Khmer Dictionary: ឧបាយ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ទលិទ្ទ
( គុ.គុនសព្ទ, ន.នាមសព្ទ )
[ទៈលិត ]
(ទលិទ្ទ; ទលិទ្រ) ដែលក្រីក្រទ្រព្យ, ដែលខ្សត់ទ្រព្យ; អ្នកកំសត់, មនុស្សទុគ៌ត : មនុស្សទលិទ្ទ ។ ស្ត្រីជា ទលិទ្ទា ។(ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ), ពួកអ្នកទលិទ្ទ គ្នាខំប្រឹងគិត រាវរកឧបាយ ឲ្យមានទ្រព្យធន សម្រាប់ប្រើចាយ នោះខំខ្វល់ខ្វាយ ក៏នៅតែទ័ល ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទ័ល ទៀតផង ។
-
ទុក្ខ
( ន.នាមសព្ទ )
[ទុក]
(ទុះខ) សេចក្ដីព្រួយ, សេចក្ដីលំបាក (កាយនិងចិត្ត) : កើតទុក្ខ, មានទុក្ខ ។ ពាក្យផ្ទុយ : សុខ ។ ឈ្មោះអរិយសច្ចទី ១ (ក្នុងអរិយសច្ចទាំង ៤) បានខាងសេចក្ដីទុក្ខ ដែលកើតអំពី ជាតិ, ជរា, ព្យាធិ, មរណៈ, សេចក្ដីសោកស្ដាយ, ខ្សឹកខ្សួល, លំបាកកាយ, តូចចិត្ត, ទង្គឹះតានតឹងចិត្ត; ហៅឲ្យពេញថា ទុក្ខអរិយសច្ច ឬទុក្ខសច្ច (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចតុរារិយសច្ច ផង) ។
- ទុក្ខក្ខន្ធ (ទុក-ខ័ក-ខ័ន) ន. (បា.; សំ. ទុះខស្កន្ធ) គំនរទុក្ខ, កងទុក្ខ គឺប្រជុំនៃសេចក្ដីទុក្ខគ្រប់យ៉ាង ។
- ទុក្ខក្ស័យ (ទុក-ខ័ក ក្សៃ) ន. (បា. ទុក្ខក្ខយ; សំ. ទុះខក្សយ) ដំណើរអស់ទុក្ខ, ទីអស់ទុក្ខ (ព្រះនិព្វាន) : ព្រះអរហន្តទាំងឡាយ លោកបានដល់នូវទុក្ខក្ស័យហើយ; ព្រះនិព្វានជាទុក្ខក្ស័យ ។
- ទុក្ខនិរោធ (ទុកខៈនិរោត) ន. (បា.) សេចក្ដីរំលត់ទុក្ខ; ទីរំលត់ទុក្ខ (ព្រះនិព្វាន), ជាឈ្មោះនៃអរិយសច្ចទី ៣ (ក្នុងអរិយសច្ចទាំង ៤) បានខាងដំណើររំលត់តណ្ហាអស់ មិនមានសល់; ហៅឲ្យពេញថា ទុក្ខនិរោធអរិយសច្ច ឬទុក្ខនិរោធសច្ច (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចតុរារិយសច្ច ផង) ។
- ទុក្ខនិរោធគាមិនី (ទុក-ខៈនិរោធៈ--) ន. (បា.) សេចក្ដីប្រតិបត្តិជាផ្លូវ ឬជាឧបាយឲ្យរលត់ទុក្ខ (អដ្ឋង្គិកមគ្គ), ជាឈ្មោះនៃអរិយសច្ចទី ៤ (ក្នុងអរិយសច្ចទាំង ៤) បានខាងផ្លូវមានអង្គ ៨ គឺ សេចក្ដីយល់ត្រូវ, តម្រិះត្រូវ, ការស្ដីនិយាយត្រឹមត្រូវ, ការងារត្រឹមត្រូវ, ការចិញ្ចឹមជីវិតត្រឹមត្រូវ, ព្យាយាមត្រូវ, ការរឭកត្រូវ, ដំណើរតាំងចិត្តខ្ជាប់ខ្ជួនត្រូវ ហៅឲ្យពេញថា ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ឬហៅថា មគ្គសច្ច ក៏បាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចតុរារិយសច្ច ផ) ។
