Flowers: Digoxin
Topics :: Flowers :: Digoxin -- យីថោ
Khmer Name: យីថោ
English Name: Digoxin
Other Names: Lucky Nut
Scientific Name: Thevetia peruviana
Chuon Nath: ឈ្មោះឈើផ្កាមានសន្លឹកតូចជមវែងស្រួចៗ មានជ័រសផ្កាជាចង្កោម សម្បុរក្រហមខ្ចី មានស្រទាប់ ស្ទើរចាប់ច្រឡំនឹងផ្កាកុលាប ក្លិនក្រអូបប្រហើរឆ្អិតតែផ្សាយមិនសូវបានឆ្ងាយ, បើកាត់ឲ្យជាប់ទាំងមែកត្រាំក្នុងទឹកដបទុកបានយូរថ្ងៃ, ហៅថា យីថោក្រហម ឥឡូវក្នុងប្រទេសកម្ពុជា មានយីថោមួយប្រភេទផ្សេង មានដើមស្លឹកផ្កាដូចយីថោក្រហមដែរ ប៉ុន្តែផ្កាមានព័ណ៌ស, ហៅថា យីថោ-ស ផ្កាពុំសូវមានក្លិនទេ ។ មានមួយប្រភេទទៀតដើមធំមានជ័រស ស្លឹកស្រួចៗដែរ តែតូចៗខ្លីៗបន្តិច ផ្កាសម្បុរលឿងឥតស្រទាប់ រូបសណ្ឋានស្រដៀងនឹងផ្កាត្រកួន តែ តូចជាង មានផ្លែសាច់ផុសៗ, ហៅថា យីថោលឿង (ច្រើនហៅ យិតថោ ជាង) ។
Headley: kind of bush, oleander or rose laurel (Thevetia peruviana)