Khmer Dictionary: ឥស្សរ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
មហិស្សរៈ
( ន.នាមសព្ទ )
[មៈហិស-សៈ រ៉ៈ]
(< មហា + ឥស្សរៈ; < មហា + ឦឝ្វរ “ដែលជាធំក្រៃលែង”; ឬក៏ < មហី + ឥស្សរ; < មហី + ឦឝ្វរ “អ្នកដែលជាធំលើផែនដី”) ព្រះឥសូរ; ម្ចាស់ផែនដី, ស្ដេចផែនដី (ក្សត្រិយ៍ទ្រង់រាជ្យ) ។
- មហិស្សរាធិបតី (មៈហិស-សៈរ៉ាធិប៉ៈដី) ព្រះមហាក្សត្រដែលជាអធិបតីលើពួកក្សត្រិយ៍ទ្រង់រាជ្យ (រាជាធិរាជ; ស្ដេចចក្រពត្តិ) ។
-
មិគទាយពន
( ន.នាមសព្ទ )
[មិគៈទាយៈពន់ ]
(មិគទាយ “ប្រទេសដែលគេឲ្យអភ័យដល់ពួកម្រឹគ”, វន “ព្រៃ”; ម្ឫគ--) ព្រៃដែលឥស្សរជនមានក្សត្រិយ៍ជាដើមឲ្យអភ័យដល់ពួកម្រឹគ គឺព្រៃដែលព្រះរាជាជាដើមហាមផ្ដាច់មិនឲ្យឈ្មោះណាមួយបៀតបៀនពួកម្រឹគៗដែលនៅអាស្រ័យក្នុងព្រៃនោះ ក៏រមែងបានសេចក្ដីសុខទាំងអស់គ្នា (ហៅថា ម្រឹគទាយពន --វ័ន ក៏បាន) : ព្រះសក្យមុនីសម្ពុទ្ធ ទ្រង់សម្ដែងធម្មចក្កនាឥសិបតនៈ មិគទាយពន ជិតក្រុងពារាណសី (សម័យបច្ចុប្បន្នគេហៅទីនោះថា សាន៌ាថ Sarnath) ។
-
មេរុ
( ន.នាមសព្ទ )
ភ្នំព្រះសុមេរុ ។ ព. ប្រ. ខ្មែរប្រើជាឈ្មោះនៃមណ្ឌប ដែលសង់ធ្វើរាងជាប្រាសាទមានកំពូលមានផ្ទៃផ្ទាល់នឹងផែនដី សម្រាប់ធ្វើឈាបនកិច្ចសពឥស្សរជន : ធ្វើមេរុ, បុណ្យមេរុ (សរសេរជា មេន ក៏មាន) ។ ពាក្យថា នេរុ, នេរុរាជ, មេរុរាជ, សិនេរុ, សិនេរុរាជ, សុមេរុ, សុមេរុរាជ នេះជាឈ្មោះនៃភ្នំសុមេរុ ដូចគ្នា ។
-
មំសៈ
( ន.នាមសព្ទ )
[ម័ង-សៈ]
(មំស; មាំស អ. ថ. ម៉ាម-សៈ) សាច់; (រ. ស.) : ព្រះមំសៈ (សាច់សរីរកាយនៃក្សត្រិយ៍) ។ សម្រាប់អ្នកបួស, សម្រាប់គ្រហស្ថអ្នកកាន់សីល ឬសម្រាប់និយាយទៅរកឥស្សរជន ច្រើនហៅសាច់សត្វទាំងពួងថា មំសំ (ម័ង-ស័ង តែតាមទម្លាប់មកច្រើនតែ អ. ថ. មាំងស៊ាំង) : មំសំមាន់, មំសំជ្រូក ឬ មំសំសូករៈ, មំសំគោ ។ល។
-
យក៍
( កិ.កិរិយាសព្ទ )
(អ. ថ. យ) យក : ហ៏យក៍ចុះ ! (ហ៏ យកចុះ); អារំបល់យក៍ ! (ពាក្យជេរទ្រគោះ ច្រឡោះបោះ); ចុះឯងយក៍អីវ៉ាន់ អស់ហ្នឹងពីណាមក៍ ? (និយាយ ចំពោះឥស្សរជនពុំបានឡើយ) ។
-
ម្ចាស់
( ន.នាមសព្ទ )
