ្រង់រាជ្យដែលចេញទ្រង់ព្រះផ្នួសជាឥសី (ម. ក្នុង ព. រាជ) ។
-
រេណុ
( ន.នាមសព្ទ )
[--នុ]
(រេណុ) លំអង, ល្អង; លម្អិត; ផង់; ធូលី; កេសរផ្កា (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : រីហ្វូងកន្លង់ ហើយត្រាច់តម្រង់ បុប្ផារេណូ នៅជិតអាស្រម ឮសូរអ៊ូៗ ឥសីជាគ្រូ ចង្រ្កមទៅមក ។
-
លោណម្ពិល
( គុ.គុនសព្ទ )
[លោ-ណ័ម-ពិល]
(លោណ “ប្រៃ” + អម្ពិល “ជូរ” > លោណម្ពិល) ប្រៃនិងជូរឬវត្ថុមានរសប្រៃនិងជូរ ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : តាបសចាស់ៗ នៅព្រៃយូរណាស់ ឆាន់ឥតអំបិល ស្រាប់តែនឹកភ្នក ដល់លោណម្ពិល ក៏នាំគ្នាវិល មករកក្រុងម្តង ។ អ្នកក្រុងឈូឆរ ដោយក្តីត្រេកអរ នាំគ្នាត្រសង មករកឥសី យកអ្វីមកផង បំពេញបំណង តាបសរាល់រូប ។
-
អច្ចុត
( គុ.គុនសព្ទ )
[អ័ច-ចុ-តៈ ឬ --ចុត ]
(អច្យុត) ដែលឥតកម្រើក; ខ្ជាប់ខ្ជួន; នឹងធ្មឹង ។ ន. ព្រះនិញ្វន; អ្នកប្រព្រឹត្តធម៌ខ្ជាប់ខ្ជួន, អ្នកមានចិត្តនឹងធឹង វិស្ណុ ។
- អច្ចុតតាបស ឬ --ឥសី, --ឫសី តាបសឬឥសីអ្នកប្រព្រឹត្តធម៌ខ្ជាប់ខ្ជួន (នាមឥសីមួយរូបក្នុងរឿងមហាវេស្សន្តរជាតក ដែលជូជកបញ្ឆោតឲ្យប្រាប់ផ្លូវទៅចួបនឹងព្រះវេស្សន្តរ) ។
-
អាស្រម
( ន.នាមសព្ទ )
[--ស្រំ]
(អាឝ្រម; បា. អស្សម) កន្លែងនៅសម្រាប់ធ្វើចិត្តឲ្យស្ងប់រម្ងាប់, លំនៅសម្រាប់រម្ងាប់រាគាទិក្កិលេស គឺខ្ទមឬកុដិលំនៅរបស់តាបស, ឥសី, យោគី : ពួកឥសីតែងធ្វើអាស្រមនៅក្នុងព្រៃ ។
- អាស្រមបទ (--ស្រំ-ម៉ៈបត់; សំ. អាឝ្រមបទ; បា. អស្សមបទ) ទីអាស្រម, ទីក្បែរឬជុំវិញអាស្រម : តាបសតែងបោសសម្អាតអាស្រមបទតាមពេលកំណត់ពុំដែលខាន ។
-
ឥសីផ្សំស្រេច
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឫសីផ្សំស្រេច និង ឥសីភេសជ្ជ) ។
-
ឥសីភទ្ទ
( ន.នាមសព្ទ )
[--ភ័ត]
(បា. សំ.) (ឥសិ “ឥសី” + ភទ្ទ “ចម្រើន; កល្យាណ”; ឫឞិ + ភទ្រ) ឋានន្តរមន្រ្តីចាងហ្វាងក្រុមបារគូបុរោហិត, ទី ឲកញ៉ាឬទី សម្តេច ក៏មាន : ឲកញ៉ាឥសីភទ្ទ ឬ សម្តេចឥសីភទ្ទ; ចួនប្រើពាក្យ ព្រះ ផ្សំផងក៏មាន : ឲកញ៉ាព្រះឥសីភទ្ទ ឬ សម្តេចព្រះឥសីភទ្ទ; ក្នុងបុរាណសម័យចួនកាលប្រើជា --ឥសីភទ្ទាធិបតី ឬ --ឥសីភទ្រាធិបតី ក៏មាន ។
