Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Animal: Mekong stingray 

Topics :: Animal :: fish :: Mekong stingray  -- ​ត្រី​បបែល

Khmer Name: ​ត្រី​បបែល
English Name: Mekong stingray 
Other Names: ប្របែល

Chuon Nath: ឈ្មោះ​មច្ឆ​ជាតិ​ពួក​មួយមាន​រូប​មូល នៅ​មាត់​ខាង​ក្រោម មាន​ជាយ​គ្រែង​ជុំ​វិញ កន្ទុយ​វែង ស្បែក​រឹង​គគ្រាត, បើ​ស្ងួត​ក្រៀម​ ប្រើ​កា​រូស​ឈើ​បាន ។ បបែល​មាន​ច្រើន​បែប​គឺ​ បបែល​កូន​មាន់​ ​មាត្រ​​តូច​ល្មម​រាង​មូល ; បបែល​ភ្នែក​លៀន​ មាត្រ​និង​រាង​ដូច​បបែល​កូន​មាន់​​តែ​ភ្នែក​លៀន​; បបែល​រុយ​ ទ្រង់​ទ្រាយ​ដូច​គ្នា តែ​មាត្រ​ធំ​ជាង មាន​ផ្កាយ​ខ្មៅៗ ; បបែល​ត្រី ទ្រង់​ទ្រាយ​និង​មាត្រ​​ស្រដៀង​គ្នា តែ​ខ្លួន​សម្បុរ​ស​; បបែល​ទង់ រាង​និង​មាត្រ​​ប្រហែល​គ្នា​នឹង​បបែល​ត្រី​ដែរ តែ​កន្ទុយ​ពណ៌​ស​-​ក្រហម​ដូច​ជា​ទង់​ជាតិ​; បបែល​អក ទ្រង់ ​ទ្រាយ​ខុស​ពី​បបែល​ទាំង​ប៉ុន្មាន​​ខាង​លើ​នេះ គឺ​ខ្លួន​ខ្លី ជាយ​គ្រែង​មាន​សណ្ឋាន​ជា​ស្លាប​ដូច​ស្លាប​សត្វ​បក្សី​ កន្ទុយ​វែង​សម្បុរ​ខ្មៅ​មាន​ផ្កាយ​-ស; បបែល​ខ្លែង ដូច​បបែល​អក​ តែ​ខ្លួន​ស្ដើង​កន្ទុយ​វែង​; បបែល​ខ្លា មាត្រធំ​ទម្ងន់​ដល់​ទៅ​មួយរយ​គីឡូ​ក្រាម​ក៏មាន សម្បុរ​ដូច​ខ្លា​សុទ្ធសាធ​; បបែល​ក្របី ដូច​បបែល​អក តែ​មាត់​វែង ; បបែល​រលួស​ មាត្រ​ធំ​មាន​បន្លា​ដូច​បន្លា​រលួស ; បបែល​ស្លឹក ខ្លួន​ស្ដើង​ដូច​ស្លឹក​ ជាយ​គ្រែង​វែង​កន្ទុយ​វែង​; បបែល​ខ្យល់ ស្រដៀង​នឹង​បបែល​កូន​មាន់ តែ​ខ្លួន​មាន​ផ្កាយ​ខៀវ​ក្រហម​សណ្ឋាន​ដូច​ផ្កា; បបែល​សេះ ដូច​បបែល​អក តែ​ក្បាល​ដូច​ក្បាល​សេះ​; បបែល​ត្រោក មាត្រធំ​សម្បុរ​ក្រហម មាន​ជាយ​ត្រង់​ចុង​កន្ទុយ​; បបែល​ភក់ ទ្រង់​ទ្រាយ​ដូច​បបែល​ត្រី តែ​ខ្លួន​និង​ពោះ​មាន​សម្បុរ​ខ្មៅ ។


Headley: ray / skate (kind of flat fish, Trygon varnak or T. zugei)

Image with link belong to the linked site. Images maybe crop/resized from the original to fit the format.
Prohok Solutions @2017 : Learn Khmer | Khmer Calendar