ផ្ដើម៖ ហូ... ហូ... ហូ... ហូ... ហូ... I. ឱ!ស្ពានជីលាណាត់គ្នាថ្ងៃស្អែក ចម្រៀងទាវឯក ច្រៀងស្រែកផ្ដែផ្ដាំត្រែងត្រង់ ឱ!ភ្នំបាធាយ រៀបរាយពីក្ដីស្រណោះ ធម្មជាតិក្រៀមក្រោះ រស់បានដោយទឹកសន្សើម ។ II. សារិកាសួរមែក សេកសួរបង្គង ទាវសុំផ្ដាំផង បងអើយកុំភ្លេចរឿងដើម ខ្ញុំនឹកប្រុសថ្លៃ រាល់ថ្ងៃស្ទើរផុតដង្ហើម បើបងស្អប់ខ្ពើម សុំឆ្លើយតបវិញកុំខាន ។ R. យល់ថ្នល់កែង ថ្នល់ក៏បែងបែកគ្នា យល់សាឡាង រៀបរៀងចាំទទួលប្រាណ ប្រៀបដូចជា សត្វដើរខំគេចព្រាន គង់ឃើញដាន ទុកនៅជាសញ្ញា បងកុំស្មាន ថាអូនបែកបែរចិន្ដា ប្រាថ្នាស្ម័គ្រ ជំពាក់ចិត្តថ្មីណាស្នេហ៍ ។ IV. ផាហ៊ុមទាវឯកទុកចែកឲ្យបង គ្រាន់ទុកទ្រាប់ខ្នង ជាប់ខ្លួនទៅបានជាកេរ្តិ៍ បើបងភ្លេចអស់ អូនស៊ូតែនៅទំនេរ មិនហ៊ានឲ្យគេ ថែទេព្រោះមិនដូចបង ៕ |