-
ឥសីភេសជ្ជ
( ន.នាមសព្ទ )
[--សាច់]
(បា.) (ឥសិ “ឥសី” + ភេសជ្ជ “ថ្នាំរម្ងាប់រោគ”) ឈ្មោះថ្នាំរម្ងាប់រោគសម្រាប់ព្រះរាជាក្នុងបុរាណសម័យ ។ ឈ្មោះឈើមួយប្រភេទសម្រាប់ប្រើជាថ្នាំរម្ងាប់រោគ : ដើមឥសីភេសជ្ជ គឺដើមឥសីផ្សំស្រេច ។
-
ឥសិ
( ន.នាមសព្ទ )
[អ៊ិសិ]
(សំ. ឫឞិ) ឥសី ឬ ឫសី (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឫសី)។
- ឥសិគណៈ ពួកឥសី ។
- ឥសិគិលិ “ភ្នំលេបឥសី” (សំ. ឫឞិគិរិ “ភ្នំឫសី”) ឈ្មោះភ្នំមួយក្នុងពួកភ្នំក្រុងរាជគ្រឹះក្នុងមគធរដ្ឋ គឺរដ្ឋពិហារជាប់គ្នានឹងឧត្ដរប្រទេស (ប្រទេសឥណ្ឌាសព្វថ្ងៃនេះ) មាននិយាយតំណាលក្នុងឥសិគិលិសូត្រ ។
- ឥសិគិលិសូត្រ (បា. --សុត្ត) ឈ្មោះសូត្រមួយក្នុងសុត្តន្តបិដកនិយាយអំពីព្រះបច្ចេកពុទ្ធ ៥០០ អង្គដែលនៅអាស្រ័យនាភ្នំឥសិគិលិ (ក្នុងកាលពីព្រេងនាយ) ។
- ឥសិបតនៈ ឬ - ឥសិបតនមិគទាយវ័ន (--ប៉ៈតៈន៉ៈ ឬ --មិគៈទាយៈវាន់; សំ. ឫឞិបតន ឬ--ម្ឫគ--) ឈ្មោះភូមិប្រទេសមួយកន្លែងនៅក្នុងប្រទេសឥណ្ឌាប៉ែកកណ្តាល ជាទីដែលព្រះសព្វញ្ញុពុទ្ធទ្រង់សម្តែងធម្មចក្កប្បវត្តនសូត្រជាបឋមទេសនារបស់ព្រះអង្គ (ទីនោះសម័យបច្ចុប្បន្ននេះហៅ សាន៌ាថ Sarnath នៅជិតក្រុងពារាណសី) ។
- ឥសិបព្វជ្ជា ឬ - ឥសិប្បព្វជ្ជា ការបួសជាឥសី, ផ្នូសឥសី ។
- ឥសិប្បវេទិត ឬ - ឫសិប្រវេទិត ធម៌ឬច្បាប់ដែលឥសី (មានព្រះពុទ្ធជាដើម) សម្តែងទុកមក ។
- ឥសិភាសិត ធម៌ឬច្បាប់ដែលឥសីបានថាទុកមក (រាប់ចូលក្នុងភាសិត ៤ យ៉ាងក្នុងគម្ពីរពុទ្ធសាសនា) ។ល។
-
ឫសី
( ន.នាមសព្ទ )
[រឹ-សី ]
(ឫឞិ; ឥសិ “អ្នកស្វែងសីលាទិគុណ, អ្នកស្វែងសីលធម៌”) អ្នកបួស, ឥសី, តាបស; កវីអ្នកតែងវេទ, តែងមន្ត; អ្នកប្រាជ្ញ ។ ខាងពុទ្ធសាសនាហៅ ព្រះពុទ្ធ, ព្រះបច្ចេកពុទ្ធ, ព្រះអរហន្តថា ឫសី ឬឥសី ដែរ ព្រោះពុទ្ធាទិបណ្ឌិតទាំងនោះជាអ្នកស្វែងគុណធម៌ មានសីលគុណជាដើម ។
- ឫសីកូល (សំ. ឫឞិកុល) ត្រកូលឬវង្សអ្នកប្រាជ្ញ ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឥសី ផង) ។