Khmer Dictionary: ឧបសគ្គ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
អព្យយៈ
( ន.នាមសព្ទ )
[អ័ប-ព្យៈយៈ ]
(អព្យយ ឬ --សទ្ទ; អវ្យយ ឬ --ឝព្ទ “សព្ទដែលមិនវិនាស គឺមិនប្រែប្រួល, មិនប្រែចាកភាពដើម”) និបាតសព្ទ, ឧបសគ្គសព្ទ និងពួកបច្ច័យដែលហៅថា អព្យយបច្ច័យ ជា អលិង្គ សម្រាប់ប្រើក្នុងភាសាបាលីនិងសំស្រ្កឹត (ព. វ. បា. សំ.) ។
-
អភិ
( និ.និបាតសព្ទ )
[អៈភិ]
និបាតសព្ទឬឧបសគ្គសព្ទសម្រាប់ប្រើជាបុព្វបទ រៀងភ្ជាប់ពីខាងដើមសព្ទដទៃ មានសេចក្ដីថា “ក្រៃ, ក្រៃលែង, ក្រៃពេក, ពេកក្រៃ; ណាស់; លើសលែង; ឆ្ពោះ, ចំពោះ, ឆ្ពោះត្រង់; សង្កត់; គ្របពីលើ;...”; ឬកាលបើរៀងភ្ជាប់ជាមួយនឹងសព្ទណា អាចបង្វែរសព្ទនោះឲ្យងាកសេចក្ដីប្លែកពីប្រក្រតីដើមក៏មាន ដូចជា ភូ “កើត; មាន”, អភិ-ភូ “គ្របសង្កត់” ជាដើម ។
- អភិក្កន្តព័ណ៌ ឬ
- --វណ្ណ (អៈភិក-ក័ន-តៈ--) ឬ - អភិក្កាន្តព័ណ៌ (--កាន-តៈ--) ព័ណ៌ឬសម្បុរល្អ; ដែលមានព័ណ៌ឬសម្បុរល្អ ។
- អភិក្រម (--ក្រំ) ការឈានចូល, ការចូលជិត; ការរុករានចូល, ការបុករុកចូល, ដំណើររឹតឡើងៗ : ជំងឺអភិក្រម ជំងឺរឹត, ឈឺខ្លាំង, ឈឺធ្ងន់ ។
- អភិក្រោធ ក្រោធខ្លាំង (វេវ. អភិរោធ) ។
- អភិខ្យា ឈ្មោះ; ការឲ្យឈ្មោះ ។
- អភិគម ឬ - --គមន៍ (--គំ) ការប្រសព្វចូល; ការប្រសព្វមុខគ្នា; ការចួបគ្នា; ការរួបរួមគ្នា; ការភប់ប្រសព្វ : ទន្លេអភិគម ទន្លេប្រសព្វមុខ ។
- អភិគោត្ត ឬ - --គោត្រ ឧត្ដមគោត្រ (ត្រកូលខ្ពស់) ។
- អភិឃាត ការចោមវាយ; ការរុករានចូលវាយ; ការវាយសំពង : ធ្វើអភិឃាត ។ ប្រើជា កិ. ក៏បាន : បានអភិឃាតគ្នា បានវាយសំពងគ្នាទៅវិញទៅមក ។
- អភិច្ឆា (បា. < អភិ + ឥច្ឆា “ការចង់បាន”) ការចង់បានណាស់, ការចង់បានអន្ទះសាខ្វារ-ក; ការចង់បានហួសហេតុហួសទំនង; សេចក្ដីច្រណែន ។
- អភិជន (--ជន់) មនុស្សខ្ពង់ខ្ពស់; ជាតិ; វង្ស, ត្រកូល; ជាតិភូមិ ។
- អភិជ័យ ជម្នះយ៉ាងសម្បើម ។
- អភិជាត មានត្រកូល, មានពូជ; មានប្រាជ្ញា, ឈ្លាសវៃ (បើស្ត្រីជា អភិជាតា) ។
- អភិជិត ដែលមានជម្នះយ៉ាងសម្បើម : កងទ័ពអភិជិត ។
- អភិជេជ្ឋ ដែលជាច្បងឬជាចម្បងជាងគេ (បើស្ត្រីជា អភិជេដ្ឋា) ។
