Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Tropical Fruits:Sapodilla

Topics :: Tropical Fruits :: Sapodilla -- ល្មុត

Khmer Name: ល្មុត
English Name: Sapodilla
Other Names: សែដា
Scientific Name: Nispero Achras
Varieties: ល្មុត​ខ្មែរ, ល្មុត​បារាំង ឬ ល្មុត​ទេស

Chuon Nath: (លះមុត អ. ថ. ល៉ៈមុត) ឈ្មោះ​ឈើ​ដំណាំ ប្រើ​ផ្លៃ​ទុំ​ជា​អាហារ, មាន​ពីរ​ប្រភេទ​គឺ ល្មុត​សែដា ផ្លែ​ថ្លោស​ៗ​មាន​ច្រើន​បែប; ល្មុត​ខ្មែរ (ស. លះមុត​សីដា ឬ លះមុត​ទៃយ អ. ថ. ល៉ៈមុត​ស៊ីដា ឬ --ថៃ “ល្មុត​សៀម”) ដើម​ធំ​ស្លឹក​រង្វើល​ៗ ផ្លែ​សណ្ឋាន​ស្រដៀង​នឹង​ផ្លែ​ព្កុល​តែ​ធំ​ជាង វេលា​ទុំ​ជោរ​ឡើង​សម្បុរ​ក្រហម​ក្រមៅ​សាច់​ផុស​ៗ​បន្តិច មាន​រស​ផ្អែម​ស្រាល ច្រើន​មាន​គ្រាប់​តែ​មួយ​ៗ; ល្មុត​បារាំង ឬ ល្មុត​ទេស ដើម​តូច​ជាង​ល្មុត​សែដា ស្លឹក​ញឹក​ជិត ផ្លែ​មាន​ច្រើន​បែប​ខ្លះ​រាង​មូល សាច់​ស, ខ្លះ​រាង​ទ្រវែង​សាច់​ក្រហម​ស្ទើរ, ផ្លែ​ធំ​ៗ​ប៉ុន​ស៊ុត​មាន់​ឬ​ស៊ុត​ទា​ក៏​មាន ទ្រើស​ជាង​នុះ​ក៏​មាន តូច​ៗ​ចុះ​ពី​នុះ​មក​ក៏​មាន, ផ្លែ​ទុំ​សាច់​ជ្រាយ​មាន​រស​ផ្អែម​ឈ្ងុយ (បែប​ដែល​មាន​ផ្លែ​រាង​ទ្រវែង​សាច់​ស្ទើរ​ក្រហម​នោះ អ្នក​ស្រុក​ខ្លះ​ច្រឡំ​ហៅ​ថា​សែដា ក៏​មាន) ។

Headley: sapodilla tree (Nispero Achras; it has a sweet, brownish fruit resembling a plum)

Image with link belong to the linked site. Images maybe crop/resized from the original to fit the format.
Prohok Solutions @2017 : Learn Khmer | Khmer Calendar