Flowers: White Leadtree
Topics :: Flowers :: White Leadtree -- ក្ទម្ពទេស
Khmer Name: ក្ទម្ពទេស
English Name: White Leadtree
Other Names: កន្ធំថេត ស សម្បួរទេស សម្បួរប្រាក់ ទុំទេស Jumbay
Scientific Name: Leucaena leucocephala
Chuon Nath: ឈ្មោះឈើមួយប្រភេទ ជាឈើមានដើមមិនធំណាស់ មានសាច់រឹង ស្លឹកល្អិតៗ ផ្កាមានសណ្ឋានស្រដៀងនឹងផ្កាក្ទម្ព ផ្លែមានសណ្ឋានស្រដៀងនឹងផ្លែចង្រៀក ប៉ុន្តែត្រួយ, ផ្កានិងផ្លែខ្ចី ប្រើជាអន្លក់បាន, ត្រួយប្រើជារបោយនំបញ្ចុកក៏បាន, ជាឈើមានពូជមកពីប្រទេសក្រៅ, មាននៅប្រទេសកម្ពុជាយូរណាស់មកហើយ; អ្នកខ្លះហៅឈើនេះថា សម្បួរទេស, អ្នកខ្លះហៅ សម្បួរប្រាក់, អ្នកខ្លះហៅ ទុំទេស, អ្នកខ្លះហៅ ក្រៈទុំថេត (តាមសំដីសៀម), តាមពិតត្រូវ ហៅ ក្ទម្ពទេស ឬ សម្បួរទេស : គេច្រើនដាំក្ទម្ពទេសធ្វើជារបងឈើរស់ ព្រោះជាឈើរស់ជាប់បានយូរ គេអាចប្រើត្រួយ, ផ្កានិង ផ្លែខ្ចីជាអាហារបានផង ។
Headley: tree of paradise (prob. Mitragyna brunonis or M. javanica)