- អភិញ្ញាត ដែលប្រាកដ; ដែលចេះចាំស្ទាត់ប្រាកដ; ដែលស្គាល់ជាក់ឬដឹងច្បាស់ : សាក្សីអភិញ្ញាត ឬ អភិញ្ញាតសាក្សី (--តៈ--) សាក្សីដែលបានឃើញឬដឹងឮប្រាកដ ។
- អភិញ្ញាតការណ៍ (--តៈ--) ហេតុប្រាកដ, ហេតុដែលគេដឹងជាក់ ។
- អភិញ្ញាតជន ជនដែលមានគេស្គាល់ច្រើន ។
- អភិញ្ញាតធម៌ (--តៈធ័រ) ធម៌ប្រាកដ; អ្នកដែលគេចេះធម៌ប្រាកដ ។
- អភិតរុណ (--តៈរុន) ក្មេងណាស់; ខ្ចីណាស់ (ឥត្ថី. អភិតរុណី) ។
- អភិធាវ័ន ការស្ទុះរត់; ការរត់ដេញតាម, ការរត់ដេញប្រកិត ។
- អភិធេយ្យ ឬ - --ធៃយ (--ធៃ) ឈ្មោះ; ពាក្យជាគ្រឿងសម្គាល់ (រ. ស. ប្រើជា
- នាមាភិធេយ្យ ឬ
- --ធៃយ ក៏មាន : ព្រះនាមាភិធេយ្យ ព្រះនាមក្សត្រិយ៍; ព្រះបរមនាមាភិធេយ្យ ព្រះបរមនាមក្សត្រិយ៍ទ្រង់រាជ្យឬឋានន្តរដែលទ្រង់ប្រោសព្រះរាជទាន) ។
- អភិនន្ទ (--នន់) ត្រេកអរខ្លាំង ។
- អភិនន្ទន៍ (--នន់) អំណរខ្លាំង ។
- អភិនន្ទនភាព (--នន់-ទៈនៈ ភាប) ភាពឬភាវៈនៃអំណរខ្លាំង ។
- អភិនន្ទនាការ (--នន់-ទៈ--) អាការអភិនន្ទន៍ ។
- អភិនព (--នប់) គុ. (បា. អភិនវ) ថ្មីណាស់, ថ្មីសន្លាង, ថ្មីចែស : របស់អភិនព ។
- អភិនវកម្ម (--នៈវៈក័ម) ការដែលទើបបង្កើតថ្មី ។
- អភិបូជា បូជាចំពោះ, ការថ្វាយឬជូនគ្រឿងសក្ការៈដោយគោរព ។
- អភិមរ កាប់សម្លាប់; ទ្រុស្តមិត្រ; ការកាប់សម្លាប់; ការទ្រុស្តមិត្រ; សង្រ្គាម ។
- អភិមាន សេចក្ដីប្រកាន់ហួសពេក; ការប្រកាន់ខ្លួន; សេចក្ដីព្រហើន; សេចក្ដីមើលងាយគេ ។
- អភិមុខ ប្រមុខ, ប្រធាន; អ្នកនាំមុខគេ, អ្នកដែលជាមេគេ ។ កិ. វិ. ចំមុខ, ចំពោះមុខ ។ ប្រើរៀងភ្ជាប់ពីខាងចុងសព្ទដទៃក៏បាន, ដូចជាកម្មាភិមុខ អ្នកដែលជាប្រធាននៃកិច្ចការ (មេការ) ។
- សេនាភិមុខ ឬ - អគ្គសេនានាយក អ្នកដែលជាប្រធាននៃសេនា (មេទ័ពធំ; បារ. Maréchal) ។
- អភិយោគ ការព្យាយាមខ្លាំង, ការខំប្រឹងពេញកម្លាំង : ធ្វើការដោយអភិយោគ ។
- អភិរក្ខ ឬ
- --រក្ស (--រ័ក) រក្សាដោយប្រយ័ត្ន; ការរក្សាដោយប្រយ័ត្ន : ធ្វើអភិរក្ស (ន. ប្រើជា អភិរក្ខា ឬ--រក្សា ក៏បាន) ។
- អភិរតិ ឬ
- --រ័តិ (--រៈតិ ឬ--រ័ត) សេចក្ដីរីករាយក្រៃពេក; តម្រេកខ្លាំង ។
- អភិរូប មានរូបល្អ, មានលម្អ (បើស្ត្រីជា អភិរូបា អ. ថ. --ប៉ា) ។
- អភិរោធ (--រោត) ក្រោធខ្លាំង ។
