Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Song: MP CD No. 104 Khmer Movies Soundtracks

Topics :: Khmer Oldies Song Detail

Mietophoum CD Production (Wat Phnom)

CD 104 : MP CD No. 104 Khmer Movies Soundtracks (Youtube)
Track :4
Title :តើ​បង​ខុស​អ្វី?
Title Transliteration :Tau Bong Khoh Ey Ban Srey Som Leng
Title Translation :What Have I Done Wrong That You Wish 
Other Title(s) :តើ​បង​ខុស​អី​បាន​ស្រី​សុំ​លែង
Singers :ស៊ីន ស៊ីសាមុត, រស់ សេរីសុទ្ធា
Lyric :

(ស្រីពោល)៖ ដោះលែងអូនឲ្យមានសេរីភាពទៅវិញទៅ ណ៎ាបងណ៎ា
ព្រោះថាពេលវេលា គង់តែជាឱសថទិព្វសម្រាប់ព្យាបាលរបួសដួងចិត្តបង ជាមិនខាន

១. (ប) តើបងខុសអ្វីបានស្រីសុំលែង (ស្រីពោល)មកពីជីវិតយើងមិនចុះសម្រុងនឹងគ្នាទេ!
(ប) ជាឆាកកំប្លែងឬជាក្ដីពិត (ស្រីពោល)បើផែនដីមិនវិលប្រហែលគួរឲ្យនៅសង្ស័យខ្លះ!
(ប) ប្រាថ្នាវិមានទ្រុងមាសឧក្រិដ្ឋ បំផ្លាញទ្រនំជីវិត
អូនអើយយើងស្ថិតក្នុងភពងងឹត។

២. (ប) តើខ្ញុំខុសអ្វីបានស្រីសុំលែង (ស្រីពោល)ទោះជាត្រូវឬក៏ល្អទាំងអស់ក៏ត្រូវតែបែកគ្នាដែរ!
(ប) ទោះស្រាស្រីល្បែងខ្ញុំឥតប្រព្រឹត្ត (ស្រីពោល)យី! បរិសុទ្ធដូចក្នុងប្រលោមលោកអ៊ីចឹងហ្ន៎!
(ប) បញ្ជាក់ក្ដីស្នេហ៍បរិសុទ្ធពិត គោរពសរសើរអាណិត
អង្វរថ្នមចិត្តមិនឲ្យមានហ្មង។

៣. (ប) រលកកំណាចមហាសមុទ្រ
ស្រែកសម្លុតលប់ស្នាមដានជើងតាមឆ្នេរខ្សាច់
ឯចិត្តប្រុសនៅតែកាត់មិនដាច់
ស្នេហ៍ឆ្នេរខ្សាច់សូមកុំដាច់មេត្តា។

៤. (ប) កុំសូមលែងប្ដីៗសូមអង្វរ (ស្រីពោល)ថាទេទៅហើយ ដាច់ខាតត្រូវតែទេ!
(ប) កុំធ្វើចិត្តថ្មសាហាវឫស្យា (ស្រីពោល)មិនមែនថ្មទេ គឺជាដែកថែបពិតៗណា៎!
(ប) បើប្ដីអូនថ្មីគេមិនករុណា វិលមកចិត្តធ្លាប់មេត្តា
ទ្រនំកំព្រាបើកទ្វារជានិច្ច។
បន្ទរៈ ៤

សូមជួយស្ដាប់ផង ថាតើជា "គឺជាដែកថែបពិតៗណា៎!" ឬ "គឺជាដែកថែបលត់ទឹកណា៎!"

Source/Link :http://khmeroldies.org

Full Mietophoum CD:

Prohok Solutions @2017 : Learn Khmer | Khmer Calendar