Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Tropical Fruits:Caryota mitis

Topics :: Tropical Fruits :: Caryota mitis -- ទន្សែ

Khmer Name: ទន្សែ
English Name: Caryota mitis
Scientific Name: Caryota mitis

Chuon Nath: ឈ្មោះ​ឈើ​មួយ​ប្រភេទ មាន​ដើម​សណ្ឋាន​ស្លា ផ្លែ​មាន​ស្មែង នៅ​ស្រទាប់​ធាង​មាន​ក្រមរ​ជា​ផង់​ល្អិត ។ ទន្សែ​នេះ, អ្នក​លង្កា​ទ្វីប​គេ​ធ្វើ​ផ្កា​វា​ឲ្យ​ស្រក់​ទឹក​ផ្អែម​បាន ដូច​ផ្កា​ត្នោត​ដែរ, មុន​ដំបូង, កាល​បើ​គេ​ស្ទង់​ឃើញ​ថា​ផ្កា​វា​មាន​ចំណាស់​ល្មម​គាប​បាន​ហើយ, គេ​ធ្វើ​ជណ្ដើរ​ឫស្សី​តូច​ល្មម, ជណ្ដើរ​នោះ​មាន​កាំ​ខាង​លើ ២ ជា​ចម្ពាម​ទប់​កុំ​ឲ្យ​ក្រឡាច់, គេ​ឡើង​ទៅ​ក្រសោប​សំណុំ​ផ្កា ចង​ផ្អោប​ឲ្យ​ណែន, ចង ៧ ថ្ងៃ ក្ដឹប​ក៏​ទុំ​ទាំងអស់ គ្រាន់​តែ​ស្រាយ​ចំណង​ចេញ ក្ដឹប​ទាំង​នោះ​ក៏​ជ្រុះ​អស់ នៅ​សល់​តែ​ស្មែង​គេ​ប្រមូល​ទង​ស្មែង​ឲ្យ​ល្មម​តែ​គាប​កើត ចង​ជា​ដុំ​តូច​ៗ ច្រើន​ដុំ ឥត​កាត់​ចោល​ទេ, លុះ​គម្រប់ ៧ ថ្ងៃ គេ​យក​គំនាប​សំប៉ាត ដូច​គំនាប​ត្នោត​ឈ្មោល គាប ៣ ថ្ងៃ គេ​យក​កាំបិត​យ៉ាង​មុត​ចិត ដូច​ចិត​ផ្កា​ត្នោត​ដែរ, ក៏​ស្រក់​ទឹក​ផ្អែម​មក, គេ​ត្រង​នឹង​ក្វាង​មាន​ទំហំ​មាត់​ល្មម​តែ​ចុះ​សំណុំ​ផ្កា​ដែល​គេ​ចង​នោះ, បាន​ទឹក​ផ្អែម គេ​អាច​រំងាស់​ធ្វើ​ស្ករ​បាន​ដូច​ត្នោត​ដែរ, ងាយ​ធ្វើ​ជាង​ត្នោត ព្រោះ​មិន​ខ្លាច​ធ្លាក់​ដូច​ត្នោត​ទេ; ស្ករ​ទន្សែ​ផ្អែម​ខ្សោយ​បន្តិច​ជាង​ស្ករ​ត្នោត​មិន​រងាន់​ទេ ។ ទន្សែ​បញ្ចេញ​ផ្កា​ឥត​រដូវ​ដូច​ត្នោត​ទេ, គួរ​យើង​ធ្វើ​ល្បង​មើល, ក៏​គង់​នឹង​បាន​ដឹង​ដោយ​ងាយ, បើ​ធ្វើ​កើត, មាន​ប្រយោជន៍​សំខាន់​ណាស់, គួរ​តែ​យើង​ពិសោធន៍​មើល : ដី​នៅ​ប្រទេស​យើង​ងាយ​ដាំ​ទន្សែ​ណាស់​គួរ​តែ​ដាំ​ត្រង់​ដី​ទំនេរ​ៗ​ឲ្យ​មាន​ច្រើន​ឡើង ។

Headley: fish tail palm (Caryota mitis or C. urens)

Image with link belong to the linked site. Images maybe crop/resized from the original to fit the format.
Prohok Solutions @2017 : Learn Khmer | Khmer Calendar