Tropical Fruits:Sweetsop
Topics :: Tropical Fruits :: Sweetsop -- ទៀប
Khmer Name: ទៀប
English Name: Sweetsop
Other Names: custard apple, sugar apple, sweet apple
Scientific Name: Annona squamosa
Varieties: ទៀបបាយ, ទៀបស្វិត, ទៀបបន្លាឬទៀបទេស (ទៀបបារាំង)
Chuon Nath: ឈ្មោះឈើដំណាំពួកមាក់បាត ជាដំណាំមានដើមទាបៗ ល្មមបេះផ្លែបានដោយងាយ, ផ្លែទុំប្រើជាបង្អែមស្រស់, ទៀបមាន ៣ ប្រភេទគឺ ទៀបបាយឬទៀបសាច់ជ្រាយ មានផ្លែទុំសាច់ជ្រាយងាយរលេះ មានរសផ្អែមឈ្ងុយឆ្ងាញ់; ទៀបស្វិត ឬ ទៀបសាច់ស្វិត មានផ្លែប៉ុនគ្នានឹងទៀបបាយដែរ ប៉ុន្តែមានសាច់ស្វិត មិនងាយរលេះ ទុកបានយូរជាងទៀបបាយ មានរសផ្អែមខ្សោយបន្តិចជាងទៀបបាយ; ទៀបបន្លាឬទៀបទេស មានផ្លែធំច្រឡោ មានពកខ្ពស់ៗ ស្ទើរនឹងហៅថាបន្លាក៏បាន ប៉ុន្តែមិនស្រួចដល់មុតដៃទេ ផ្លែទុំមានសាច់ជ្រាយ មានរសជូរបន្តិចៗ បើដាំនៅដីល្អ មិនសូវជូរប៉ុន្មានទេ; ទៀបនេះមានពូជដំបូងមកពីបរទេស គេច្រើនហៅថា ទៀបបារាំង; តាមទម្លាប់ខ្មែរ, បើពូជដំណាំឬរបស់អ្វីដែលមកពីបរទេស គេច្រើនតែហៅថា...ទេស ដូចជា : ក្ទម្ពទេស, ចេកទេស, ដំឡូងទេស, សេះទេស, សំបួរទេស, សំពត់ទេស ជាដើម, ទៀបបន្លា នេះអ្នកខ្លះគេក៏ហៅ ទៀបទេស ដែរ ។