- ទុក្ខនិរោធសច្ច (ទុក-ខៈនិរោធៈស័ច) ន. (បា.) សេចក្ដីរលត់ទុក្ខជាធម៌មានពិត (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទុក្ខនិរោធ) ។
- ទុក្ខបរិញ្ញា (ទុ-ខៈប៉ៈរ៉ិញ-ញ៉ា) ន. (បា.) កំណត់ដឹងច្បាស់នូវទុក្ខ, កំណត់បានថាជាទុក្ខ, ប្រាជ្ញាដែលកត់សម្គាល់យល់ថាជាទុក្ខ ។
- ទុក្ខប្បទាន (ទុក-ខ័ប-ប៉ៈ--) ន. (បា.) ការលើកទុក្ខធុរៈទម្លាក់ទៅលើគេ, ការផ្ដេកវេរទុក្ខធុរៈឲ្យគេ ។
- ទុក្ខប្បហាន (ទុក-ខ័ប-ប៉ៈ--) ន. (បា.) ការលះសេចក្ដីទុក្ខ គឺការរលាស់សេចក្ដីទុក្ខចោលមិនឲ្យទំនៅក្នុងចិត្ត : ទុក្ខប្បហានជាហេតុនាំឲ្យបានសេចក្ដីសុខ ។
- ទុក្ខវេទនា (ទុក-ខៈវេទៈនា) ន. (បា.) ដំណើរដឹងនូវសេចក្ដីព្រួយ, លំបាក; ដំណើររងអារម្មណ៍ ឬទទួលអារម្មណ៍ជាទុក្ខ, សេចក្ដីសោយទុក្ខ ។ ហៅត្រឹមតែ វេទនា ប៉ុណ្ណេះ ក៏គង់សំដៅសេចក្ដីថា ទទួលរងអារម្មណ៍ជាទុក្ខដែរ : រងវេទនា ។ ខ្មែរយើងប្រើជា កិ. ក៏មាន : វេទនាណាស់ !, វេទនាអ្វីម៉្លេះទេ! ឬ វេទនាអ្វីម្ល៉េះហ៎្ន ! ។
- ទុក្ខសច្ច (ទុក-ខៈ ស័ច) ន. (បា.) សេចក្ដីទុក្ខជាធម៌មានពិត (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទុក្ខ) ។
- ទុក្ខសមុទយ (ទុក-ខៈសៈមុទៈយៈ) ន. (បា.) ហេតុដែលនាំឲ្យកើតទុក្ខ (តណ្ហា), ជាឈ្មោះនៃអរិយសច្ចទី ២ (ក្នុងអរិយសច្ចទាំង៤) បានខាងតណ្ហាដែលជាហេតុនាំបណ្ដាលឲ្យកើតទុក្ខ; ហៅឲ្យពេញថា ទុក្ខសមុទយអរិយសច្ច ឬ ទុក្ខសមុទយសច្ច (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចតុរារិយសច្ច ផង) ។
- ទុក្ខសមុទយសច្ច (ទុក-ខៈសៈមុទៈ យៈស័ច) ន. (បា.) ហេតុដែលនាំបណ្ដាលឲ្យកើតទុក្ខជាធម៌មានពិត (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទុក្ខសមុទយ) ។ល។
-
ទេវ
( ន.នាមសព្ទ )
[ទេវៈ]
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទេព) ។ ទេវៈបពិត្រព្រះសម្មតិទេពក្សត្រថ្លៃប្រសើរអើយ ! រីប្រទេសដែលបានសុខស្បើយឥតមានទុក្ខភ័យ ទាំងនេះក៏ដោយសារព្រះតេជះសម្ភារបារមីទសពិធរាជធម៌នៃព្រះអង្គ ! (ព. ទេ. ប្រែរយបុរាណ) ។
- ទេវកញ្ញា ឬ - ទេវកន្យា ន. (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទេពកញ្ញា) ។