អ្នកមានអំណាចកាន់កាប់អ្វីៗ ដែលជារបស់ខ្លួន, ឥស្សរជន : ម្ចាស់ទ្រព្យ, ម្ចាស់បំណុល, ម្ចាស់ផ្ទះ ។ល។ ម្ចាស់ខ្លួន សាមីខ្លួន, ខ្លួនរបស់ឯង ឬខ្លួនរបស់គេ ។ ម្ចាស់ជីវិត, ម្ចាស់ជីវិតលើត្បូង ឬ ម្ចាស់ផែនដី ព្រះរាជា (ក្សត្រិយ៍ទ្រង់រាជ្យ), ត្រូវប្រើពាក្យថា ព្រះករុណា ផ្សំខាងដើមជាដរាប : ព្រះករុណាជាម្ចាស់ជីវិត, ... (បុរាណប្រើជា អម្ចាស់) ។
- ព្រះអង្គម្ចាស់ ព្រះរាជបុត្រ ឬ ព្រះរាជបុត្រីនៃក្សត្រទ្រង់រាជ្យ ឬក្សត្រិយ៍ទីឧភយោរាជ, ក្សត្រិយ៍ទីឧបរាជ, ទីឧបយុវរាជ, ឬក៏បុត្រាបុត្រីដែលកើតអំពីព្រះរាជបុត្ររួមនឹងព្រះរាជបុត្រី ។
- អ្នកអង្គម្ចាស់ បុត្រាបុត្រីដែលមានព្រះអង្គម្ចាស់ជាបិតា ឬបុត្រាបុត្រីដែលកើតអំពីអ្នកអង្គម្ចាស់រួមគ្នាជាមាតាបិតា (ពាក្យធម្មតាដែលប្រើជាប្រក្រតីថា ម្ចាស់) ។ល។
-
យស
( ន.នាមសព្ទ )
[យស់ ]
(យឝ.ស៑) អានុភាព; ឥស្សរភាព; បរិវារ; ទ្រព្យធន; កេរ្តិ៍ឈ្មោះល្អ; សេចក្ដី ថ្កើងថ្កាន : មានយស, ថ្កើងយស ។ ខ្មែរច្រើនប្រើសំដៅលំដាប់ ឋានន្តរស័ក្តិធំតូច ឬអំណាចតាមមុខងារ, មុខក្រសួង : ស័ក្តិ ៩ ហ៊ូពាន់ តែយសជាសេនាបតី គឺស័ក្តិត្រឹមតែ ៩ ហ៊ូពាន់ទេ ប៉ុន្តែទទួលស្តីទីជាសេនាបតីបណ្តោះអាសន្ន ។
- យសសម្ប័ទ ឬ - យសសម្បទា (យៈសៈ--) ការបរិបូណ៌ដោយយស ។
- មន្រ្តីកិត្តិយស (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មន្រ្តី ) ។
-
យំ
( កិ.កិរិយាសព្ទ )
បញ្ចេញសូរសព្ទព្រមទាំងចេញទឹកភ្នែកព្រោះសេចក្ដីសោកស្តាយអាល័យ ឬព្រោះមានទោមនស្សអាក់អន់ចិត្ត ឬក៏ព្រោះឈឺចាប់ខ្លាំង ។ យំគោក ឬ យំស្ងួត យំគ្មានទឹកភ្នែក ។ យំគាំង យំគាំងលង់ បាត់សូរសព្ទម្តងៗ : ក្មេងយំគាំង ។
- យំចុងជើង យំសោកជិតចុងជើងអ្នកដែលឈឺដាបឬបុគ្គលស្លាប់ ។
- យំទារ យំទាររកចំណីជាដើម ។
- យំទួញ យំរៀបរាប់បូរបាច់ដោយសោកស្តាយ ។
- យំយប់ យំតែក្នុងវេលាយប់ៗ : ក្មេងយំយប់ ។
- យំយាម ពោលពាក្យរលាក់រលែកតាមបទគ្វាម ដែលលើកចងជាសេចក្ដីរៀបរាប់ទៅ រកសពដែលតម្កល់នៅទីនោះ ក្នុងពេលយាមមានកំណត់, ច្រើនតែកំណត់ក្នុង ១ ថ្ងៃត្រឹម ៤ ដងគឺ វេលាអធ្រាត្រ, ជិតព្រឹក, ថ្ងៃត្រង់, ព្រលប់ (អ្នកយំយាមច្រើនតែពួកស្រ្តី, ប្រើចំពោះតែសពឥស្សរជន មានក្សត្រិយ៍ទ្រង់រាជ្យជាដើម) ។
