Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Song:

Topics :: Khmer Oldies Song Detail

Unknown Production

Title :ដួង​បុប្ផា​ស្នេហ៍​បង
Title Transliteration :Duong Bopha Snae Bong
Title Translation :Flower's Heart, My Love
Singers :ស៊ីន ស៊ីសាមុត, ប៉ែន រ៉ន
Genre/Beat :Kbach
Lyric :

I. (ស) សុរិយាយាត្រាប្រពាតព្រៃ តើដល់ស្អែកថ្មី ថ្ងៃល្អឬទេ
(ប) ធ្វើម្ដេចនឹងដឹងណាព្រលឹងស្នេហ៍ (ស) ថ្ងៃស្អែក ត្រូវតែចែងចាំងរស្មី។

II. (ប) ថ្ងៃស្អែកថ្ងៃមុខមិនអាចទាយបាន ដូចចិត្តកល្យាណស្មានមិនត្រូវអី
(ស) ថ្ងៃនេះមេឃខៀវ សែងក្រហមខ្ចី ជឿចុះប្រុសថ្លៃ ស្រីមិនកែប្រែ។

R. (ប) បងជឿហើយចាំ ចាំជាប់ក្នុងចិត្ត ថាចម្ប៉ាពិត ប្រណីក្ដីស្នេហ៍
(ស) ត្រៀមកាយត្រៀមចិត្ត អូនមិនវៀចវេរ ស្លាប់រស់មិនរេ ស្មោះតែបងមួយ។

III. (ប) ខ្លាចតែស្អែកថ្មីប្រែជាសូរ្យគ្រាស នោះបងជាក់ច្បាស់ស្លាប់ដោយទុក្ខព្រួយ
(ស) បេះដូងអូនទន់ អូនមានតែមួយ លើកស្ទួយប្រគល់ជូនបងរក្សា។

IV. (ប+ស) សុរិយេទន់ទេររៀបចូលបន្ទំ បន្ទាបចូលទ្រនំទ្រូងព្រះសុមេរា
ថ្ងៃស្អែកថ្ងៃថ្មីរស្មីថ្លៃថ្លា ដូចដួងចិន្ដាយើងទាំងពីរពោះ។

Source/Link :http://khmeroldies.org
Prohok Solutions @2017 : Learn Khmer | Khmer Calendar