- ទេវតា (ទេវៈដា) ន. (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទេព និង ទេពតា) ។
- ទេវតាពលី (ទេវៈតាពៈលី) ន. (បា. ទេវតាពលិ ឬ --ពលី; សំ. ទេវតាពលិន៑) គ្រឿងបូជាចំពោះទេវតា ។ ទេវតាពលីមាន ២ យ៉ាង គឺ ១- ខាងពុទ្ធសាសនាប្រើឧទ្ទិស ចំណែកបុណ្យជូនចំពោះទេវតា; ២- ខាងលទ្ធិខ្លះក្រៅពី ពុទ្ធសាសនា ប្រើបូជាវត្ថុផ្សេងៗមានភោជនាហារជាដើម ចំពោះទេវតា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពលី ទៀតផង) ។
- ទេវទូត ន. (សំ. បា.) បម្រើរបស់ទេវតា, ទេវតាអ្នកទទួលខ្លួនបម្រើសម្រេចកិច្ចការអ្វីម្យ៉ាងៗ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទូត ផង) ។
- ទេវទេព (ទេវៈទេប) ន. (សំ. បា. ទេវទេវ) ទេវតារបស់ទេវតា ឬទេវតាកន្លងលើសអស់ទេវតា (ព្រះសម្មាសម្ពុទ្ធ; ព្រះព្រហ្ម) ។
- ទេវធម៌ (ទេវៈធ័រ) ន. (សំ.; បា. ទេវធម្ម) ធម៌សម្រាប់ទេវតា ឬធម៌សម្រាប់ធ្វើបុគ្គលឲ្យបានជាទេវតា; ទេវធម៌មាន ២ យ៉ាង គឺ ហិរិ សេចក្ដីខ្មាសអំពើអាក្រក់; ឱត្តប្បៈ សេចក្ដីរាងចាលរអានឹងអំពើអាក្រក់ : មនុស្សមានហិរិនិងឱត្តប្បៈ ហៅថា អ្នកមានទេវធម៌ ។
- ទេវធីតា (ទេវៈធីដា) ន. (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទេពធីតា) ។
- ទេវនាគរី (ទេវៈនាគៈរី) ន. (សំ. ទេវ “ទេវតា” + នាគរី “ស្ត្រីអ្នកក្រុង; ស្រ្តីអ្នកឈ្លាសខាងឧបាយល្បួង...”) ឈ្មោះអក្សរមួយបែបរបស់ពួកព្រាហ្មណ៍ក្នុងប្រទេសឥណ្ឌា មានតាំងពីយូរអង្វែងហើយដរាបមកដល់សព្វថ្ងៃនេះ, សម្រាប់កត់ត្រាភាសាសំស្ក្រឹត : អក្សរទេវនាគរី ។
- ទេវនារី (ទេវៈ--) ន. (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទិព្វនារី) ។
- ទេវនិករ (ទេវៈ--) ន. (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទេពនិករ) ។
- ទេវនិកាយ (ទេវៈ--) ន. (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទេពនិកាយ) ។
- ទេវបញ្ជា (ទេវៈប័ញជា) ន. សេចក្ដីបង្គាប់របស់ទេវតា : ព្រះឥន្ទ្រទ្រង់មានទេវបញ្ជាទៅនឹងព្រះវិស្សកម្មទេវបុត្រឲ្យចុះមកនិម្មិតអាស្រមថ្វាយព្រះវេស្សន្តរ ។
- ទេវបុត្ត (ទេវៈបុត) ន. (បា.; សំ. ទេវបុត្រ) ទេវតាប្រុស ។
- ទេវបុត្រ (ទេវៈបុត) ន. ដូចគ្នានឹង ទេវបុត្ត ដែរ ។