- យំយែក (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) យែក) ។
- យំរហាម យំហូរទឹកភ្នែករហាម ។
- យំរំងាស់ (ព. ប្រ.) យំយូរក្រស្ងៀម : ក្មេងយំរំងាស់ ។
- យំលំប៉ា ឬ យំរំអុក យំទទូចទាររឿយៗមិនលែង, យំមិនងាយស្ងៀមនាំឲ្យកើតអផ្សុក : ក្មេងយំលំប៉ា ឬ យំរំអុក ។
- យំរ៉ាំរ៉ៃ យំជាប់ក្រស្ងៀម ។
- យំសោក យំបូរបាច់ដោយសេចក្ដីស្តាយស្រណោះ ។
- យំអណ្តឺតអណ្តក យំដោយដកខ្យល់ដង្ហើមលង់ៗ លិចៗអណ្តែតៗ ប៉ផ្តឺតប៉ផ្តក់ : ក្មេងយំអណ្តឺតអណ្តក ។ល។
- ស្ករយំ (ព. ប្រ.) ស្ករដែលរឹងហើយប្រែជាជ្រាយជោរព្រោះត្រូវចំហាយក្តៅខ្លាំងឬត្រជាក់ខ្លាំង ។
-
មេដាយ
( ន.នាមសព្ទ )
(Médaille) គ្រឿងឥស្សរិយាភរណៈមានរូបសណ្ឋានផ្សេងៗ ធ្វើដោយលោហជាតិឬរតនវត្ថុសម្រាប់រាជការអាណាចក្រគ្រប់ប្រទេស ឲ្យជាកិត្តិយសដល់ឥស្សរជន, ដល់អ្នកដែលមានគុណបំណាច់ចំពោះផែនដី, ដល់អ្នកដែលមានចំណេះវិជ្ជា, ដល់អ្នកដែលមានកេរ្តិ៍ឈ្មោះល្អ : មេដាយសំរិទ្ធិ, មេដាយមាស ... ។
-
រទេះ
( ន.នាមសព្ទ )
យានមានកង់ មានទ្រង់ទ្រាយច្រើនបែបប្លែកៗពីគ្នា (ដោយជំនាងតាមកាលតាមសម័យ) សម្រាប់ទឹមគោ, ទឹមក្របីឬប្រើអូស. រុញក៏បាន; ទោះបីយានទឹមសេះឬយានដែលលឿនដោយកម្លាំងចំហាយកម្ដៅភ្លើងជាដើម ក៏ហៅ រទេះ បានដែរ (តាមទម្លាប់ពាក្យធម្មតា) ។
- រទេះក្រង់ រទេះមានក្រង់ទូលាយសម្រាប់ផ្ទុកទំនិញបានច្រើន ។
- រទេះក្របី រទេះសម្រាប់ទឹមក្របី ។
- រទេះគោ រទេះសម្រាប់ទឹមគោ ។
- រទេះចាម រទេះធំស្រោង មានផ្ទុរក្រឡូមខាងមុខខ្ពស់ជាងខាងក្រោយបន្តិច ត្រង់អណ្ដាលទាបអែនពាប់ (ធ្វើតាមបែបចាម)។
- រទេះជើងគុល រទេះមានកង់ជាបន្ទះទាំងផ្ទាំងឥតកាំ ដូចជាកង់ជើងគុល, សម្រាប់បរក្នុងផ្លូវដែលមានភក់ផុងច្រើន ។
- រទេះដឹក ឬ - រទេះបន្ទុក រទេះធំសម្រាប់ផ្ទុកដឹករបស់ធ្ងន់ ។
- រទេះដែក រទេះកង់ដែក ប្រើរុញតាមផ្លូវដែកសម្រាប់ដឹកដី ។
- រទេះត្រដួស រទេះមានថ្នាក់ពីរជាន់ មួយជាន់ក្រោមសម្រាប់ដាក់អីវ៉ាន់, មួយជាន់ខាងលើ ហៅ ត្រដួស សម្រាប់មនុស្សជិះ ។
- រទេះបំបោល រទេះលាតតូចជាងរទេះសាឡី សម្រាប់ទឹមគោបរបំបោលភ្នាល់ឬប្រណាំងគ្នា ។
