Khmer Song:
Topics :: Khmer Oldies Song Detail
Unknown Production
Title : | ជួយបង |
Title Transliteration : | Chuoy Bong |
Title Translation : | Help Me |
Other Title(s) : | បានអូនអុំទូក |
Singers : | អ៊ឹង ណារី, រស់ សេរីសុទ្ធា |
Song Writer : | អុំ តារា |
Music Composer : | អុំ តារា |
Genre/Beat : | Saravann |
Lyric : | ១.(ប)បានមុំអុំទូកជាមួយបង សប្បាយកន្លង អើយអូនកុំភ័យ(២ដង) បងនាំអូនជិះលេងតាមជលសៃ(២ដង) រៀបរាប់អស់ត្រី ក្នុងបុរីមច្ឆារ(២ដង)។ ២.(ប)ឈូកស្រហមអមព្រលិត បងសែនពេញចិត្តអើយពេញស្នេហា(២ដង) ផ្កាក្រពុំរីករុងរោយកេសា(២ដង) អណ្តែតត្រៀបត្រាចាំពេលណាអូនជួយបង(២ដង)។ ៣.(ស)ជួយអីប្រាប់ស្រីកុំអែរអង់ ប្រាប់អូនឲត្រង់អើយណាប្រុសបង(២ដង)(ប)ជួយអុំទូក ណាស្រស់នួនល្អង(២ដង) (ស)អាសូរអូនផង អូនមិនចេះអុំទេ(២ដង)។ ៤.(ប)ចេះមកពីរៀនមានពីរក គួរស្រស់ពន្លក អើយរៀនដូចគេ(២ដង) (ស)តាំងពីកើត អូនមិនដែលអុំទេ(២ដង) ទូកនិងងាករ៉េ នាំបងជេរអូនហើយ(២ដង)។ ៥.(ប)ឱទេពនារី ទីស្នេហា អូនមិនមេត្តa អើយទ្រូងបងឡើយ(២ដង) (ស)ជូនបុ្រសបង មិនបានឆ្លងដល់ត្រើយ(២ដង) កុំខូចចិត្តឡើយ ពាក្យអូនឆ្លើយលេងទេ(២ដង)។ |
Source/Link : | http://khmeroldies.org |