- ទេវភូត (ទេវៈ--) ន. (បា.) ពួកភូត (សត្វ) គឺទេព្តា; ទេព្តាទុកដូចជាពួកភូត ។
- ទេវរាជ (ទេវៈរាច) ន. (សំ. បា.) ស្ដេចនៃទេវតា ឬទេវតាជាស្ដេច; ព្រះឥន្រ្ទ ។
- ទេវរូប (ទេវៈ--) ន. (សំ.បា.) រូបទេវតា; រូបប្រៀបដោយរូបទេពតា ។
- ទេវលោក (ទេវៈ--) ន. (សំ. បា.) លោកជាទីនៅនៃពួកទេវតា, ស្ថានសួគ៌ ។
- ទេវវិមាន (ទេវៈ--) ន. ដូចគ្នានឹង ទេពវិមាន ។
- ទេវស្ថាន (ទេវៈ--) ន. (សំ.; បា. ទេវដ្ឋាន) ទី, លំនៅរបស់ទេវតា ។ ប្រាសាទ, អាស្រម, រោងតម្កល់ទេវរូបតាមសណ្ដាប់ពួកព្រាហ្មណ៍ ។
- ទេវឫទ្ធិ (ទេវៈរឹត) ន. (សំ.) ឫទ្ធិរបស់ទេវតា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឫទ្ធិ ផង) ។
- ទេវា ដូចគ្នានឹង
- ទេពា ។
- ទេវានុភាព (--ភាប) ន. (សំ. បា. ទេវានុភាវ) អានុភាពនៃទេវតា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អានុភាព ផង) ។
- ទេវាយតនៈ (ទេវាយៈតៈន៉ៈ) ន. (សំ. បា.) លំនៅទេវតា (ដូចគ្នានឹង ទេវស្ថាន ដែរ) ។
- ទេវាយុធ (--យុត) ន. (សំ.) អាវុធរបស់ទេវតា គឺឥន្ទធនូ ។
- ទេវាវិនិច្ឆ័យ ន. (បា. ទេវ + វិនិច្ឆយ “ការវិនិច្ឆ័យរបស់ទេវតា”) ពាក្យនេះ ខ្មែរយើងប្រើឲ្យឈ្មោះប្រាសាទជាស្ថានសម្រាប់ប្រជុំធំ នៅក្នុងព្រះបរមរាជវាំងចតុម្មុខ ជាប្រាសាទដែលតម្កល់ស្វេត្រឆត្រធំសម្រាប់រាជ្យ : ព្រះទីន័ងទេវាវិនិច្ឆ័យ ឬប្រាសាទទេវាវិនិច្ឆ័យ ។
-
ទំនប់
( ន.នាមសព្ទ )
ពំនូកដីដែលគេលើកទប់រាំងផ្លូវទឹក : លើកទំនប់ ។ ព. ប្រ. ឧបាយ; ទ្រព្យ; សំណូក ឬមនុស្សដែលទប់ផ្លូវសេចក្ដី, ទប់ដំណើរឲ្យអាក់ ឲ្យទើសទាក់ ទៅតាមលំអានតាមគន្លងមិនរួច : កុំអាងទំនប់ជាងច្បាប់ ។
-
នយោបាយ
( ន.នាមសព្ទ )
[នៈ-- ]
(នយ + ឧបាយ) ឧបាយក្នុងការណែនាំ, កលល្បិច ឬមេគំនិតដែលគេផ្ដើមឡើង ដើម្បីដឹកនាំជនដទៃឲ្យប្រព្រឹត្តទៅរកទីដៅយ៉ាងនេះ ឬយ៉ាងនោះ, កិច្ចការដែលទាក់ទងដោយការគ្រប់គ្រងរដ្ឋ : គប្បីដើរតាមមាគ៌ានយោបាយនៃរដ្ឋបុរស ។
-
នីតិ
( ន.នាមសព្ទ )
[នី-តិ ]
ច្បាប់; ឧបាយជាគ្រឿងណែនាំ; បែបផែន; ទំនឹមទំនៀម, ប្រពៃណី ។
- នីតិកម្ម (--កាំ) ការធ្វើច្បាប់, សិទ្ធិតែងច្បាប់, អង្គច្បាប់ សម្រាប់រដ្ឋនីមួយៗ ។
- នីតិកាល កាលរបស់នីតិ, រយៈកាលរបស់សភាអ្នកតែងតាំងច្បាប់ : នីតិកាលនៃសភាទាំងពីរ មានកំណត់តែត្រឹម ៤ ឆ្នាំ ។