- រទេះផ្ទុរ រទេះមានផ្ទុរ (ហៅ រទេះដំបូល ក៏បាន) ។
- រទេះភ្លើង រទេះមានក្បាលប្រកបដោយគ្រឿងចក្រគ្រប់ព្រម, ប្រើដុតឧសឬធ្យូងថ្មយកកម្លាំងកម្ដៅភ្លើង,... បើកឲ្យរអិលតាមផ្លូវដែកឲ្យលឿនខ្លាំងបាន (រថភ្លើង; បារ. Chemin de fer) ។
- រទេះម៉ឺនដា រទេះមានតួរាងជាគ្រែ, មានជើងទៀន, មានដំបូល,... វិចិត្រដោយក្បាច់រចនាលាបលនរំលេចព័ណ៌មានលំអដ៏រុងរឿង, សម្រាប់ទឹមគោឬក្របី, ជាយានជំនិះសម្រាប់ឥស្សរជននៅកម្ពុជរដ្ឋ ក្នុងសម័យបុរាណ, សម័យសព្វថ្ងៃនេះក្នុងខែត្រក្រៅនៅមានប្រើខ្លះដែរ ។
- រទេះរុញ រទេះតូចរាងជម មានកង់តែមួយ មានឈើពីរកំណាត់បោះភ្ជាប់ជាចន្ទល់មានដងពីរសម្រាប់កាន់រុញ, យកភាគខាងមុខជាខាងក្រោយ, ប្រើដាក់អីវ៉ាន់ល្មមកម្លាំងមនុស្សម្នាក់រុញបាន (ពួកអារាមបាលឬឧយ្យានបាលច្រើនប្រើរទេះនេះ) ។
- រទេះលាត រទេះដែលលាតឥតទ្រពងឥតដំបូល សម្រាប់ដឹកសសរឬឈើហុបជាដើម ។
- រទេះវាល រទេះឥតផ្ទុរ ។
- រទេះសាឡី រទេះវាលមាត្រធំជាងរទេះបំបោល សម្រាប់ទឹមគោបរបំបោលតាមធម្មតា (ហៅត្រឹមតែ សាឡី ក៏បាន) ។
- រទេះសេះ រទេះទឹមសេះ (រថ) ។
- រទេះសំឡី ពាក្យសាមញ្ញសម្រាប់ហៅរទេះទាំងធំទាំងតូចរួមគ្នា (ក្លាយមកពី រទេះសាឡី គឺរទេះនិងសាឡី សំដៅសេចក្ដីថា រទេះធំនិងរទេះតូច ទេដឹង ?) ។
- រទេះអូស រទេះវាល មានជញ្ជាំងទាបទាំងពីរខាង, ពីខាងមុខខាងក្រោយមានក្តារបន្ទះសម្រាប់លើកដាក់បាន, មានទូកឬដងពីរឃ្លាតឆ្ងាយពីគ្នា, ប្រើចងខ្សែពួរទាក់នឹងចុងដងទាំងពីរសម្រាប់មនុស្សអូសដឹកសារពើទំនិញឬវត្ថុធ្ងន់ៗ មានឧសជាដើម ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រថ ផង) ។ ព. ទ. បុ. រទេះបាក់ត្រង់ណា ល្អិតត្រង់ណោះ (ព. ប្រ.) សេចក្ដីថា ភ្ញៀវច្រើននាក់ឈប់សម្នាក់ស៊ីចុកយូរថ្ងៃនៅផ្ទះអ្នកណា រមែងតែពង្រេចពង្រឹលអ្នកនោះ ។ រទេះបាក់មិនគិត ទៅគិតឯគោលូចដាំង (ព. ប្រ.) ការធំដុំមិនគិត បែរជាគិតឯការរប៉ិចរប៉ីទៅវិញ, ដូចជាម្ចាស់រទេះៗ បាក់មិនគិតជួសជុល បែរជាគិតឯគោ ដែលបញ្ចេញអង្គជាតទៅវិញ ។ បាក់រទេះ (ព. ប្រ.) លង់ទ្រនេស : ខ្លាបាក់រទេះ គឺខ្លាត្រូវរបួសលង់ទ្រនេស ។