- អភិលាប ពាក្យ, ពាក្យពេចន៍; សត្យាធិស្ឋាន ។
- អភិលាស សេចក្ដីប្រាថ្នា; អភិជ្ឈា ។
- អភិលាសក (--សក់) អ្នកដែលមានអភិលាស (បើស្ត្រីជា អភិលាសិកា) ។
- អភិសន្តាប (--សន់-ដាប) កម្ដៅខ្លាំង; សេចក្ដីក្ដៅក្រហាយខ្លាំង; សេចក្ដីនឿយពន់ពេក; ការច្បាំងគ្នា, សង្រ្គាម ។
- អភិសាប ឬ - --សាបន៍ ការស្បថបំពាន; ការដាក់សម្បថ គឺការពោលពាក្យសច្ចាប្រណិធានដាក់សម្បថឲ្យធ្លាក់ទុក្ខទោសទៅលើគេ ។
- អភិសារ ការបានចួបឬបានប្រទះ, ការពើបពះ ។
- អភិសិទ្ធិ (--សិត) សេចក្ដីសម្រេចសព្វគ្រប់ឬដាច់ខាត ។
- អភិហារ ការដណ្ដើមឬឆក់យកអីវ៉ាន់; ការតស៊ូពេញកម្លាំង ។
- អភិហារិន ឬ
- --ហារី ចោរអ្នកដណ្ដើមឬឆក់យកអីវ៉ាន់ (បើចោរស្ត្រីជា អភិហារិនី) ។ល។
-
អន្តរ
( ន.នាមសព្ទ )
[អ័ន-ដ ឬ អន់-តៈរ៉ៈ ]
ចន្លោះ, រវាង; ដទៃ; រយៈ; ប្រហោង, រូង, រន្ធ; ទោសភ្លាំងភ្លាត់; ឱកាស; ចំណែកឬប៉ែកខាងក្នុង; ចិត្ត, វិញ្ញាណ; សំពត់, សំពត់ស្លៀក។
- អន្តរកប្ប (--ក័ប) កប្បជាចន្លោះឬក្នុងរវាងនៃកប្បមួយៗ។ ច្រើននិយាយថា
- កើតអន្តរកប្ប (--អន់-ដ-រ៉ៈក័ប ឬ អន-ដ-ក័ប) សំដៅសេចក្ដីថា “កើតជម្លោះវាយកាប់ចាក់គ្នា” : កំពុងតែសុខៗ ស្រាប់តែស្រុកទេសកើតអន្តរកប្ប។
- អន្តរការណ៍ ឬ --ហេតុ ការណ៍ដែលនាំឲ្យទើសទាក់, រឿងហេតុទើសទាក់, ឧបសគ្គ; ហេតុជាទោស ។
- អន្តរកាល ឬ--សម័យ កាលឬសម័យដែលមានហេតុនាំឲ្យទើសទាក់ពុំស្រួល ។
- អន្តរគវេសី (--គៈ--) អ្នកស្វែងឬរំពៃរកទោសគេ (បើស្ត្រីជា អន្តរគវេសិនី) ។ វេវ. រន្ធគវេសី, រន្ធគវេសិនី ។
- អន្តរគ្រឹះ ចន្លោះផ្ទះ ។
- អន្តរជាតិ ជាតិដទៃ, ជាតិនានា ។
- អន្តរាត្ម័ន ឬ អន្តរាត្មា (< អន្តរ + អាត្មន៑, អាត្មា) ចិត្តឯង, ខ្លួនឯង; ក្នុងចិត្ត; ក្នុងខ្លួន ។
- អន្តរាបត្តិ (< អន្តរ + អាបត្តិ) អាបត្តិក្នុងចន្លោះគឺអាបត្តិសង្ឃាទិសេសដែលភិក្ខុត្រូវក្នុងកាលកំពុងនៅបរិវាស (ព. វិ. ពុ.) ។ល។ ប្រើរៀងភ្ជាប់ពីខាងចុងសព្ទដទៃក៏បាន, ដូចជា ពុទ្ធន្តរ, លោកន្តរ ជាដើម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទាំងនេះ) ។
-
អនុបសគ្គ
( គុ.គុនសព្ទ )
[-ប៉ៈស័ក-គៈ ឬ --ស័ក ]
(< អន៑ “មិន, ពុំ, ឥត” + ឧបសគ្គ; អនុបសគ៌) < អន៑ + ឧបសគ៌) ដែលមិនមានឧបសគ្គ គឺដែលមិនមានហេតុទើសទាក់ ។ ន. ការមិនមានហេតុទើសទាក់ (ប្រើជា និរុបសគ្គ ក៏បាន) ។ ព. ផ្ទ. ឧបសគ្គ ។