- នីតិកោសល (--សល់) អ្នកឈ្លាសក្នុងច្បាប់, ដែលវាងវៃខាងច្បាប់ ។
- នីតិក្រម លំដាប់នៃច្បាប់; ទម្រង់ការរបស់ច្បាប់ គឺរបៀបដែលចៅក្រមត្រូវធ្វើក្នុងការអង្កេតពិនិត្យសាកសួរពីបទល្មើសផ្សេងៗ ។
- នីតិនិយម ការកំណត់យកតាមច្បាប់, សេចក្ដីស្មោះត្រង់ចំពោះច្បាប់រាជការសម្រាប់រដ្ឋ ។
- នីតិប្បញ្ញត្តិ (--តិប-បាញ់-ញ៉ាត់) បញ្ញត្តិរបស់ច្បាប់, ការតែងតាំងច្បាប់, ការបង្គាប់ឲ្យធ្វើតាមច្បាប់ : នីតិប្បញ្ញត្តិជាភារៈរបស់សភា ។
- នីតិបុគ្គល អ្នករៀបរៀងច្បាប់, អ្នកតែងតាំងច្បាប់ ។
- នីតិប្រតិបត្តិ (--ប្រៈតិបាត់) ការប្រតិបត្តិតាមច្បាប់, សេចក្ដីគោរពច្បាប់ ។
- នីតិសម្បទា (---សាំ-ប៉ៈ--) ការដល់ព្រម, សមប្រកប, បរិបូណ៌ដោយច្បាប់, ការមានសិទ្ធិគ្រប់គ្រាន់តាមផ្លូវច្បាប់ ។ នីតិសាស្ត្រ គម្ពីរឬក្បួនខ្នាតស្ដីពីច្បាប់ ។ល។
-
បន្លាច
( កិ.កិរិយាសព្ទ )
[បន់-ល៉ាច ]
ធ្វើឲ្យខ្លាចដោយព្យូហ៍, ដោយកលឧបាយ ឬដោយសំដែងអាការគួរស្បើម គួរស្ញើប ។
-
បទ
( ន.នាមសព្ទ )
[បត់]
ឧបាយ; រឿង, ហេតុ; ទី; ការរក្សា; ចំណែក; ជើង; ស្នាមជើង; ផ្លូវ; ទំនង, ដំណើរទំនង, ដើមទង ។ គ្វាម, លំនាំ នៃសំឡេងដែលសូត្រ ឬដែលច្រៀង ។
- បទសរភញ្ញ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សរភញ្ញ) ។
-
ប្រៀប
( កិ.កិរិយាសព្ទ )
ធៀប, ប្រដូច ។
- ប្រៀបធៀប ធៀបប្រដូច, ប្រដូចដោយធៀបគ្នា ។
- ប្រៀបផ្ទឹម ផ្ទឹមប្រដូចគ្នា ។
- ប្រៀបប្រាយ ដែលផ្សែផ្សំប្រដូចគ្នា : និយាយប្រៀបប្រាយ; សម្ដីប្រៀបប្រាយ ។
- ពាក្យប្រៀប ពាក្យប្រដូច ។
- ចាញ់ប្រៀបគេ ចាញ់គេដោយការប្រៀបផ្ទឹម គឺបើប្រៀបផ្ទឹមនឹងគេឃើញថាអន់ជាងគេ ដោយកលឧបាយណាមួយ, ចាញ់កលឧបាយគេ ។
- មានប្រៀបលើគេ មានតម្លែលើគេដោយការប្រៀបផ្ទឹម គឺបើប្រៀបផ្ទឹមនឹងគេ ឃើញថាគ្រាន់បើជាងគេ ។
-
ប្រហែល
( និ.និបាតសព្ទ )
(ប្រហេលី, ប្រហេលិកា ប្រើជា ន. “ប្រស្នា, ការសួរដណ្ដឹង; កល, កិច្ចកល, ឧបាយកល”) ដូចយ៉ាង, ដូចជា : ប្រហែលយ៉ាងអ្នកមិនគួរវានឹងហ៊ានមើលងាយសោះ ! ។ ប្រមាណជា, ស្មានជា, ទំនងជា : ប្រហែលប៉ុន្មាននាក់ ?, ប្រហែល ២០ នាក់; ប្រហែលជាគេនឹងមិនមកទេដឹង ?; ការនុះប្រហែលជា ៥ ថ្ងៃទៀតទើបហើយស្រេច ។ គុ. ឬ កិ. វិ. ដែលស្មើគ្នា, ដែលដូចគ្នា : មានចំណេះប្រហែលគ្នា; ដាក់ថែមឲ្យបានច្រើនប្រហែលគ្នា, ដើរលឿនប្រហែលគ្នា ។