Khmer Dictionary: ឲ្យ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កន្ទក់កន្ទេញ
( កិ.កិរិយាសព្ទ )
រំអុក : កូនខ្ញុំវាចេះតែកន្ទក់កន្ទេញឲ្យខ្ញុំទិញមួកឲ្យវា ។
-
កន្ទាលត្រអាក
( ន.នាមសព្ទ )
ឈ្មោះរោគមួយយ៉ាង កើតនៅស្បែកឡើងកន្ទួលឃ្មឹលបណ្តាល ឲ្យរមាស ។
-
កប៉ាល់
( ន.នាមសព្ទ )
នាវាវិសេសមានកម្លាំងលឿនទៅដោយចំហាយកើតអំពីទឹក និងភ្លើង បណ្ដាលឲ្យចក្រយន្តដើរ ។ (សំ. បា. កបាល ន. “រលា, អំបែង, ត្រឡោក,...) ។
-
កន្ធែក
( កិ.កិរិយាសព្ទ )
ធ្វើឲ្យញែកឃ្លាតពីគ្នា : កន្ធែកជើងជាដើម ។
-
កម្ជាប់
( កិ.កិរិយាសព្ទ )
ធ្វើឲ្យខ្ជាប់, និយាយភ្ជាប់ឲ្យនឹងពាក្យ នឹងសំដី : និយាយកម្ជាប់ពាក្យ, ស៊ីស្លាកម្ជាប់ពាក្យ, កម្ជាប់ព្រលឹង (ពាក្យក្នុងទម្រង់ការ) ។
-
កម្ជេញ
( កិ.កិរិយាសព្ទ )
ធ្វើឲ្យខ្ជេញ, និយាយពាក្យដដែលៗ នាំឲ្យជ្រេញ; ឲ្យអផ្សុកចិត្ត (មិនសូវប្រើ) ។
-
កម្ដៅ
( កិ.កិរិយាសព្ទ )
ធ្វើឲ្យក្ដៅ : កម្ដៅសម្ល, កម្ដៅពោះ; កម្ដៅចិត្ត ។
-
កម្ទរ
( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ធ្វើឲ្យខ្ទរ, ឲ្យលាន់ឮសាយ : កម្ទរសំដី, និយាយកម្ទរ, វាយស្គរកម្ទរ ។
-
កម្ទារ
( កិ.កិរិយាសព្ទ )
ធ្វើឲ្យខ្ទារ, ស្រែកឲ្យលាន់ឮកងរំពងឡើង : កម្ទារសំដី, ស្រែកកម្ទារ ។ បំប៉ោងរោមនិងស្លាបឲ្យប៉ោងពង់ឡើងស្ទុះទៅរកញី : ក្ងោកឈ្មោលពង់កម្ទារទៅរកញី ។
-
កម្ទេច
( កិ.កិរិយាសព្ទ )
ធ្វើឲ្យខ្ទេច : កម្ទេចជាធូលី, កម្ទេចជាផេះ ។