-
អន្តរាយ
( ន.នាមសព្ទ )
[អន់-តៈរ៉ាយ]
(< អន្តរា “ក្នុងពាក់កណ្តាល; ក្នុងរវាងឬក្នុងចន្លោះ” + អាយ “មក”) ធម៌ដែលមកក្នុងរវាងនៃចុតិនិងបដិសន្ធិ (ព. ពុ.); ហេតុដែលមកជំទាស់ក្នុងចន្លោះឬក្នុងពាក់កណ្តាល; សេចក្ដីទើសទាក់, ឧបសគ្គការណ៍; ភ័យ; ដំណើរខូចប្រយោជន៍, ការខូចបង់សៀត, សេចក្ដីវិនាស : ប្រទះលើអន្តរាយ; សូមកុំឲ្យមានអន្តរាយតាមផ្លូវ ! ។ ខ្មែរប្រើជា កិ. ផងក៏បាន សំដៅសេចក្ដីថា “ខូច, វិនាស” : លិចទូកទំនិញអន្តរាយអស់; អន្តរាយខ្លួន ឬ ខ្លួនត្រូវអន្តរាយ ។
-
អភ័យ
( ន.នាមសព្ទ )
[អៈភៃ ]
(អភយ) ការឥតភ័យ, ឥតខ្លាច; ការមិនប្រកាន់ទោស, មិនយកទោស, មិនចាប់ទោស; ការមិនបៀតបៀនឲ្យភិតភ័យ : ឲ្យអភ័យ; គួរដល់អភ័យ; បានអភ័យអំពី... ។ ប្រើជា គុ. ក៏បាន “ដែលឥតភ័យ” : ប្រទេសឥតភ័យ; សត្វអភ័យ ។ វេវ. និរភ័យ ឬ និភ៌យ។ ខ្មែរប្រើជា កិ. ក៏មាន “មិនឲ្យមានភ័យ; មិនឲ្យមានទោស, មិនប្រកាន់ទោស” : សូមអភ័យ ឬ សូមអភ័យទោស សូមកុំប្រកាន់ទោស, កុំចាប់ទោស : សេចក្ដីគួរពុំគួរ សូមអភ័យទោស (បែបសេចក្ដីគោរពសម្រាប់ប្រើក្នុងខាងចុងសំបុត្រ, ចុតហ្មាយ, ដីកាទាំងពួង; ត្រង់ខាងចុងបន្ទាប់ពាក្យ សូម ត្រូវបញ្ចូលពាក្យតាមថ្នាក់បុគ្គល : ...... សូមព្រះរាជទាន...,... សូមទ្រង់...,... សូមមេត្តា...) ។
- អភ័យឯកសិទ្ធិ (--អែកកៈសិត) ន. (បា. < អភយ “ការឥតភ័យ, ការមិនប្រកាន់ទោស,...” + ឯក “មួយ; ដោយឡែក, ផ្សេង; ពិសេស” + សិទ្ធិ “អំណាច, ច្បាប់, សេចក្ដីសម្រេចតាមអំណាចច្បាប់”) អំណាចដោយឡែកការពារមិនឲ្យភ័យ; ច្បាប់ពិសេសសម្រាប់ជនមួយរូបឬមួយក្រុម ដែលមិនទួទៅដល់ជនឯទៀត; សេចក្ដីសម្រេចតាមអំណាចច្បាប់ផ្សេងដោយឡែកសម្រាប់លស់លាឲ្យរួចពន្ធ : អភ័យឯកសិទ្ធិរបស់សភា, អភ័យឯកសិទ្ធិរបស់អង្គទូត ។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សិទ្ធិ និងឯកសិទ្ធិ ផង) ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃសរសេរជា អភយ (អៈភៈយៈ), ដូចជា
- អភយដ្ឋាន ឬ --ប្រទេស ឋានឬប្រទេសដែលឥតភ័យ : ព្រៃនោះធំស្ងាត់មែន ប៉ុន្តែ ជាអភយដ្ឋាន ។
- អភយទាន ការឲ្យអភ័យ; ការឲ្យជីវិត (ជីវិតទាន) ។
