Khmer Dictionary: ឧបទ្រព
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ឧបទ្ទវ
( ន.នាមសព្ទ )
[អ៊ុបុ័ត-ទៈវៈ ]
(សំ. ឧបទ្រវ) ឧបទ្រព ។
- ឧបទ្ទវការណ៍ ឬ
- --ហេតុ ដំណើរឬហេតុនៃឧបទ្រព, ហេតុដែលនាំឲ្យកើតឧបទ្រព ។
- ឧបទ្ទវន្តរាយ ឧបទ្រពនិងអន្តរាយ ឬអន្តរាយដែលកើតអំពីឧបទ្រព ។
- ឧបទ្ទវភ័យ ភ័យអំពីឧបទ្រព, ដំណើរខ្លាចឧបទ្រព ។
- ឧបទ្ទវភាព ភាពនៃឧបទ្រព ។
- ឧបទ្ទវមូល មូលហេតុនៃឧបទ្រព ។
- ឧបទ្ទវមោក្ខ ការរួចចាកឧបទ្រព ។ល។
-
ឧបទ្រព
( ន.នាមសព្ទ )
[អ៊ុប៉ៈទ្រប់ ]
(ឧបទ្រវ, ខ្មែរប្រើ វ > ព; បា. ឧបទ្ទវ) ចង្រៃ; អពមង្គល; គ្រោះកាច, ភ័យ, អន្តរាយឬភយន្តរាយ ដែលកើតមានក្នុងបច្ចុប្បន្នទាន់ភ្នែក; ហេតុអាក្រក់ : មានឧបទ្រព, ជម្រះឧបទ្រព, រម្ងាប់ឧបទ្រព ។ ខ្មែរប្រើជា គុ. ផងក៏មាន : ចង្រៃឧបទ្រព ឬ ឧបទ្រពចង្រៃ ចង្រៃអាក្រក់, ចង្រៃរួមរឹត ។
- ផ្ទះឧបទ្រព ឬ - ទីឧបទ្រព ផ្ទះឬទីដែលមានចង្រៃ ។
- មនុស្សឧបទ្រព មនុស្សគគ្រក់ ។
-
ឧបសគ្គ
( ន.នាមសព្ទ )
[អ៊ុប៉ៈស័ក ]
(ឧបសគ្គ; ឧបសគ៌) ឧបទ្រព, ចង្រៃ; គ្រឿងទើសទាក់, គ្រឿងជំទាស់, គ្រឿងរារាំងដំណើរ : ពីម្សិលមិញ ខ្ញុំមកមិនរួច ព្រោះមានឧបសគ្គ ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ឧបសគ្គជាថ្នាក់នាំជំទាស់ រារាំងឲ្យងាស់ស្ទោកកិច្ចការ ទោះជនកំពុងកាន់ធម៌អាថ៌ អាចារ្យក៏ដោយដូចជាគ្នា ។ ព. វ. ឈ្មោះសព្ទពួកមួយ សម្រាប់ប្រើចំពោះតែជាបុព្វបទរៀងភ្ជាប់ពីខាងដើមនាមសព្ទនិងកិរិយាសព្ទតាមគួរដល់ការប្រកប, ដូចជា អតិ, អនុ, អភិ ជាដើម : អតិកល្យាណ, អតិជាតបុត្ត; អនុគ្រោះ, អនុជ, អនុជាតបុត្ត; អភិរោធ, អភិវន្ទ, អភិវាទ ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទាំងនេះនិង បុព្វបទ) ។ ឧបសគ្គការណ៍ ឬ –ហេតុ (--ស័ក-គៈ--) ហេតុជាគ្រឿងជំទាស់ ។
- ឧបសគ្គនិបាត (--ស័ក-គៈ--) និបាតសព្ទជាឧបសគ្គៈ (ព. វ.) ។
- ឧបសគ្គសព្ទ (--ស័ក-គៈ--) សព្ទជាឧបសគ្គៈ (ព. វ.) ។ល។