- អភយន្តរាយ (< អភយ + អន្តរាយ) ដែលឥតភ័យនិងអន្តរាយ ។
- អភយវ័ន ព្រៃដែលឥតភ័យ, ដែលពុំគួរខ្លាច ។
- អភយូបទ្រព (< អភយ + ឧបទ្រព) ដែលឥតភ័យឥតឧបទ្រព ។
- អភយូបសគ្គ ឬ --ស័គ្គ (< អភយ + ឧបសគ្គ) ដែលឥតភ័យឥតឧបស័គ្គ ។ល។
-
អវគ្រហៈ
( ន.នាមសព្ទ )
[អៈវ័ក-គ្រៈ ហៈ ]
(អវគ្រហ; អវគ្គហ) គ្រឿងជំទាស់, គ្រឿងរារាំង, ហេតុដែលនាំឲ្យទើសទាក់, ឧបសគ្គ: ទៅមកពុំបាន ព្រោះមានអវគ្រហៈ (ប្រើជា អវគ្រោះ ក៏បាន) ។ ក្នុងវេយ្យាករណ៍សំស្រ្កឹតប្រើជាឈ្មោះវណ្ណយុត្តមួយយ៉ាង មានសណ្ឋានស្រដៀងនឹងរាងដងកណ្ដៀវខ្មែរ (ៜ) នេះ (ហៅថា អវគ្រហៈ “វណ្ណយុត្តជាគ្រឿងធ្វើស្រៈ អៈ ឲ្យខ្ចាត់ចេញ”), សម្រាប់ប្រើតបទសន្ធិជាជំនួសស្រៈ អ, មានវិធីប្រើដូចគ្នានឹង អាប៉ុស្រ្តុហ្វិ៍ Apostrophe បារាំងសែស (') នេះ, ប្រើចំពោះតែភាសាសំស្រ្កឹត, ដូចជា សោ អបិ > សោ ៜ បិ, សោ អហំ > សោ ៜ ហំ, តេ អបិ > តេ ៜ បិ ជាដើម; បើភាសាសំស្រ្កឹតដែលសរសេរជាអក្សរបារាំង ប្រើជា So'pi, so'ham, te'pi ។ ខាងភាសាបាលី មិនមានវណ្ណយុត្តនេះឡើយ, ប៉ុន្តែក្នុងវេយ្យាករណ៍ បាលី បើត្រូវការប្រើ (') នេះ (តាមសម័យនិយម) ជា សោ'បិ, សោ'ហំ, តេ'បិ ... ក៏បាន (ដើម្បីឲ្យស្រឡះភ្នែក) ។
-
ឧបសគ្គ
( ន.នាមសព្ទ )
[អ៊ុប៉ៈស័ក ]
(ឧបសគ្គ; ឧបសគ៌) ឧបទ្រព, ចង្រៃ; គ្រឿងទើសទាក់, គ្រឿងជំទាស់, គ្រឿងរារាំងដំណើរ : ពីម្សិលមិញ ខ្ញុំមកមិនរួច ព្រោះមានឧបសគ្គ ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ឧបសគ្គជាថ្នាក់នាំជំទាស់ រារាំងឲ្យងាស់ស្ទោកកិច្ចការ ទោះជនកំពុងកាន់ធម៌អាថ៌ អាចារ្យក៏ដោយដូចជាគ្នា ។ ព. វ. ឈ្មោះសព្ទពួកមួយ សម្រាប់ប្រើចំពោះតែជាបុព្វបទរៀងភ្ជាប់ពីខាងដើមនាមសព្ទនិងកិរិយាសព្ទតាមគួរដល់ការប្រកប, ដូចជា អតិ, អនុ, អភិ ជាដើម : អតិកល្យាណ, អតិជាតបុត្ត; អនុគ្រោះ, អនុជ, អនុជាតបុត្ត; អភិរោធ, អភិវន្ទ, អភិវាទ ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទាំងនេះនិង បុព្វបទ) ។ ឧបសគ្គការណ៍ ឬ –ហេតុ (--ស័ក-គៈ--) ហេតុជាគ្រឿងជំទាស់ ។
- ឧបសគ្គនិបាត (--ស័ក-គៈ--) និបាតសព្ទជាឧបសគ្គៈ (ព. វ.) ។
- ឧបសគ្គសព្ទ (--ស័ក-គៈ--) សព្ទជាឧបសគ្គៈ (ព. វ.) ។ល។